លោកហួន​ ផលនាយ​សង្កាត់ជលផល​ពាមបើកដៃ​បង្កនូវវិនាសស​កម្មលើធន​ធានជល​ផល​យ៉ាងធ្ងន់ធ្ង​រខណៈប្រ​ព្រឹត្តអំពើពុករ​លួយពីបទ​ល្មើស​នេសា​ទ

ខេត្ត​កំពង់ធំ​៖តាមប្រភព​ ប្រជា​នេសាទ​រស់នៅ​តំបន់​ឡូត៍​​ នេសាទ​​លេខ​៦ បឹង​ទន្លេឆ្មារ  ខេត្តកំពង់ធំ គេ​យក​ដែន​ ឡូត៍​នេសាទ​មួយ​ ភាគ​ប្រគល់​ឲ្យ​សហគមន៍​ នេសាទ​ជួយ​គ្រប់គ្រង និង​មួយផ្នែក ​ទៀត​បាន​បង្កើត​ជា​​កន្លែង​ អភិរក្ស​ជលផល  ដើម្បី​ធ្វើ​ឲ្យ​ផល​ត្រី​កើ​ន ឡើង​និង​រីកសាយ​ភាយ​មក​តំបន់​ផ្សេងៗ​ ទៀត​នា​រដូវ​ត្រី​ពង​កូន​ពិសេស​ នៅ​រដូវវស្សា​។​​កា របែងចែក​បែបនេះ តាម រ​យៈ ​ការ​លុប​ឡូត៍​នេសាទ​របស់​រា ជរដ្ឋាភិបាល​កន្លងមក​។​តែ​ផ្ទុយ​ពី​ ការ​ស​ង្ឃឹមទុក​របស់​ប្រជាពលរដ្ឋ  ដោយសារ​តែ មាន​បុគ្គ ល ហួន ផល  ។​ប្រជាពលរដ្ឋ​ឲ្យ​​ដឹងថា​លោក​ហួន​ផល  ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​ពាម​បាង  កំពុងតែ​បង្ក​នូវ​វិនា ស​សកម្ម​ លើ​​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ  ដោយ​គាត់​បាន​ឃុបឃិត​ជាមួយ​​ជនល្មើស  សម្រួល​ឲ្យ​ធ្វើ​នេសាទ​ខុ សច្បាប់​គ្រប់​ប្រភេទ​ក្នុង​ឃុំ​ពាម​បាង​អាណាចក្រ​គាត់​គ្រប់គ្រង​ដូចជា​៖
១/ នេសាទ​ខុសច្បាប់​ដោយ​ឧបករណ៍​ឆ្នុក អាគុយ អំពូ​ល ដោ​យ​ទទួល​សំណូក​ពុករលួយ​៣០​លាន​រៀល​ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០១៦ និង​២២​លាន​ក្នង​រដូវ​នេសាទ​២០១៧​កន្លងមកនេះ​។​
២/ បណ្តែតបណ្តោយ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ខ្ទង់រយ​ហិកតា​ក្នុ​ង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្មារ ដើម្បី​សម្រួល​ឲ្យ​ក្រុម​ជនល្មើស​ជលផល​ដាក់រ​បាំងសាច់​អួន​យ៉ាង​អនាធិបតេយ្យ​រាល់​ឆ្នាំ​។​
៣/ បង្ក​ឲ្យ​ជនល្មើស​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​​ទន្លេ​ឆ្នា​រ រួមមាន ឆក់​ត្រី អូស​ឬ​កាវ​លៀស អូស​អួន រុញ​ជន យាំង​កាវ​និង​សម្រាស់ កំប្លោក រាប់រយ​ដុំ​នៅតាម​ដងព្រែក​។​
៤/ ទទួល​សំណូក​ក្នុង​គ្រប់​រដូវ​កាលពី​ក្រុម​ជន​ប្រ​ព្រឹ​ត្តបទល្មើ​ស​នេសា​ទ ពី​អ្នកភូមិ​បាឡត និង​ភូមិ​ផ្សេងទៀត​ជា​ថ្នូរ​និង​ការនេសាទ​ខុសច្បាប់ ដាក់រ​បាំងសាច់​អួន រុញ​ជន ឆក់​ត្រី និង​យាំង​កាវ​មកពី​ឃុំ​កំពង់​លួង ស្រុក​ក្រគរ​ខេត្តពោធិ​សាត់ និង​មកពី​ឃុំ​ឆ្នុ​កទ្រូ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​ជាដើម​។​
៥/ មាន​ក្នួ​យៗ​ជា​សាច់ញាតិ​ឈ្មោះ​តុង និង​ភារ​ម្យ​ធ្វើជា​មន្ត្រី​កិច្ចសន្យា និង​ជា​អ្នកកាង​បទល្មើស​ឲ្យ​ម៉ែក្មេក ឈ្មោះ​(​ធី ចិន​) និង​បងប្អូន​នៅ​ភូមិ​ពៅ​វើ​យ​ដែល​តែងតែ​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល ព្រមទាំង​ជា​អ្នកប្រមូល​លុយ​​ពី​ជនល្មើស​យកមក​ឲ្យ​លោក​ហួន​ផ​ល​ទៀតផង​។​បច្ចុប្បន្ននេះ​នៅក្នុង​កន្លែង​អភិរក្ស​ជលផល​បឹង​ទន្លេ​ឆ្មារ ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ មាន​ជនល្មើស​​ធ្វើ​សកម្មភាព​នេសាទ​រុញ​ជន​(​រុញ​ស៊ី​ប​)​ដោយ​ប្រើ​សុទ្ធតែ​ម៉ាស៊ីន​ (​ម៉ា​ស្ដា​) កម្លាំង​៣៥​សេះ ៦​ម៉ាស៊ីន និង​បួន​ម៉ាស៊ីន​នៅពេល​យប់​យ៉ាង​គគ្រឹកគគ្រេង​ដែលមាន​ពី​​២០​ទៅ​៣០​គ្រឿង និង​របាំង​ស្បៃ​មុង​សាច់​អួន​ក្រឡា​ញឹក ក្នុង​ពេលនេះ​មើលទៅ​ដូចជា​មិនមែនជា​កន្លែង​អភិរក្ស​ជលផល​តទៅទៀត​ទេ សកម្មភាព​នេះ​គឺ​កើ​តចេញពី​ការ​អនុ​ញ្ញា​ត្ត បើកភ្លើង​ខៀវ​ពី​សំណាក់​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ដែលជា​ថ្នូរ​និង​លុយកខ្វក់​ពុករលួយ របស់លោក​ហួន​ផល​ដែ​លមាន​តួនាទី​ជា​នាយ​សង្កាត់​។ការនេសាទ​ខុសច្បាប់​នេះ​កើតឡើង​យ៉ាងគំហុក​នា​ដំណាក់កាល​ចុងក្រោយ​ចាប់ពី​ពាក់កណ្តាល​ខែមេសា និង​ខែ ឧសភា ឆ្នាំ​២០១៨​នេះ​។ ចំណែកឯ​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​ជលផល​កំពង់ធំ​នាយផ្នែក​ជលផល​ផាត់​សណ្តាយ ស្ថិតក្នុង​សភាព​ដេកលក់​ស្ងាត់ស្ងៀម​ធ្វើ​មិនដឹងមិនឮ​មិន​ចាត់វិធានការ​អ្វី​ទាំងអស់​បណ្ដែត​បណ្ដោយអោយ​ជនល្មើស​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​តាមតែ​អំពើ​ចិត្ត ប្រហែល​បានទទួល​សំណែន​សើម​មាត់​សើម​ចុង​អស់ហើយ​មើលទៅ​។​ប្រជាពលរដ្ឋ​សំណូមពរ ដល់​លោកសុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួង​កសិក​ម្មុ​រ​ក្ខា​ប្រមាញ់​និង​នេ​សាទ មេត្តា​មាន​វិធានការ​ផ្លាស់ប្តូរ​មន្ត្រី​រូបនេះ​ជាបន្ទាន់​ដើម្បីអោយ​សមស្រប​ទៅតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​​ដែល​បានចែង​យ៉ាងច្បាស់​​នៅក្នុង​អភិក្រម​ទាំង​៥​ចំណុច​គឺ​៖ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និង​វះកាត់​ដើម្បី​កាត់​សាច់​ស្អុយ​ចោល​កំ​ទុក​នាំ​រាលដាល​ដល់​គេឯង​។ពាក់ព័ន្ធពត៌មាន​ខាងលើនេះអង្គភាពយើ ងបានទាក់ទងទៅ លោក ហួនផ ល និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ នៅព្រឹកនេះតែមិនលើកទូរស័ព្ទ។បឋម

34445064_225613338042248_5499846566174785536_n 34483250_627346854309747_3757092804761747456_n