លោក​ ឱម យ៉ិន​ទៀងប្រធាន​អង្គភាពប្រឆាំង​អំពើពុករលួយ​គួរបើកការ​ស៊ើបអង្កេត​ឲ្យបានស៊ីជម្រៅ​ទៅលើរឿងអា​ស្រូវពុករលួ​យរ​បស់លោក​ សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​  សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​  បាន​ឲ្យ​ដឹងថា មន្ត្រី​និង​ភ្នាក់ងារ​គយ​ មិន​ហ៊ាន​តវ៉ា ​ប្រឆាំង​ទៅនឹង​អំពើពុករលួយ ​របស់លោក សំ កុសល  នោះទេ​ព្រោះ​លោក សំ កុសល  តែង​ប្រើប្រាស់​ ឈ្មោះ​មេ​គយ ​ធំៗ​នៅ​ខាងលើ​ដើម្បី​បិទបាំង​ ទង្វើ​របស់ខ្លួន​។ ក្នុងចំណោម​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ  ទំនិញ​ខុសច្បាប់  និង​ទំនិញ ​បង់ពន្ធ​មិន​គ្រប់​គឺ​ឈ្មួញ​ឈ្មោះ  ចែ​ហួង កំពុង​ធ្វើ​សកម្មភាព​ ខ្លាំងក្លា​ជាងគេ​ដោយសារ​អាង​មាន ​លោក សំ កុស ល ប្រធាន​សាខាគយ​ខេត្តកោះកុង  ធ្វើជា​បង្អែក​យ៉ាងរឹងមាំ​។ ប្រការនេះ​ គឺជា​រឿង​ដែល​លោក អូន  ព័ន្ធមុនីរ័ត្ន រដ្ឋ មន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក គុណ ញឹម ដែលជា​អគ្គ​នាយគយ មិន​ហ៊ាន​ប៉ះពាល់​លោក សំ កុសល ទាល់តែសោះ​។ ជាងនេះទៅទៀត​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ជាបន្ទាន់​ព្រោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អន្តរជាតិ​ចាំ​យាម និង​ច្រក​កំពង់ផែ​ជាច្រើន​កន្លែង​ទៀត​កំពុង​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​នៅតែមាន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វា​ភាគី​អន្តរជាតិ​ចាំ​យាម និង​ច្រក​ផ្លូវ​សមុទ្រ​ជាច្រើន​កន្លែង​ទៀត​យ៉ាង​ពេញបន្ទុក​។ ការដែល​ឈ្មួញ​ទាំងនោះ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ដែល​កំពុង​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មួយចំនួន​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ការដែល​លោក សំ កុសល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅទៀត ហើយ​ខ្នងបង្អែក​របស់​លោក សំ កុសល អាច​បញ្ជា​លើ​លោក គុណ ញឹម ទាំងយប់​ទាំង​ថ្ងៃ​ទៀតផង​។

តាម​ការអះអាង​របស់​មន្ត្រី​មួយចំនួន​ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វា​អន្តរជាតិ​ចាំ​យាម និង​ច្រក​ស្រែអំបិល ក៏ដូចជា​ច្រក​ប៉ាក់​ខ្លង បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ពី​ទឹកដី​សៀម​នោះ មានដូចជា ស្រែ​បៀរ​ច្រើន​ប្រភេទ ភេសជ្ជៈ ទំនិញ​ចាប់ហួយ គ្រឿងសំណង់ និង​គ្រឿងសំអាង​ជាដើម​។ ទន្ទឹមនឹងនេះ​មាន​ឈ្មួញ​មួយចំនួន​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ និង​រថយន្ត​ទំនើបៗ​គេចពន្ធ​ផងដែរ​ដោយសារតែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ក្នុងនោះ​ទំនិញ​ចាប់ហួយ​ច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​ស្រែអំបិល ច្រក​ប៉ាក់​ខ្លង ដោយ​ដឹកជញ្ជូន​តាម​ទូក​ធំៗ​ហើយ​សាង​ដាក់​រថយន្ត​យកទៅ​ចែកចាយ​ឲ្យ​ម៉ូយ​ក្នុង​ទី​រួម​ខេត្តកោះកុង និង​មួយផ្នែកធំ​ដឹកជញ្ជូន​ចូលទៅ​ដល់​រាជធានី​ភ្នំពេញ​។​បឋម

34559878_463896737364625_8419594393744310272_n 34469332_463897120697920_5480931869505617920_n