ប្រភពពីមន្ត្រីរាជការក្នុង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការដែលអ្នកមាន លុយ អ្នកមានអំណាច ធ្វើសកម្មភាព ឈូសឆាយទន្ទ្រានកាន់ កាប់ដីព្រៃលិចទឹកក្នុងតំ បន់ហាមឃាត់យកធ្វើជាកម្មសិទ្ធិ យ៉ាងស្រួលៗ គឺមានការ ឃុបឃិតបើកដៃពីសំណាក់លោក ចេង ចាន់ដូណា អភិបាលរងស្រុក កំពង់លែង ផងដែរ។ ទន្ទឹមនឹងនេះប្រ ជា ព លរដ្ឋ តែងឮឈ្មោះ អ៊ុក អៀង បានអួតអាង ប្រាប់គេឯងថារូបគេមិនខ្លាច មន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ ព័ន្ធណាឡើយតាំងពីស្រុកដល់ខេត្ត ព្រោះរូបគេជាអយ្យការនៃសាលាដំបូងខេត្តកំពង់ឆ្នាំង។ ជាងនេះទៅទៀតបច្ចុប្បន្នលោក អ៊ុក អៀង បានតាំងខ្លួនជាថៅកែប្រមូលទិញដីក្នុងភូមិល្វា ដើម្បីទុកលក់ឲ្យឈ្មួញដទៃទៀតយ៉ាងកាក់កបព្រោះមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ មន្ត្រីរាជការក្នុងស្រុកកំពង់លែង បានឲ្យដឹងទៀតថា មិនមែនតែនៅក្នុងក្នុងស្រុករំពារ ទេដែលបទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ព្រៃលិចទឹកកើតឡើងយ៉ាងរាលដាល គឺនៅក្នុងឃុំដារ ឃុំច្រណូក និងឃុំពោធិ៍ ក៏កើតមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកយ៉ាងពេញបន្ទុកដែរ ក្នុងខណៈដែលលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង សម្ងំស្ងាត់ឈឹងធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រជាពលរដ្ឋនៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដីព្រៃលិចទឹករាប់រយហិកតានៅក្នុងតំបន់អតីតដែនឡូត៍នេសាទលេខ(10A) កំពុងត្រូវមន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីរពាក់ព័ន្ធ និងឈ្មួញមានលុយ មានអំណាច ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរាលដាល។ ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងដែលកំពុងកើតមានបទល្មើសបំផ្លាញព្រៃលិចទឹកអស់រយហិកតានោះ គឺនៅក្នុងភូមិល្វា ឃុំស្វាយរំពារ ជាប់ព្រំប្រទល់ភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រហូតមកដល់ពេលនេះអភិបាលស្រុកកំពង់លែង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយទេ ហើយសូម្បីតែលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក៏រក្សាភាពស្ងៀមស្ងាត់ដែរ។
តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងភូមិល្វា ឃុំស្វាយរំពារ បានឲ្យដឹងទៀតថា ក្រុមឈ្មួញ និងអ្នកមានលុយ អ្នកមានអំណាច ដែលឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះមានដូចជា ទី១-ឈ្មោះ ឡុង គឹមហុង រស់នៅក្នុងភូមិប៉ប្រក ឃុំសំរោងសែន។ ទី២-ឈ្មោះ អ៊ុក អៀង រស់នៅក្នុងភូមិល្វា ឃុំស្វាយរំពារ និងទី៣-ឈ្មោះ កឹក ហៃ រស់នៅក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ហើយក្រុមនេះអាធ្វើអ្វីៗតាមអំពើចិត្តព្រោះមេឃុំស្វាយរំពារ ក៏ដូចជាអភិបាលស្រុកកំពង់លែង មិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ពួកគាត់បានឃើញត្រាក់ទ័រ២គ្រឿងធ្វើសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅតំបន់បឹងក្រាញ់ តំបន់ពាមរះធំ និងតំបន់រាំងទឹល ដោយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាទប់ស្កាត់នោះទេ។បឋម