ប្រភពដែលស្និទ្ធនឹងលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង បានឲ្យដឹងថា មន្ត្រីនិងភ្នាក់ងារ គយតូចតាចមិន ហ៊ានតវ៉ាប្រឆាំងទៅនឹង អំពើពុករលួយរបស់លោក សំ កុសល នោះទេព្រោះលោក សំ កុសល តែងប្រើប្រាស់ឈ្មោះមេ គយធំៗនៅខាងលើដើម្បីបិទបាំ ងទង្វើរបស់ខ្លួន។ ក្នុងចំណោមឈ្មួញនាំចូ លទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់គឺឈ្មួញឈ្មោះ ចែហួង កំពុងធ្វើសកម្មភាពខ្លាំងក្លាជាងគេដោយសារអាងមានលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ធ្វើជាបង្អែកយ៉ាងរឹងមាំ។ ប្រការនេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេព្រោះលោក គុណ ញឹម ដែលជាអគ្គនាយគយ មិនហ៊ានប៉ះពាល់លោក សំ កុសល ទាល់តែសោះ។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ជាបន្ទាន់ព្រោះករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកអន្តរជាតិចាំយាម និងច្រកកំពង់ផែជាច្រើនកន្លែងទៀតកំពុងធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តកោះកុង មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្ននេះលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង កំពុងប្រើវិធីប្រមូលពន្ធផ្ទុយពីសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលដែលតម្រូវឲ្យរឹតបន្តឹងប្រមូលប្រាក់ពន្ធឲ្យបាន១០០ភាគរយ។ ជាក់ស្ដែងលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង កំពុងប្រើវិធីប្រមូលពន្ធតាមរបៀបម៉ៅការដោយមិនចាំបាច់ពិនិត្យបរិមាណទំនិញដែលឈ្មួញនាំចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ។ ប្រការនេះហើយទើបឈ្មួញធំៗច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិចាំយាម ច្រកកំពង់ផែស្រែអំបិល និងច្រកកំពង់ផែប៉ាក់ខ្លង យ៉ាងពេញបន្ទុក។
មួយរយៈពេលចុងក្រោយនេះលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ល្បីល្បាញកាន់តែខ្លាំងខាងប្រព្រឹត្តអំពើពុករលួយឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ។ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិចាំយាម ក៏ដូចជានៅច្រកប៉ាក់ខ្លង បានបង្ហើបឲ្យដឹងថា ភាគច្រើននៃទំនិញនាំចូលតាមច្រកទាំងនេះបង់ពន្ធត្រឹមតែ២៥ទៅ៣០ភាគប៉ុណ្ណោះ ហើយក្រៅពីនេះត្រូវធ្លាក់ទៅក្នុងហោប៉ៅលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង យ៉ាងត្រជាក់ចិត្ត។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សំ កុសល មេគយខេត្តកោះកុង ជាបន្ទាន់។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកោះកុង មួយចំនួនបានឲ្យដឹងថា មកដល់ពេលនេះនៅតែមានឈ្មួញធំៗជាច្រើននាក់នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀម ចូលទឹកដីខ្មែរតាមច្រកទ្វាភាគីអន្តរជាតិចាំយាម និងច្រកផ្លូវសមុទ្រជាច្រើនកន្លែងទៀតយ៉ាងពេញបន្ទុក។ ការដែលឈ្មួញទាំងនោះអាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ដែលកំពុងប្រើតួនាទីនិងអំណាចដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មួយចំនួនក៏បានបង្ហើបឲ្យដឹងដែរថា ការដែលលោក សំ កុសល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយកគយទៅទៀត ហើយខ្នងបង្អែករបស់លោក សំ កុសល អាចបញ្ជាលើលោក គុណ ញឹម ទាំងយប់ទាំងថ្ងៃទៀតផង។
តាមការអះអាងរបស់មន្ត្រីមួយចំនួនដែលបម្រើការងារនៅច្រកទ្វាអន្តរជាតិចាំយាម និងច្រកស្រែអំបិល ក៏ដូចជាច្រកប៉ាក់ខ្លង បានឲ្យដឹងថា ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ដែលឈ្មួញសម្រុកដឹកជញ្ជូនពីទឹកដីសៀមនោះ មានដូចជា ស្រែបៀរច្រើនប្រភេទ ភេសជ្ជៈ ទំនិញចាប់ហួយ គ្រឿងសំណង់ និងគ្រឿងសំអាងជាដើម។ ទន្ទឹមនឹងនេះមានឈ្មួញមួយចំនួននាំចូលម៉ូតូទំនើបៗគេចពន្ធ និងរថយន្តទំនើបៗគេចពន្ធផងដែរដោយសារតែមានការឃុបឃិតបើកដៃពីសំណាក់លោក សំ កុសល ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងនោះទំនិញចាប់ហួយច្រើនប្រភេទត្រូវឈ្មួញនាំចូលតាមច្រកស្រែអំបិល ច្រកប៉ាក់ខ្លង ដោយដឹកជញ្ជូនតាមទូកធំៗហើយសាងដាក់រថយន្តយកទៅចែកចាយឲ្យម៉ូយក្នុងទីរួមខេត្តកោះកុង និងមួយផ្នែកធំដឹកជញ្ជូនចូលទៅដល់រាជធានីភ្នំពេញ។បឋម