ប្រភពពីមន្ត្រីមន្ទីរកសិកម្ម ខេត្តកំពង់ធំ មួយចំនួនបានឲ្យដឹងថា កន្លងមកដោយមានការឃុបឃិត ជាមួយមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ គឺឈ្មួញឈ្មោះ ចែឡុច អាចកាប់ឈើ អារច្រៀកឈើ និងដឹកជញ្ជូនឈើចេ ញពីព្រៃឡង់យ៉ាងពេញបន្ទុក តែម្តង។ ឥឡូវនេះឈ្មួញឈ្មោះ ចែឡុច បានងាកមកបន្តអាជីវកម្មបង្កើតរោងសិប្បកម្មកែច្នៃឈើនៅក្នុងតំបន់ព្រៃឡង់នៅខេត្តព្រះវិហារ ហើយដឹកជញ្ជូនឈើកាត់តាមស្រុករវៀង ខេត្តព្រះវិហារ ឆ្លងកាត់មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ចូលមកស្រុកប្រាសាទសំបូរ រួចឡើងតាមឃុំទីពោធិ៍ ស្រុកសន្ទុក ចូលមកផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ ដល់គោលដៅយ៉ាងសុខស្រួល។ តាមការបង្ហើបពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមួយចំនួនបានឲ្យដឹងថា យាយឡុច តែងតែប្រើប្រាស់រថយន្តប្រភេទចំណុះ៥តោនដាក់បន្ទះទ្វារពីលើនិងបង្កប់ឈើប្រណីតនិងឈើប្រភេទលេខ១ពីក្រោម រួចដឹកជញ្ជូនទៅដល់គោលដៅមិនដែលមានសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ។ មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ធំ បានលើកឡើងថា លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ គិតតែពីរឿងប្រមូលលុយស្រង់ដើម ហើយបណ្ដោយឲ្យឈ្មួញឈ្មោះ ចែឡុច កាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុកតែម្តង៕ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ព្រៃឡង់ នៃខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញឈ្មោះ ចែឡុច ដែលល្បីល្បាញខាងបំផ្លាញព្រៃឡង់ក្នុងខេត្តកំពង់ធំ នាពេលកន្លងមកនោះ បច្ចុប្បន្នកំពុងធ្វើសកម្មភាពបំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ យ៉ាងក្រអឺតក្រទម។ បច្ចុប្បន្នឈ្មួញឈ្មោះ ចែឡុច បានធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់នៃខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ចូលទៅរាជធានីភ្នំពេញយ៉ាងរលូនដោយសារអាងមានសាច់ញាតិ ជាមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តកំពង់ធំ ចាំជួយការពារគ្រប់ពេលវេលា។ សូម្បីតែលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏មានការយោគយល់ដល់ឈ្មួញឈ្មោះ ចែឡុច នោះដែរហើយបណ្ដោយឲ្យ យាយឡុច កាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ចែឡុច កាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃឡង់ឆ្លងកាត់ទឹកដីស្រុករវៀង ចូលទៅស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក ខេត្តកំពង់ធំ ហើយចេញទៅភ្នំពេញតាមផ្លូវជាតិលេខ៦។ ប្រភពបានឲ្យដឹងទៀតថា យាយឡុច បានប្រើវិធីបង្កប់ឈើខាងក្រោមហើយដាក់គ្រោងទ្វារបង្អួចដែលកែច្នៃរួចពីលើដើម្បីបិទបាំងមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធឲ្យមើលឃើញថា ខ្លួនដឹកជញ្ជូនឈើកែច្នៃរួច។ ក៏ប៉ុន្តែការពិតឈ្មួញឈ្មោះ ចែឡុច បានឃុបឃិតជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នរួចទៅហើយទើបអាចដឹកឈើទៅដល់គោលដៅយ៉ាងរលូនគ្មានខ្លាចក្រែងអ្វីទាំងអស់។ លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនដែលហ៊ានប៉ះពាល់ឈ្មួញឈើឈ្មោះ យាយឡុច នោះទេប្រហែលជាខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។បឋម