ប្រភពដែលស្និទ្ធនឹង លោក សំ កុសល ប្រធានសាខាគយខេត្ត កោះកុង បានបង្ហើបឲ្យដឹងថាលោក សំ កុសល មានខ្នងបង្អែក ធំជាងលោក គុណ ញឹម ដែលជាអគ្គនាយកគយ ទៅទៀត ហេតុនេះហើយ ទើបលោក សំ កុសល ហ៊ានឃុបឃិតឲ្យឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ យ៉ាងគឃ្លើន។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នទំនិញដែល ឈ្មួញនាំ ចូលតាមច្រកព្រំដែនផ្លូវទឹក ផ្លូវគោក ក្នុងខេត្តកោះកុង គឺឈ្មួញ បង់ពន្ធត្រឹមតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការបែង ចែក ផលប្រយោជន៍ជាមួយ លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង យ៉ាងសុខស្រួល។ លើសនេះទៅទៀតលោក សំ កុសល បានឃុបឃិតឲ្យឈ្មួញមួយចំនួនបង់ពន្ធតាមរបៀងម៉ៅការដែលផ្ទុយទៅបទបញ្ញត្តិរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទៀតផង ដែលជាការបំផ្លាញចំណូលពន្ធរដ្ឋតាមអំពើចិត្ត។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះបច្ចុប្បន្នលោក សំ កុសល និងបក្ខពួកកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីឡើយ។
មួយរយៈពេលចុងក្រោយនេះរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ត្រូវបានបើកកកាយជាបន្តបន្ទាប់ក៏ប៉ុន្តែលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោក សំ កុសល កាន់តែបានដៃក្នុងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុងខណៈដែលលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងក្រអឺតក្រទម។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយមួយចំនួនក្នុងខេត្តកោះកុង បានឲ្យដឹងថា គ្រប់ច្រកព្រំដែនក្នុងខេត្តកោះកុង ទាំងផ្លូវទឹកនិងផ្លូវគោក គឺមានឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកតែម្តង ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក សំ កុសល ដែលកំពុងសប្បាយប្រព្រឹត្តអំពើពុករលួយ។ ឈ្មួញមួយចំនួនអាចនាំចូលម៉ូតូទំនើបៗគេចពន្ធនិងរថយន្តទំនើបៗយ៉ាងរលូនព្រោះពួកគេមានលោក សំ កុសល ជាខ្នងបង្អែកយ៉ាងរឹងមាំចាំជួយការពារនិងជួយដោះស្រាយគ្រប់ពេលវេលា។ សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីនិងទំនិញផុតកាលកំណត់ប្រើប្រាស់ក៏ត្រូវលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ឃុបឃិតជាមួយមន្ត្រីកាំកុងត្រូលបណ្ដោយឲ្យឈ្មួញនាំចូលយ៉ាងអនាធិបតេយ្យដែរ។បឋម