លោក​ វេង​ សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ពិនិត្យមើលភាព​អសកម្មនិងអំ​ពើពុករលួយ​របស់ក្រុមមន្ត្រីរ​ដ្ឋបាលជល​ផលប្រចាំតំបន់​បឹងទ​ន្លេសា​បខេត្តកំពង់​ធំ

ប្រជា​នេសាទ​នៅក្នុង​ឃុំ​ពាម​បាង  ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា  ប្រសិនបើ​គេច​ង់​បង្ក្រាប​ បទល្មើស​ប្រើ​ឧប ករណ៍ ​ខុសច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព  គឺ​ត្រូវ​ដកហូត​តំណែង​លោក  ហួន ផល នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ពាម​បាង ផងដែរ​។ ជាងនេះ ទៅទៀត​សមត្ថកិច្ច​ត្រូវ​ចាត់វិធាន ការ​តាមច្បាប់​ទៅលើ​ក្រុម​ជនល្មើស ​ដែល​ប្រើ​ឧ បករណ៍​ខុស ច្បាប់​ទ្រង់ទ្រាយ​ធំ​យកទៅ​ដាក់ទោស​តាមច្បាប់ជាជាង​បង្ក្រាប​តែ​បទល្មើស​នេសាទ​តូចតាច​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ ថ្នាក់លើ​។ ប្រជា​នេសាទ​នៅក្នុង​ឃុំ​ពាម​បាងក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង កសិ កម្ម ពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​រដ្ឋបាល​ជលផល​ប្រចាំ​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ ខ្លះ​ផង​។ ក្នុងនោះលោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាងឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​ថ្នាក់លើ​ចាត់វិធានការ​ទៅលើ​ពួកគេ​ទាល់តែសោះ

 ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រស់នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅតែ​កើតឡើង​យ៉ាង​រាលដាលព្រោះ​សមត្ថកិច្ច​បង្ក្រាប​តែ​បទល្មើស​តូចតាច​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង និង​បក្ខពួក​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​និង​ជនជាតិខ្មែរ​ច្រើន​នាក់​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ យូរៗ​ម្តង​ទើប​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​តូចតាច​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​ដើម្បី​បិទបាំង​បទល្មើស​ទ្រង់ទ្រាយ​ធំ​ដែល​កំពុង​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​។

កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​នៅ​តំបន់​ព្រែក​ដំរី​កូន ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ហើយ​បង្ក្រាប​ឧបករណ៍​នេសាទ​មួយចំនួន​ដើម្បី​បង្ហាញ​ស្នាដៃ​របស់ខ្លួន​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បំផ្លាញ​វត្ថុតាង​រួមមាន របាំង​សាច់​អួន​ចំនួន​៨​របាំង​មាន​ប្រវែង​សរុប​៦៥០​ម៉ែត្រ លូ​ស្បៃ​ម៉ុង​ចំនួន​១២​មាត់ ឡុ​ក​ចំនួន​៩​គ្រឿង បង្គោល​ចំនួន​៥០០​ដើម និង​ចាក់​លែង​ត្រី​ចូល​ទឹកទន្លេ​សាប​វិញ​១៥០​គីឡូក្រាម​។ ក៏ប៉ុន្តែ​ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នោះទេ ព្រោះ​ក្រុម​ជនល្មើស​ម្ចាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​មិនត្រូវ​បាន​ឃាត់ខ្លួន​យកទៅ​ចាត់ការ​តាមច្បាប់​ឡើយ​។បឋម

35883681_1846737822288458_1248328280327585792_n 35877641_1846737842288456_7479884420149673984_n