លោក​ នុប សំអាន​មេគយ​ច្រកទំនប់រ​លកជំនាញប្រមូល​​លុយពីឈ្មួញតាម​របៀបពុក​រលួ​យមិនញញើត​អង្គភាពប្រឆាំង​អំពើពុ​ករលួ​យ

ប្រភព​ដែល​ស្និទ្ធ​នឹង​ លោក នុប សំអាន បាន​បង្ហើប​ឲ្យ​ដឹងថា  លោក នុប សំអាន ចំណាយ​ដើម ទុន​យ៉ាងច្រើន ​ក្នុងការ​ទទួល បាន​តំណែង​ជា​មេ​គយ​ច្រក​ ទំនប់រលក ហេតុនេះហើយ​ទើប​លោក  នុប សំអាន ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​ធំៗ​ជាច្រើន​នាក់ ​ទៀត​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុ ក​តែម្តង​។ ចំណែក​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក នុប សំអាន ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​

 ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​កំពុង​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រក​ទំនប់រលក កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក នុប សំអាន មេ​គយ​ច្រក​ទំនប់រលក ខ្លះ​ផង​ព្រោះ​អី​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មិន​ហ៊ាន​ប៉ះពាល់​លោក នុប សំអាន ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​នោះទេ​។ ជាក់ស្ដែង​សូម្បីតែ​ប្រេងសាំង​គេចពន្ធ និង​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​សម្រុក​នាំចូល​តាម​ច្រក​ទំនប់រលក យ៉ាង​គគ្រឹកគគ្រេង​ហើយ​លោក នុប សំអាន សប្បាយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​សុខ​ស្រួល​។

ប្រភពពី​ភ្នាក់ងារ​គយ​និង​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ទៀតថា​លោក នុប សំអាន កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​ទំនប់រលក កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ  ហើយ​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​ទឹកដី​ខេត្ត​ព្រះសីហនុ។ ឈ្មួញ​បានសម្រុក​នាំចូល​ទំនិញគេចពន្ធ និង​ប្រេងសាំង​គេចពន្ធ​មក​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ដឹកជញ្ជូន​ទៅ​លក់​ចែកចាយ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ដូចជា ខេត្តកោះកុង ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​ចូល​មកដល់​រាជធានី​ភ្នំពេញ ទៀតផង​ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​គេចពន្ធ ក៏ដូចជា​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​យ៉ាង​ពេញបន្ទុក គឺ​លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក​អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ​។បឋម

tumnubrorlok-25697d234-fdb8-4097-8c50-534b6e98d4b9