អំពើពុករលួយរបស់ក្រុមគយ ចល័តប្រចាំប៉ុស្ដិ៍ជជុះលើផ្លូវជាតិលេខ៥ ក្បែរផ្សារត្រាច ក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងធ្វើឲ្យឈ្មួញ និងអាជីវករប្រឈមទៅនឹងការលំ បាកយ៉ាងខ្លាំងព្រោះ ក្រុមមន្ត្រីគយទាំង នោះគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងគឃ្លើន។ មន្ត្រីគយទាំងនោះធ្លាប់បានបង្ហើបប្រាប់ឈ្មួញនិងក្រុមអាជីវករនាពេលកន្លងមកដែរថា ពួកគេត្រូវបង់លុយទៅឲ្យលោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥ តាមការកំណត់ប្រចាំខែដូច្នេះហើយទើបពួកគេគាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីវករកាន់តែខ្លាំងឡើងៗ។ ឈ្មួញខ្លះបានឲ្យដឹងថា ទោះបីពួកគេនាំចូលទំនិញស្របច្បាប់យ៉ាងណាក៏ដោយ គឹក្នុងមួយខែៗសម្រាប់រថយន្តដឹកជញ្ជូនទំនិញមួយគ្រឿងត្រូវបង់លុយលើតុក្រោមតុឲ្យក្រុមមន្ត្រីគយចល័តប្រចាំប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាច មិនតិចជាង១០០០ដុល្លារឡើយ។ ចំណែកក្រុមឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់ក៏ដូចជាអ្នកដឹកជញ្ជូនទំនិញផ្ទុកលើសលិខិតអនុញ្ញាតត្រូវបង់លុយក្នុងមួយជើង១០០ដុល្លារ ដូច្នេះក្នុងមួយខែៗក្រុមគយចល័តផ្លូវជាតិលេខ៥ ប្រចាំប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាច ប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានម៉ាសប្បាយ។
ក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមគយចល័តប្រចាំកុងត្រូលជជុះ ផ្លូវជាតិលេខ៥ ក្បែរផ្សារត្រាច ជាបន្ទាន់។ ដោយហេតុថាក្រុមគយចល័តទាំងនេះកំពុងគាបយកលុយលើតុក្រោមតុពីឈ្មួញនិងក្រុមអាជីវករតាមអំពើចិត្តព្រោះមានការបើកដៃពីសំណាក់លោក ពុធ សុខា ដែលជាមេគយចល័តប្រចាំផ្លូវជាតិលេខ៥។ ប្រភពខ្លះបានឲ្យដឹងថា នៅពេលជិតដល់អាយុត្រូវចូលនិវត្តន៍ គឺលោក ពុធ សុខា មេគយចល័តផ្លូវជាតិលេខ៥ ឃុបឃិតឲ្យមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយគាបយកលុយពីឈ្មួញនិងអាជីវករកាន់តែខ្លាំងថែមទៀត។
ដោយសាររងការគាបសង្កត់ខ្លាំងពេកទើបឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ បានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការបង្ក្រាបអំពើពុករលួយរបស់ក្រុមគយចល័តប្រចាំប៉ុស្ដិ៍ជជុះលើផ្លូវជាតិលេខ៥ ជាប់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាបន្ទាន់។ ប្រភពពីឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងថា ក្រុមគយចល័តប្រចាំប៉ុស្ដិ៍ជជុះជិតផ្សារត្រាច ក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តអំពើពុករលួយយូរឆ្នាំមកហើយព្រោះពួកគេធ្វើអ្វីៗតាមបញ្ជារបស់លោក ពុធ សុខា ដែលជាមេគយចល័តប្រចាំផ្លូវជាតិលេខ៥។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវនោះ មិនគួរទុកឲ្យក្រុមគយចល័តនៅប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាច ផ្លូវជាតិលេខ៥ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញពីច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យមន្ត្រីគយចល័តនៅប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាចនោះទេ។ ប្រភពបានឲ្យដឹងថា អ្នកដឹកជញ្ជូនទំនិញស្របច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវគឺយ៉ាងហោចណាស់ត្រូវបង់លុយឲ្យមន្ត្រីគយចល័តនៅប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាច ក្នុងមួយរថយន្ត២០ដុល្លារឬច្រើនជាងនេះ។ ចំណែកឈ្មួញខ្លះដែលដឹកជញ្ជូនទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ត្រូវមន្ត្រីគយចល័តប្រចាំប៉ុស្ដិ៍ជជុះក្បែរផ្សារត្រាច តាមការកំណត់របស់ក្រុមមន្ត្រីគយទាំងនោះដោយគ្មានឈ្មួញឬអាជីវករណាគេចវេះបានទេ។បឋម