លោក ស៊ុយ ​សែម រដ្ឋមន្ត្រីក្រសួង​រ៉ែនិងថាមពល​គួរពិនិត្យ​ឡើងវិញអំពី​បញ្ហាអភិបាល​ខេ​ត្តបន្ទាយ​មានជ័យព្រ​មទាំងប្រ​ធាន​មន្ទីររ៉ែនិង​ថាមពលខេ​ត្តបន្ទា​យមានជ័យគិត​តែផលប្រយោ​ជន៍ផ្ទាល់​ខ្លួន?

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​គោក​កី  និង​ភូមិ​មួយចំនួនទៀត​ ក្នុង​ឃុំ​តា​ផូ ស្រុក​ស្វាយចេក  បាន​ឲ្យ​ដឹង​ទៀតថា  ពួក គាត់ ​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​គង់​មាន  ធ្វើ​អាជីវកម្ម​ថ្មភ្នំ​តា​ដុង​ក្នុង​ មូលដ្ឋាន​ពួកគាត់​ឡើយ​ព្រោះ​ជាការ​ បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ ដ៏​មាន តម្លៃ​ក្នុង​មូលដ្ឋាន​ពួកគាត់​។  ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​កី បាន​ឲ្យ​ដឹងថា  ប្រសិនបើ​ក្រុមហ៊ុន​គ ង់​មាន ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នោះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នូរ​សព​ដូនតា​របស់​អ្នកភូមិ ហើយ​ភ្នំ​នោះ​គឺជា​ទីសក្ការៈ​បូជា​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​តាំងពី​ដូនតា​មក​។ ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ មិនគួរ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​គង់​មាន មក​បំផ្លាញ​ភ្នំ​តា​ដុង ជាទីគោរព​បួងសួង​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​គង់​មាន ធ្វើ​អាជីវកម្ម​ថ្មភ្នំ​តា​ដុង ហើយ​ពួកគាត់​នឹង​ប្រមូល​ផ្ដុំគ្នា​តវ៉ា​បន្តទៅទៀត​បើទោះបី​ម្ចាស់​ក្រុមហ៊ុន​គង់​មាន ត្រូវគេ​ដឹងថា​មាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត

 ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​តា​ផូ ស្រុក​ស្វាយចេក បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ក្នុងការ​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​គង់​មាន បោះទីតាំង​ធ្វើ​អាជីវកម្ម​កម្ទេច​ថ្មភ្នំ​នៅក្នុង​មូលដ្ឋាន​ពួកគាត់ ហើយ​ទាំង​មេភូមិ​គោក​កី​និង​ប្រជាពលរដ្ឋ​បានដាក់​លិខិតតវ៉ា​ឲ្យ​អាជ្ញាធរ​ស្រុក​ស្វាយចេក និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ បើតាម​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ ទេនោះ​គឺ​ក្រុមហ៊ុន​គង់​មាន មិនអាច​បោះទីតាំង​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នៅក្នុង​ភូមិ​គោក​កី ឃុំ​តា​ផូ ស្រុក​ស្វាយចេក យ៉ាង​គឃ្លើន​បែបនេះ​ឡើយ​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ពិនិត្យឡើងវិញ​អំពី​បញ្ហា​នេះ​ព្រោះ​អភិបាលខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ហើយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឡើយ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​កត់សម្គាល់ថា ច្រើន​ឆ្នាំ​កន្លងទៅនេះ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ និង​អភិបាលខេត្ត​បន្ទាយមានជ័យ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ន​ហ៊ុន​ជាច្រើន​ធ្វើ​អាជីវកម្ម​ថ្មភ្នំ ក្នុងស្រុក​មង្គលបុរី និង​បណ្ដា​ស្រុក​មួយចំនួនទៀត​យ៉ាង​គឃ្លើន​។ ឥឡូវនេះ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ឃុបឃិត​ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបន្ទាយមានជ័យ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​គង់​មាន បោះទីតាំង​ធ្វើ​អាជីវកម្ម​ថ្មភ្នំ ក្នុងភូមិ​គោក​កី ឃុំ​តា​ផូ ស្រុក​ស្វាយចេក យ៉ាង​កំរោល​តែម្តង​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ចាប់តាំងពី​លោក សួន បវរ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ រួចមក​គឺ​អាជីវកម្ម​ថ្មភ្នំ មាន​សភាព​កាន់តែ​ខ្លាំងក្លា​ហើយ​ភ្នំ​មួយចំនួន​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ ត្រូវគេ​កាយ​ដី​លក់​យកលុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​គឃ្លើន​តែម្តង​។បឋម

35922720_478245395929759_2873322344951054336_n 36176025_478245435929755_2613964916511473664_n