លោក​ សាន​ វិជ្ជាសារ៉ាវុធ ​ប្រធានសាខាកាំកុង​ត្រូលខេត្តបន្ទាយមានជ័​យនិងបក្ខពួក​​ឈ្មួញ​ឃុប​ឃិតឲឈ្មួញ​នាំចូលចំណី​អាហា​រខូច​គុណភាពតា​មច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត?

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា  ចាប់តាំងពី​លោក សាយ  វិជ្ជា​សា​រ៉ាវុធ ឡើងកាន់តំ ណែង​ ជា ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បន្ទាយមានជ័យ ជំនួស​លោក  ស៊ាន ស៊ី​ណាត រួចមក​គឺ​ ឈ្មួញ​នាំ​ទំនិញ​ប្រភេទ ​ចំណីអាហារ​ខូចគុណភាព ​និង​លាយ​សារធាតុ​គីមី​ចូល​តាម ​ច្រកទ្វារ​អន្តរជាតិ​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជា​ញឹកញាប់​លោក សាន វិជ្ជា​សា​រ៉ាវុធ និង​មន្ត្រីក្រោមឱវាទ​តែងតែ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​តូចតាច​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ក្នុងខណៈដែល​ឈ្មួញ​ធំៗ​អាច​នាំចូល​ទំនិញ​ទាំងនោះ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នោះឡើយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ពិនិត្យឡើងវិញ​ចំពោះ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​ជាបន្ទាន់​។ ដោយសារ​ថា​មួយរយៈ​កន្លងទៅនេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ និង​បក្ខពួក​បង្ក្រាប​បទល្មើស​តូចតាច​បង្ហាញ​ស្នាដៃ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស ក្នុងខណៈដែល​ឈ្មួញ​ធំៗ​អាច​នាំចូល​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅតែ​សម្រុក​នាំចូល​ទំនិញ​ជា​ប្រភេទ​ចំណី​អារ​ហារ​ខូចគុណភាព​និង​មាន​លាយ​ផ្ទុក​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដូចជា​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ គ្រឿងក្នុង​គោ គ្រឿងក្នុង​ជ្រូក និង​ប្រហិត​ច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជា​រៀងរាល់ថ្ងៃ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​នោះទេ​។ ផ្ទុយទៅវិញ​គឺ​មន្ត្រី​កាំកុងត្រូល​ក្នុង​ខេត្តបន្ទាយមានជ័យ បានធ្វើ​សកម្មភាព​បង្ក្រាប​ឈ្មួញ​តូចតាច​ដែល​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ​បន្តិចបន្តួច​ដោយ​ពុំមាន​ការយោគយល់​ឡើយ​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ គឺជា​មេខ្លោង​ធំ​បំផុត​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារធាតុ​គីមី​មក​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ចាប់បាន​សាច់មាន់​មួយ​រទេះ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ហើយ​រឹបអូស​យកទៅ​កម្ទេចចោល​។ ការបង្ក្រាប​របស់​មន្ត្រី​កាំកុងត្រូល​បែបនេះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ធ្វើឡើង​ដើម្បី​បិទបាំង​បទល្មើស​ធំៗ​ដែល​ឈ្មួញ​នាំចូល​សាច់មាន់ ឆ្អឹង​មាន់ ស្លាបមាន់ និង​ប្រហិត​មាន​លាយ​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។បឋម

36274745_480192925735006_3489927477965357056_n 36276405_480193189068313_3518669351865548800_n