មេគយ​ក្រាក់ៗ​ជាអ្នកបើក​ភ្លើងខៀវឲ​ លោក សំ កុសល​ ប្រធានសាខាគ​យខេត្តកោះ​កុងប្រ​ព្រឹត្តអំពើពុក​រលួយេជិះសេះ​លែងដៃលោ​ក ឱម​ យ៉ិនទៀង​ប្រធានអង្គភា​ពប្រឆាំង​អំពើពុករលួយរក្សាភាព​ស្ងៀម​ស្ងា​ត់

ថ្មីៗ​កន្លងទៅនេះ​រឿងអាស្រូវ​​ ពុករលួយ​របស់លោក សំ កុសល  ប្រធាន​សាខាគយ​ខេត្តកោះ កុង ត្រូវបាន​បើក​ក កាយ​ ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​ លោក គុណ ញឹម អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​គយ  និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​ លោក អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ  បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិន ឮ​អ្វី​ទាំងអស់​។  ហេតុនេះហើ យ​ទើប​ លោក សំ កុសល  កាន់តែ​បានដៃ​ក្នុងការ​ឃុបឃិត ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ ​មិន​គ្រប់ និង​ទំនិញ ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុងខណៈដែល​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ។​

ប្រភពពី​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹងថា ការដែល​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ ច្រើនបែប​ច្រើន​សណ្ឋាន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ​។ ជាក់ស្ដែង​ក្នុងខណៈដែល​អំពើពុករលួយ​របស់លោក សំ កុសល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​គឺ​លោក គុណ ញឹម ដែលជា​អគ្គ​នាយគយ បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​សូម្បីតែ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិនទាន់​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ដែលជា​មេ​គយ​ខេត្តកោះកុង នោះដែរ​។ ហេតុនេះហើយ​ទើប​លោក សំ កុសល នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ ​ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា គ្រប់​ច្រកព្រំដែន​ក្នុង​ខេត្តកោះកុង ទាំង​ផ្លូវទឹក​និង​ផ្លូវគោក គឺមាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ កុសល ដែល​កំពុង​សប្បាយ​ប្រព្រឹត្ត​អំពើពុករលួយ​។ ឈ្មួញ​មួយចំនួន​អាច​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​និង​រថយន្ត​ទំនើបៗ​យ៉ាង​រលូន​ព្រោះ​ពួកគេ​មាន​លោក សំ កុសល ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ការពារ​និង​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។ សូម្បីតែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារធាតុ​គីមី​និង​ទំនិញ​ផុត​កាលកំណត់​ប្រើប្រាស់​ក៏ត្រូវ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ឃុបឃិត​ជាមួយ​មន្ត្រី​កាំកុងត្រូល​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​អនាធិបតេយ្យ​ដែរ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង បាន​បង្ហើប​ឲ្យ​ដឹងថា​លោក សំ កុសល មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅទៀត ហេតុនេះហើយ​ទើប​លោក សំ កុសល ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន​ផ្លូវទឹក ផ្លូវគោក ក្នុង​ខេត្តកោះកុង គឺ​ឈ្មួញ​បង់ពន្ធ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការបែងចែក​ផលប្រយោជន៍​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង យ៉ាង​សុខ​ស្រួល​។ លើស​នេះ​ទៅទៀត​លោក សំ កុសល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​បង់ពន្ធ​តាម​របៀង​ម៉ៅ​ការដែល​ផ្ទុយ​ទៅ​បទបញ្ញត្តិ​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា​ទៀតផង ដែលជា​ការបំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​លោក សំ កុសល និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមអំពើចិត្ត។បឋម

35671565_473565606397738_7555431133949722624_n 35930084_475470852873880_3778431082756571136_n-1 36200303_479280942492871_4081958745142198272_n