ប្រភពដែលស្និទ្ធនឹងលោក ហេង ផល្លា បានឲ្យដឹងថា កាលពីមុនលោក ហេង ផល្លា ជិះតែម៉ូតូកញ្ចាស់ ទៅធ្វើការ ប៉ុន្តែ ឥឡូវនេះក្រោយពេល ទទួលបានតួនាទីជា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំ ណុចថ្នល់កែង ផ្លូវជាតិ លេខ៦ ខេត្ត កំពង់ចាម គឺលោក ហេង ផល្លា ជិះរថយន្តទំ នើបៗនិងមានលំនៅដ្ឋានស្ដុក ស្ដម្ភយ៉ាងឆាប់រហ័ស។ គឺដោយសា រលោក ហេង ផល្លា ចាត់ទុករថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់គឺជាប្រភពចំណូលរបស់ខ្លួនដោយមិនខ្វល់រឿងខូចផ្លូវខូចស្ពានទាល់តែសោះ។ ក្នុងមួយយប់ៗមានរថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់ឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចថ្នល់កែងរាប់រយគ្រឿង ដូច្នេះលោក ហេង ផល្លា អាចប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះរឿងអាស្រូវពុករលួយរបស់លោក ហេង ផល្លា និងប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម ត្រូវបានបើកកកាយជាបន្តបន្ទាប់។
មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម បានលើកឡើងថា មកដល់ពេលនេះលោក ហេង ផល្លា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តនៅចំណុចថ្នល់កែង ផ្លូវជាតិលេខ៦ ស្រុកបាធាយ ខេត្តកំពង់ចាម នៅតែមានសិទ្ធិធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ការដែលលោក ហេង ផល្លា នៅតែបន្តធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនផងដែរ ទើបលោក ស៊ុន ចាន់ថុល មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ហេង ផល្លា ឲ្យបានទាន់ពេលវេលា។ ជាងនេះទៅទៀតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម គឺជាអ្នកឃុបឃិតបើកដៃឲ្យលោក ហេង ផល្លា ធ្វើអ្វីៗតាមអំពើចិត្តហើយបែងចែកផលប្រយោជន៍គ្នា។
គួររំលឹកដែរថារឿងអាស្រូវពុករលួយរបស់លោក ហេង ផល្លា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ចំណុចថ្នល់កែង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ក្រុមឈ្មួញនិងម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់បានឲ្យដឹងថា ឲ្យតែពួកគេបង់លុយតាមការកំណត់របស់លោក ហេង ផល្លា គឺពួកគេអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចថ្នល់កែងយ៉ាងរលូន។ ជាងនេះទៅទៀតលោក ហេង ផល្លា ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយបែរជាទទួលបានការសរសើរលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ដោយសារតែចេះប្រមូលលុយបានច្រើន។
តាមប្រភពពីមន្ត្រីមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នលោក ហេង ផល្លា មិនខ្វល់ពីរឿងចាត់វិធានការតាមច្បាប់ទៅលើរថយន្តដឹកជញ្ជូនទំនិញលើសទម្ងន់ឬរថយន្តធំៗកែច្នៃខុសលក្ខណៈបច្ចេកទេសនោះឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឲ្យតែម្ចាស់រថយន្តដឹកទំនិញឬដឹកឈើលើសទម្ងន់បង់លុយតាមការកំណត់របស់លោក ហេង ផល្លា គឺជាការស្រេចដោយអាចបើកបររថយន្តឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចថ្នល់កែងស្រុកបាធាយ ទៅដល់គោលដៅយ៉ាងសុខស្រួល។ ការដែលលោក ហេង ផល្លា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចថ្នល់កែង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ផងដែរដោយមានការបែងចែកផលប្រយោជន៍យ៉ាងត្រជាក់ចិត្ត។បឋម