ឈ្មួញ​ជាមន្ត្រីយោ​ធាឈ្មោះលឹម កាំង​និងឈ្មួញ​ខ្មែរយួនច្រើន​នាក់សម្រុក​ដឹកជញ្ជូន​ឈើខុ​សច្បាប់​ចេញពីខេ​ត្តស្ទឹងត្រែ​ងដោយរលូន​សមត្តកិច្ច​ពាក់​ពន្ធ័ត្រូវ​ថ្នាំស​ណ្តំ

តាម​ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា  មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ  លឹម កាំ​ង គឺជា​អ្នកធ្វើ​សកម្មភាព ​ដឹក ជញ្ជូ ន ​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង   ចូលទៅ​ខេត្តរតនគិរី និង​ខេត្តក្រចេះ   តាម​អំពើ​ចិត្ត​ព្រោះ​ មាន ការ​ឃុប ឃិត​បើក ដៃ​ពី​សំណាក់​ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​ជាច្រើន​ស្ថាប័ន​។  ប្រសិនបើ​គ្មាន​ការឃុបឃិត​ បើកដៃ​ពី​សំ ណាក់​លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ព្រមទាំង​បក្ខពួក​ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ជា​មន្ត្រី​យោធា និង​ឈ្មួញ​យួន​ជា​ដៃគូ​៤​នាក់​ទៀត​មិនអាច​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ខេត្តស្ទឹងត្រែង បានឡើយ​។ ចំណែក​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ក៏​ទំនង​មាន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ផងដែរ​ទើប​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​ព្រៃឈើ​ក្នុងស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ លឹម កាំ​ង ជា​មន្ត្រី​យោធា​ផ្នែក​ស៊ើបអង្កេត​ប្រចាំ​ទិស​ខេត្តស្ទឹងត្រែង និង​ឈ្មួញ​យួន​៤​នាក់​ទៀត​កំពុង​ប្រមូល​ទិញ​ឈើ​និង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង​។ ទន្ទឹមនឹងនេះ​ឈ្មួញ​ជា​មន្ត្រីនគរបាល​ឈ្មោះ ម៉ៅ និង​បក្ខពួក​ឈ្មោះ វីរៈ ក៏​កំពុង​សម្រុក​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី ចូលទៅ​ខេត្តក្រចេះ តាម​ក្បួន​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ច្រើន​ប្រភេទ​ទៀត​ទាំង​ខ្សែៗ​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង និង​លោក លី ហ្គ្រ​ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​០១​ឈានចូល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ឈ្មួញ​ឈ្មោះ លឹម កាំ​ង និង​ឈ្មួញ​មួយចំនួនទៀត​បាន​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ផ្សេងទៀត​រាប់សិប​គ្រឿង​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី យ៉ាង​រលូន​។ ក្រុម​ឈ្មួញ​ទាំង​នោះបាន​បង្ហើប​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ពួកគេ​បង់លុយ​ប្រចាំ​ជើង​និង​ប្រចាំខែ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​តាម​ការកំណត់​ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង​ខេត្តក្រចេះ ដោយ​គ្មាន​ការរំខាន​។ ក្នុងនោះ​សម្រាប់​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ត្រូវបាន​គេ​ដឹងថា​មាន​លោក មាស សុ​ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញបេសកកម្ម​ក្នុង​ខេត្តស្ទឹងត្រែង ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ដែលជា​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នោះទេ ដោយសារ​ដឹងថា​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ។បឋម

36652577_1857502067878700_4800186051375136768_n 36583121_1857502307878676_7021922270809423872_n 36562827_1857502631211977_746784977575739392_n 36528650_1857502527878654_8249021867822678016_n