ប្រភព ពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូន ទំនិញ ពីស្រុកយួននិងផ្លូវ ផ្សេងៗឆ្លង កាត់ផ្លូវ ភូមិខែល ជ័យឃុំអូរ ស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាមចូល មករាជធានីភ្នំពេញរឺទៅ ខេត្តនានាបានឲ្យដឹងថា គ្រប់រថយន្តដឹកទំ និញទោះ បីផ្ទុក លើសទម្ងន់ឬខ្វះទ ម្ងន់យ៉ាងណាក៏ដោយ គឺចៀសមិនផុតពីចូលបង់ លុយឲ្យក្រុមមន្ត្រីប្រចាំ ស្ថានីយ៍ជញ្ជីង ថ្លឹងរថយ ន្តក្រោមការគ្រប់គ្រង របស់លោក នួនគឹមហេងនោះទេ។ ប្រការនេះគឺជារឿង ដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការនិងដឹ កជញ្ជូន គួរពិនិត្យឡើងវិញ ជាបន្ទាន់ ព្រោះបច្ចុប្បន្នមានឈ្មួ ញមួយ ចំនួនប្រើ ប្រាស់ រថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់ហើយ លោកនួនគឹមហេងនិង មន្ត្រីក្រោមឱវាទមិន ចាត់វិធាន ការពិន័ យតាម ច្បាប់ឡើយ គ្រាន់តែតម្រូវឲ្យឈ្មួញបង់ លុយតាមការកំណត់ប៉ុណ្ណោះ ។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធា រណការខេត្ត កំពង់ចាមបានឲ្យដឹងថា តាមរយៈអំពើពុករលួយដូចខាង លើនេះធ្វើឲ្យលោក នួនគឹមហេងប្រមូលលុយ បានយ៉ាង ច្រើនយកមកបែងចែក ជាមួយមេធំៗ នៅក្នុងមន្ទីរសាធារណការខេត្តកំពង់ចាមហេតុនេះ ហើយទើប លោក នួនគឹមហេង អាចធ្វើអ្វីៗបាន តាមអំពើចិត្ត។
ប្រភពពីក្រុមឈ្មួញនិ ងអាជីវករដែលដឹក ជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧ អាក្នុងស្រុកកំពង់ សៀមខេត្ត កំពង់ ចាម បានឲ្យដឹងថា លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរ ថយន្តលើផ្លូវជាតិលេខ៧អាកំពុង ប្រើអំណាចប្រមូល លុយតា មរ បៀបពុករលួយ ដោយគ្មានញញើត អ្វីទាំងអស់។ ប្រភពពី ឈ្មួញនិងអាជីវករបាន ឲ្យដឹងទៀតថា ទោះបី ពួកគេដឹក ជញ្ជូនទំនិញផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ ដោយគ្រាន់តែបង់លុយតាម ការកំណត់របស់ លោក នួន គឹមហេងនិងបក្ខពួក គឺជាការស្រេចទៅហើយ។ មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ ចាមមួយចំនួនបាន ឲ្យដឹងថាការដែលលោក នួនគឹមហេងប្រធានសា្ថនីយ៍ ជញ្ជីងថ្លឹងរថយន្តលើផ្លូវ ជាតិលេខ៧ អាហ៊ានធ្វើអ្វីៗ តាមអំពើចិត្តគឺមានការឃុបឃិត បើកដៃពីលោក សុខស៊្រុន ប្រធានមន្ទីរសាធារណការខេត្តកំពង់ ចាមផង ដែរទើបអ្វីៗប្រព្រឹត្តទៅដោយរលូន។
សេចក្ដីរាយការណ៍ខ្លះ បានបញ្ជាក់ថាទោះ បីឈ្មួញដឹកជញ្ជូនទំ និញតាមរថយន្តធំៗ ផ្ទុកលើសទ ម្ងន់យ៉ាងណាក៏ ដោយគឺម ន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៧អាក្នុងស្រុកកំពង់ស្វាយមិន ចាត់វិធានការពិន័យតាម ច្បាប់នោះទេ។ ផ្ទុយទៅវិញក្រុមម ន្ត្រីប្រចាំស្ថានីយ៍ថ្លឹងរថយន្តនោះ ចាំប្រមូលលុយពីម្ចាស់រថយន្តដឹ កទំនិញធំ ៗដោ យគ្មា នចេញវិក្កយបត្រត្រឹមត្រូវនោះ ទេ ហើយករណីខ្លះពួកគេគ្រាន់តែកត់ ស្លាកលេខរថយន្តដើម្បីទៅ ប្រមូលលុយប្រចាំខែ គឺជាការស្រេច។ ប្រសិនបើឈ្មួញ ឬអាជីវករណាហ៊ានគេចវេះ មិនបង់លុយតាមការកំណត់ ទេនោះ ថ្ងៃ ក្រោយ អាចត្រឹមប្រឈមនឹងការពិន័យជាមិនខានព្រោះ មន្ត្រីក្រោមឱវាទរបស់លោក នួនគឹមហេងស្គាល់ ច្បាស់ពីអត្ត សញ្ញាណរថយន្តក្រុមឈ្មួញ ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិ លេខ៧អារួចទៅហើយ។ លោកគួច ចំរើនអភិ បាលខេត្ត កំពង់ចាមគួរ ពិនិត្យមើលជញ្ជីង ថ្លឹងរថយន្តរឺថ្លឹងលុយ ដែលមានទីតាំងនៅ ភូមិខែលជ័យស្រុកអូរ ស្វាយខេត្តកំពង់ ចាមដែលមាន ប្រធានលោកនួនគឹមហេង កំពង់ប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃរឺមួយ លោកអ ភិបាលខេត្តទទូលផល ប្រយោជន៍ខ្លះដែរបានជាគ្មានវិធានការ ទប់ស្កាត់?(មានតគាគ)