លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ

តាម​ប្រភ​ពជា​ច្រើន​បាន​រៀប​រាប់​ថា ចា​ប់តាំង​ពីលោ​កវរ​សេនី​យ៍ត្រី ឯ​ម សុ​វ​ណ្ណារ៉ា ​ហៅសុ​ក​​កំពិ​ត មាន​តួនាទីជា​ប្រធានក្រុមមិច​បង្ក្រាបបទល្មើស​ក្នុង​ឆ្នាំ២​០១​៣ ​និង​ឆ្នាំ២​០១​៤នេះ​មក បា​នយ​កតួ​នាទីរ​បស់​ខ្លួ​ន​ជា​ប៉ូ​លិស​ទៅរ​ក ស៊ី​នាំរថ​យន្តចង្កូត​ស្តាំចូលមកកម្ពុ​ជាច្រើនដងមក​ហើយ​ ដែល​រថយ​ន្តចង្កូ​ត​ស្តាំ​នេះ ​ត្រូវ​បានរា​ជ​រដ្ឋាភិ​​បាល​ហាម​ឃាត់យ៉ាង​តឹងរ៉ឹងបំផុត ក្នុងការនាំចូល ពីប្រទេសជិតខាង ។ ហើយបែរជាលោកវរសេនីយ៍ត្រី ឯម សុវណ្ណរ៉ា ថ្លើមធំហ៊ាន លួចនាំចូលតាមតំបន់ក្បែរៗ មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ជាច្រើនគ្រឿង ដោយមិនខ្លាចញញើតនឺងច្បាប់​ ។ឯម សុវណ្ណរ៉ា ហៅសុកកំពិត មានតួនាទីជា​នាយរង​ការិយាល័យ​សន្តិសុខផ្ទៃ​ក្នុង​ស្នងការ​ដ្ឋាននគរ បាលខេត្ត ឧត្តរមាន ជ័យ កំពុងទទួលរងការចោទប្រកាន់ពីមជ្ឈដ្ឋានមន្ត្រីរាជការ កងកម្លាំងក្រោមឱវាទថា មន្ត្រីរូបនេះបានយកតួនាទី​របស់​ខ្លួន​ជាប៉ូលិសបង្ក្រាបបទល្មើស ទៅរកស៊ីនាំរថយន្តចង្កូតស្តាំចូលមកកម្ពុជាតាមតែអំពើចិត្ត ដោយពុំឃើញមានមន្រ្តីជំនាញ​ស្ថាប័ន​ពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ ។

ប្រភពមន្ត្រីម្នាក់សុំមិនបញ្ចោញឈ្មោះបានអោយដឺងថា លោក ឯម សុវណ្ណរ៉ា ចាប់តាំងពីខ្លួនមាន​តួនាទី​ជា​ប្រធានក្រុមមិនបានធ្វើការបង្ក្រាបបទេហើយ ល្មើសក្នុងខេត្តឧត្តរមានជ័យពេលណាមកបាន រកស៊ីនាំរថយន្តចង្កូតស្តាំ​ចូល​ជាបន្តបន្ទាប់ ដោយមានជនជាតិថៃម្នាក់សម្រាប់នាំយកមកលក់ឱ្យ។ ដូចជា ពេលលោក ឯម សុវណ្ណរ៉ា លក់ចេញរួច ក៏​មានការនាំចូលបន្តទៀត ដោយដោះស្លាកលេខថៃចេញ ហើយបំពាក់ស្លាកលេខកម្ពុជាវិញ ដើម្បីបំភាន់ភ្នែក​មហាជន​ ។

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ គឺ ឯម សុវណ្ណារ៉ា បាននាំចូលរថយន្តចង្កូតស្តាំមួយគ្រឿងម៉ាក TOYOTA VIGO ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ០០/៥៦ កំពុងតែជិះបណ្តើរ លក់បណ្តើរនាពេលសព្វថ្ងៃនេះ ដោយ​ពុំ​ទាន់បានលក់ចេញនៅឡើយទេ ! ។

បើតាមទម្លាប់កន្លងមក កាលណានាំរថយន្តចង្កូតស្តាំចូលមក តែងតែលក់ចេញទៅវិញទើបនាំចូលថ្មីទៀត ហើយ​ប្រ​ហែល ជាដោយសារចំណេញលើគោកពេក ទើបធ្វើឱ្យលោក ឯម សុវណ្ណរ៉ា ជក់ចិត្តដិត​អារម្មណ៍លែងខ្លាច​ច្បាប់អ្វី​ទាំង​អស់ ។

ថ្មីៗនេះប៉ូលិសព្រំដែនមួយក្រុមបាននិយាយថា រថយន្តចង្កូតស្តាំដែលយកមកលក់នៅព្រំដែនកម្ពុជា ច្រើនតែជារថយន្ត ចោរប្លន់ ដែលគេហៅថា រថយន្តក្តៅ ។ ហើយមជ្ឈដ្ឋានខ្លះរិះគន់ថា បើធ្វើសមត្ថកិច្ចកាន់អំណាចធំ ហើយមាន​មុខរបរ​នាំ​រថយន្ត ចង្កូតស្តាំចូលហូរហែបែបនេះ គួរជួយដំឡើងបុណ្យស័ក្តិឱ្យគាត់ធំជាងនេះទៀត ទៅទើបសម​នឹង​មុខ​របរ​របស់​គាត់ ។

ដោយឡែកពាក់ព័ន្ធបញ្ហានេះ អផិបាលខេត្តឧត្តរមានជ័យ អ៊ុំ ម៉ារ៉ា បានដឺងដែររឺទេបញ្ហា នេះមិនគួរ​បើ​ក្រសួងមហាផ្ទៃមើលរំលងពីសកម្មភាព ឯម សុវណ្ណារ៉ា នោះទេ ៕

netsavoeun_menly1-150x105