លោក​ ថង សាវុនអភិបា​លខេត្តរតនគិ​រីនិងលោក​ ងួន គឿនស្នងការនគ​រ​បាលខេត្តរតនគិរី ​ក៏រក្សាភា​ពស្ងៀមស្ងាត់​បណ្ដោយ​ឲ្យមេឈ្មួញ​ជើងខ្លាំង​ឈ្មោះទូច​និងឈ្មួញ​យួន​សម្រុកដឹ​កជញ្ជូន​ឈើចេញ​ទៅ​ស្រុក​យួន

បើតាម​ប្រភពពី​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​ឈ្មួញ​ខ្មែរ ឈ្មោះទូចបានប្រើប្រាស់រថយន្ត សាំងយ៉ុងប្រើស្លាកលេខក្លែងក្លាយ ០៩០៩​និង​ឈ្មួញ​យួន​ជាច្រើន​នាក់​ នៅតែ​បន្ត សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ ​ស្រុក​យួន​តាម​ច្រកទ្វារ​ អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ ដោយ​គ្មាន​ខ្លាច ក្រែង​ អ្វី​ទាំងអស់​ព្រោះ​ពួកគេ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បាន​បញ្ជាក់ថា ឈ្មួញ​មួយចំនួន​បាន​យក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ធ្វើជា​ខ្នងបង្អែក​ហើយ​ឈ្មួញ​ខ្លះទៀត​បាន​យក​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ចំណែក​លោក ជា តារា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តរតនគិរី ក៏​ជា​ខ្នងបង្អែក​របស់​ក្រុម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​តាម​ច្រករបៀង​១៩​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ផងដែរ​។

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​១៩ ក៏ដូចជា​ច្រករបៀង​ភ្នំ​ក្រហម បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ គឺជា​អ្នកមាន​សិទ្ធិអំណាច​ធំធេង​ជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ តាមរយៈ​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ គឺ​លោក អ៊ី ចំរើន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហើយ​ការដែល​លោក អ៊ី ចំរើន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ ផងដែរ​។

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ប្រមាណ​២​សប្ដាហ៍​កន្លងមកហើយ​ដែល​ឈ្មួញឈ្មោះទូច​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​តាម​ច្រករបៀង​១៩ ខាងក្រោយ​កាស៊ីណូ​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដែលមាន​ទាំង​គយ​ចល័ត នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ជាដើម​កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ សូម្បីតែ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​តែម្តង​។( បឋម)

39021260_673976766306230_7031042041156993024_n4f385cbbc61c9ea30ab5cfc0aab945eb2775e158 fn-2018-02-22-14-58-22-1 IMG_1743