កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាសហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងឃុំស្ដៅ បានឲ្យដឹងថា ពួកគាត់បានឃើញ រថយន្តធុនធំជាច្រើន គ្រឿងដឹកឈើពីខាងក្រៅចូលទៅឃ្លាំងក្នុងតំបន់បាតអា ងទំនប់វារីអគ្គិសនីសេសានក្រោម២ ដោយមានក ម្លាំងអាវុធហត្ថការពារ យ៉ាងរឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា នៅពេលយប់តែងតែមានរថយន្តធំៗដឹកឈើដែលអារច្រៀករួចពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ចេញទៅក្រោយវិញយ៉ាងរលូនហើយឈើទាំងនោះត្រូវបានឧកញ៉ា ជ័យ ដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកព្រំដែនត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងស្រុកសេសានព្រួយបារម្ភយ៉ាងខ្លាំងពីសេចក្ដីវិនាសព្រៃឈើក្នុងមូលដ្ឋានពួកគាត់ ព្រោះឈ្មួញឈ្មោះ ឧកញ៉ា ជ័យ នៅតែបន្តសកម្មភាពកាប់ឈើអារច្រៀកឈើដឹកជញ្ជូនឈើតាមរថយន្តធំៗដោយគ្មានញញើតអ្វីទាំងអស់។ ជាក់ស្ដែងទោះបីនៅក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ក៏ឧកញ៉ា ជ័យ នៅតែបំពានកាប់ឈើពីតំបន់ខាងក្រៅ ហើយដឹកជញ្ជូនទៅស្រុកយួនយ៉ាងរលូនដដែល។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារ ព្រៃអភិរក្ស ហើយដឹកជញ្ជូនចូលទៅក្នុងទីតាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅតែបន្តកើតមានយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ក្រុមហ៊ុនសំអាតផ្ទៃបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ បន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ខាងក្រៅដើម្បីយកចូលទៅអារច្រៀក ហើយដឹកឈើដែលអារច្រៀករួចចេញមកវិញដោយប្រើប្រាស់រថយន្តយីឌុបធុនធំចំណុះរាប់សិបតោន។ មន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់សកម្មភាពកាប់ឈើអារច្រៀកឈើនិងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុករបស់ឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នោះទេព្រោះឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា បើទោះបីនៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសេសសល់ឈើសម្រាប់ធ្វើអាជីវកម្មបន្តទៀតយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នមានឃ្លាំងស្តុកឈើរាប់ពាន់ម៉ែត្រគូបនៅក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះភាគច្រើនជាឈើដែលកាប់នៅក្នុងព្រៃការពារ ព្រៃអភិរក្ស និងព្រៃសហគមន៍ក្នុងស្រុកសេសាន ហើយមួយផ្នែកដឹកជញ្ជូនមកពីស្រុកសៀមប៉ាង ផងដែរ។ បញ្ហានេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ក៏ដូចជាមេរដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ។មានត