ប្រភពពីក្រុមឈ្មួញនិងអាជីវករ ដែលដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកោះកុង ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួ កគាត់ដឹកទំនិញដែល បង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែ នយ៉ាងណាក៏ដោយ ក៏ត្រូវលោក មីន រស្មី និងប ក្ខពួករាប់ក្បាលរថយន្តដឹកទំនិញយកលុយស្រេចតែអំពើចិត្តដែរ។ ប្រភពដែលស្និទ្ធនឹងលោក មីន រស្មី បានឲ្យដឹងថា បច្ចុប្បន្នស្នងការរងនគរបាលខេត្តកោះកុង ម្នាក់នេះប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗគាបសង្កត់លើក្រុមឈ្មួញនិងក្រុមអាជីវករតាមអំពើចិត្ត ព្រោះអាងឥទ្ធិពលលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជាឪពុករបស់ខ្លួនចាំជួយការពារ។ មានការរិះគន់ចំៗថា សព្វថ្ងៃមានឈ្មួញធំៗមួយចំនួននាំចូលទំនិញខុសច្បាប់និងទំនិញគេចពន្ធស្រេចតែអំពើចិត្ត ហើយបានក្លាយជាប្រភពចំណូលដ៏សំខាន់របស់លោក មីន រស្មី ព្រោះលោក មីន រស្មី មិនអនុវត្តន៍តាមតួនាទីរបស់ខ្លួនក្នុងការបង្ក្រាបបទល្មើសសេដ្ឋកិច្ចឡើយ គឺគិតតែពីរឿងប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅយ៉ាងគឃ្លើន។
មន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុង មួយចំនួនបានអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង ទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបន្ទាន់។ ដោយហេតុថាមួយរយៈពេលកន្លងទៅនេះលោក មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង អាងមានឪពុកឈ្មោះ យន្ត មីន អភិបាលខេត្តព្រះសីហនុ ជាបង្អែករឹងមាំហើយធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគ្មានញញើតអ្វីទាំងអស់។ ក្នុងនោះអំពើពុករលួយរបស់លោក មីន រស្មី ក្នុងការគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញចេញពីខេត្តកោះកុង កំពុងត្រូវបានបើកកកាយជាបន្តបន្ទាប់ ដែលជាការបង្ហាញនូវអំណាចធំធេងរបស់លោក មីន រស្មី ក្នុងការប្រព្រឹត្តអំពើពុករលួយ។
ថ្មីៗនេះអំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក មីន រស្មី ត្រូវបានបើកកកាយជាបន្តបន្ទាប់ ហើយសូម្បីតែករណីលោក មីន រស្មី ឃាត់រថយន្តដឹកឈើមួយគ្រឿងជំរិតយកលុយ២០០០ដុល្លារ?ក៏ត្រូវបានលាតត្រដាងជាសាធារណៈផងដែរ។ ករណីលោក មីន រស្មី ចាប់រថយន្តមួយគ្រឿងដឹកឈើទៅសាងសង់ផ្ទះដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះ កំពុងត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីមហាជន ហើយកំពុងតែធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្នងការដ្ឋាននគរបាលខេត្តកោះកុង ទាំងមូលផងដែរ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង ធ្វើមិនដឹងមិនឮអ្វីទាំងអស់ហើយបណ្ដែតបណ្ដោយឲ្យលោក មីន រស្មី ប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ដូច្នេះហើយទើបមន្ត្រីនគរបាលក្នុងខេត្តកោះកុង អំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន ចាត់វិធានការទៅលើមន្ត្រីពុករលួយ ដូចលោក មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង ជាបន្ទាន់។បឋម