លោក ឱម យ៉ិនទៀង​​ប្រធានអង្គ​ភាពប្រឆាំងអំ​ពើពុករលួយគួរបើក​ការស៊ើប​អង្កេតទៅ​លើរឿងអាស្រូ​វពុករលួយ​របស់​លោក ​ច័ន្ទសុខុមចិត្តា​និងបក្ខពួក​ឲ្យស៊ីជ​ម្រៅ

ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ទៀត ថាច្រើន​ឆ្នាំ​កន្លង ទៅនេះ​លោក  ច័ន្ទ សុខុម​ចិ​ត្តា និង​បក្ខពួក​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​មិនតិច​ឡើយ​តាមរយៈ​ការ​បំប៉ោង​សំឡេង​ចំណាយ​គ្រប់ជំពូក​នៅក្នុង​មន្ទីរ​។ ដូច្នេះ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិនគួរ​ទុក​ឲ្យ​លោក ច័ន្ទ សុខុម​ចិ​ត្តា ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​ពួកគេ​មាន​សភាព​កាន់តែខ្លាំង​ក្លា​ឡើង​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា ព្រមទាំង​បក្ខពួក​ឲ្យ​បាន​ស៊ីជម្រៅ​ផងដែរ ព្រោះ​ច្រើន​ឆ្នាំ​កន្លងទៅនេះ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាមរបៀប​ជិះសេះ​លែងដៃ​តែម្តង​។ ប្រសិនបើ​នៅតែ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ គឺ​លោក ច័ន្ទ សុខុម​ចិ​ត្តា ព្រមទាំង​បក្ខពួក​មានអំណាច​កាន់​តែ​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ទីបញ្ចប់ ហើយ​មន្ត្រី​ដែល​ដឹង​រឿង​ពុករលួយ​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា និង​បក្ខពួក​ត្រូវ​ប្រឈម​នឹង​ការបណ្ដេញ​ចេញពី​ការងារ​ជា​បន្តបន្ទាប់​ដូច​អ្វីដែល​កើតឡើង​នាពេល​កន្លងមក​ជាមិនខាន

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​ការងារ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​២​សប្ដាហ៍​ចុងក្រោយ​នេះ​លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប កាន់តែ​បានបង្ហាញ​ភាព​ក្រអឺតក្រទម​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ច័ន្ទ សុខុម​ចិ​ត្តា កំពុង​លើក​ហេតុផល​ផ្សេងៗ​មក​បិទបាំង​ទង្វើ​របស់ខ្លួន​ក្នុងការ​ដកហូត​តំណែង​មន្ត្រី​២​រូប​នាពេល​កន្លងមក ហើយ​កំពុង​យកឈ្មោះ​មន្ត្រី​ធំៗ​នៅក្នុង​ក្រសួង​ការងារ​ដើម្បី​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ក្នុងនោះ​លោក ច័ន្ទ សុខុម​ចិ​ត្តា បាន​យកឈ្មោះ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មកប្រើប្រាស់​ដើម្បី​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​យ៉ាង​ងងើល​ផងដែរ ដើម្បី​គាបសង្កត់​កុំ​ឲ្យ​មន្ត្រីក្រោមឱវាទ​លាតត្រដាង​រឿងអាស្រូវ​របស់ខ្លួន​ប​ន្ត​ទៀត​។​

​ថ្មីៗ​នេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​បក្ខពួកនិយម​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា ដែលជា​ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប ជាបន្ទាន់​។ ដោយហេតុថា​ក្នុងតួនាទី​ជា​ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តសៀមរាប ច្រើន​ឆ្នាំ​មកនេះ​គឺ​លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​បើ​មន្ត្រី​ណា​ហ៊ាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​ពេញបន្ទុក​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា និង​បក្ខពួក​នោះ​គឺ​លោក​ប្រធាន​ប្រាកដជា​ចាត់វិធានការ​ដក​មន្ត្រី​ទាំងនោះ​បញ្ឈរជើង​ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កន្លងមក​លោក ច័ន្ទ សុខុម​ចិ​ត្តា បាន​លួច​រៀបចំ​កិច្ចប្រជុំ​ហើយ​បានធ្វើ​កំណត់ហេតុ​ទម្លាក់​ទោសកំហុស​ទៅលើ​មន្ត្រី​២​រូប ហើយ​បណ្ដេញ​មន្ត្រី​ទាំង​២​រូបនេះ​ចេញពី​ការងារ​យ៉ាង​កំរោល​ដោយសារ​អាង​ខ្លួន​មាន​បង្អែក​រឹងមាំ​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ទាំង​២​នាក់​ដែល​លោក ច័ន្ទ សុខុម​ចិ​ត្តា បណ្ដេញ​ចេញពី​ការងារ​នោះ​គឺ​ឈ្មោះ អ៊ិន ភារធារី ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​ឈ្មោះ ភាន់ មុនី ដែលជា​អនុប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​។ ការដែល​លោក ច័ន្ទ សុខុម​ចិ​ត្តា ប្រើល្បិច​បណ្ដេញ​មន្ត្រី​ទាំង​២​រូបនេះ​ចេញពី​ការងារ គឺ​ដោយសារ​ពួកគាត់​បានដឹង​រឿងអាស្រូវ​ពុករលួយ​របស់លោក ច័ន្ទ សុខុម​ចិ​ត្តា ព្រមទាំង​បក្ខពួក​យ៉ាងច្បាស់ ហើយ​អាច​បើក​កកាយ​នាពេលខាងមុខ​។​បឋម

41580182_2138616403069617_1211214428540764160_n