តាមប្រភពពីមន្ត្រីរាជការនៅក្នុង មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ការដែលលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗស្រេច តែអំពើចិត្តគឺមានការឃុបឃិត បើកដៃពីសំណាក់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ ជាក់ស្ដែងផ្លូវក្នុងរាជធានីភ្នំពេញ ជាច្រើនខ្សែធ្វើ មិនទាន់ រួចរាល់ផងក៏ខូចទៅវិញអស់ ដោយសារតែផ្លូវទាំងនោះគ្មា នគុណភាពនិងធ្វើមិនត្រឹម ត្រូវតាមបទដ្ឋាន បច្ចេកទេស។ ប្រភពខ្លះបានឲ្យដឹងថា ដោយសារតែអំពើពុករលួយចាក់ ស្ដើងស៊ីក្រាស់ឬធ្វើផ្លូវមិនជាប់ រហូតទើបផ្លូវជាច្រើន ខ្សែក្នុងរាជធានីភ្នំពេញ កំពុងខូចវិញជាបន្តបន្ទាប់ដូចជាស្ថិតនៅ ទល់មុខក្លិបកំសាន្ត កាហ្សា តាមបណ្តោយ ផ្លូវលេខ៤៧រហូត ដល់ក្រសួង កិច្ចការនារីស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញនិងផ្លូវជាតិលេខ៥ ទល់មុខឃ្លាំងសាំងSokimex។ថ្មីៗ នេះបណ្ដាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពីភាពអសកម្មនិងអំពើពុករលួយរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលល្បីល្បាញខាងពុករលួយហើយធ្វើផ្លូវ ជួសជុលផ្លូវគ្មានគុណភាព។ មានការអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យមើលឡើងវិញអំពីភាពអសកម្មនិងអំពើពុករលួយរបស់លោក សាំ ពិសិដ្ឋ ដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រសួងសាធារណការ និងដឹកជញ្ជូន។ អង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សាំ ពិសិដ្ឋ ជាបន្ទាន់ ។សូមរំលឹកអំឡុងដើម ខែមេសា ឆ្នាំ២០១៦ កន្លងទៅសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានខ្លាំងៗ ទៅលើលោក សាំពិសិដ្ឋ ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធា នីភ្នំពេញ ដែលធ្វើផ្លូវគ្មាន គុណភាពហើយសូម្បី តែជួសជុលផ្លូវឡើ ងវិញក៏មិន បានល្អ ដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ចាត់វិធានការទៅលើភាពអសកម្មនិងខ្វះការទទួលខុសត្រូវរបស់លោក សាំ ពិសិដ្ឋ នៅឡើយទេហើយលោក សាំ ពិសិដ្ឋ នៅតែកាន់កាប់តំណែងជាប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញយ៉ាងសុខស្រួល។ ហេតុនេះហើយទើបមានការសង្ស័យថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលបានផលប្រយោជន៍ពីលោក សាំ ពិសិដ្ឋ ទើបបណ្ដោយឲ្យលោក សាំ ពិសិដ្ឋ ធ្វើអ្វីៗ តាមអំពើចិត្តជិះសេះលែងដៃទៅវិញ ។បឋម