អ៊ី ឈាន រកមុខមន្ត្រីដែលទម្លាយ រឿងពុករលួយ លោក អ៊ុក វណ្ណច័ន្ទ និង លឹម សម្បត្តិ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​មន្ត្រី​គយ​ច្រក​ព្រំ​ម្នាក់ បានអោយដឹងថា លោក អ៊ី ឈាន បាន​ចាត់ចែង​អោយ​ស៊ើប រកមុខ​អ្នក​ទម្លាយ​រឿង​ពុករលួយ អស់​រយៈពេល ២​សប្តាហ៍​មកហើយ ដោយ​ប្រកាសជូន​រង្វាន់ ចំពោះ​អ្នក​ដែល​ផ្តល់​សាវតា​គយ ដែល​បាន​រាយការណ៍ ជូន​អ្នកសារព័ត៌មាន​ទៀតផង​។ ក្នុងនោះ​លោក អ៊ី ឈាន បានដាក់​ការសង្ស័យ លើ​មន្ត្រី​គយ​ចំនួន ៥​នាក់​ក្នុងចំណោម ៣៧​នាក់ ថា​បាន​ចូលរួម ជាមួយ​បក្សប្រឆាំង តែ​លោក​អភិបាល នៅតែ​ចង់ឃើញ​មុខ និង​សាវតា​ពិត តើ​មានឈ្មោះ​អ្វី ចំនួន​ប៉ុន្មាន​នាក់ ហើយ​មិន​យកទោស​ពៃរ៍​អ្វី​ឡើយ គ្រាន់តែ​ចង់​ស្គាល់ និង​ហៅ​មក​អប់រំ ស្ងាត់ៗ​ប៉ុណ្ណោះ​។​

​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​មិន​បន្ទោស ការចុះផ្សាយ​របស់ សារព័ត៌មាន​ឡើយ តែ​ខឹង​អ្នក​ដែល​រាយការណ៍​ថា នៅ​ច្រក​ព្រំ​មាន​លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ​និង​ឧ​ញ៉ា សៅ សុខ ចេញ​ឈើ​គ្រញូង​នោះ វា​មិន​ត្រឹមត្រូវ​ទេ រីឯ​ពាក្យ​ថា ស្ថិតក្នុង​គំនាប​លោក អ៊ី ឈាន នោះ​វា​ជា​រឿង​ធម្មតា​ទេ ព្រោះ​យើង​ជា​សមត្ថកិច្ច​ក្រោម​ឱវាទ គឺ​​ត្រូវ​​ស្ថិត​ក្រោម​​ប​ញ្ជា របស់​​ថ្នាក់​ដឹក​នាំ​​ខេត្ត បែប​​នេះ​ឯង​។ យ៉ាង​ណា​ក៏​ដោយ​​មន្ត្រី​​ជា​ច្រើន បាន​​រិះ​គន់​ថា ការ​ស្វែង​រក​​ប្រភព អ្នក​ផ្តល់ព័ត៌មាន គឺ​ធ្វើអោយ​មនុស្ស​បាក់ស្បាត មិន​ហ៊ាន​ចេញមុខ មិនដឹងរ​កមក​អប់រំ ឬ​ស្គាល់មុខ លប​ធ្វើឃាត​ចោល​ក៏​មិនដឹង ហើយ​គេ​យល់ថា វិធានការ​បែបនេះ មិនអាច​លាក់បាំង រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ បានទេ ព្រោះ​ការពិត នៅតែ​ជាការ​ពិត​។​

​​លោក អ៊ី ឈាន អ​ភិ​បាល​ខេត្ត​​ប៉ៃ​លិន បាន​ដាក់​​ប​ញ្ជា​​ អោយ​​​មន្ត្រី​ក្រោម​ឱ​វាទ តាម​​វែក​មុខ​មន្ត្រី​​គយ ដែល​​រាយ​ការណ៍​​ប្រាប់ អ្នក​សារ​ព័ត៌​មាន ទាក់​ទិន​​រឿង​​ដែល មន្ត្រី​​គយ​តូចតាច ប្តឹង​លោក អ៊ុក វណ្ណ​ច័ន្ទ ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន និង​លោក លឹម សម្បត្តិ ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រំ ពីបទ​ពុករលួយ អស់​រយៈពេល ២​សប្តាហ៍ មកហើយ​នៅតែ​រក​មិនឃើញ តើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​លោក អ៊ី ឈាន ទើប​​លោក​អ​ភិ​បាល​ខេត្ត​ឆេះ​ដុំ តាម​​វែក​មុខ​​អ្នក​​ផ្តល់​ព័ត៌​មាន ឲ្យ​​អ្នក​កា​សែត​។​

​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា កាលពី​ខែធ្នូ ឆ្នាំ​២០១៣ មាន​ដំណឹង​ពាក់ព័ន្ធ មន្ត្រី​គយ​តូចតាច ប្តឹង​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ទៅកាន់​អគ្គនា​យកដ្ឋាន​គយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាក់ទិន​ករណី ឃុបឃិត​ឲ្យ​មានការ ហូរ​ចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ និង​ការដឹក​ជញ្ជូន​ឈើ​គ្រញូង មកពី​ស្រុកថៃ យ៉ាង​គគ្រឹកគគ្រេង​។ ក្រោយ​មក​​លោក អ៊ី ឈាន អ​ភិ​បាល​ខេត្ត​​ប៉ៃ​លិន បាន​​កោះ​ហៅ​មន្ត្រី​គយ​ទាំងអស់ មក​ប្រជុំ​ជាសំងាត់ តែ​ដោយសារ​មិន​អស់ចិត្ត លោក​​អ​ភិ​បាល​ខេត្ត បាន​​ចាត់​​អោយ​​មន្ត្រី​ក្រោម​ឱ​វាទ តាម​​​​ស៊ើប​សួរ ស្វែងរក​ឈ្មោះ​និង​មុខ មន្ត្រី​គយ​ពិតប្រាកដ ដែល​បាន​លួច​ទម្លាយ រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ។​

​ ​ការប្រព្រឹត្ត​ដោយ​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ មានការបើកភ្លើង​ខៀវ ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ មាន​អំណាច​ដឹកឈើ​គ្រញូង មកពី​ស្រុក​សៀម ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំ និង​ច្រករបៀង ២​កន្លែង​ទៀត ដែល​នៅ​អម​សងខាងច្រក​ព្រំ ហើយ​​បើ​ទោះ​បី​ជា ឈើ​គ្រ​ញូង​​មិន​​ស្ថិត​ក្នុង ប្រ​ភេទ​ទំនិញ​បង់ពន្ធ​ក៏ដោយ ប៉ុន្តែ​ក្រុម​ឈ្មួញ​ត្រូវតែ​បង់លុយ​​ចូល​​ហោ​ប៉ៅ រប​ស់​​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ បើ​មិន​ដូច្នេះ​ទេ កុំ​សង្ឃឹមថា​អាច​ដឹកជញ្ជូន​ឈើ​គ្រញូង ចូល​តាម​ច្រក​ព្រំ​ឲ្យ​សោះ​។ ជាធម្មតា ឈើ​គ្រញូង​រាប់សិប​តោន ក្នុង​មួយថ្ងៃៗ ត្រូវបាន​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ចូល​តាម​ច្រក​ព្រំ ឡើង​តាម​ផ្លូវជាតិ​លេខ​៥ មកកាន់​ភ្នំពេញ ឬ​ឆ្លងស្ពាន​ព្រែក​ក្តាម ទៅ​ស្រុក​យួន​តាម​ខេត្តកំពង់ចាម យ៉ាង​រលូន​ល្អ ហើយ​ជា​ប្រភព​ចំណូល ធំ​បំផុត​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ​។​

​ ​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ សមគំនិត​គ្នា​កិបកេង បំបាត់​ចំណូល​ពន្ធ តាម​បច្ចេកទេស អង្គភាព​ប្រឆាំង​អំពើពុករលួយ ចូល​រួម​​ស៊ើប​អ​ង្កេត​​ស្រាវ​ជ្រាវ  លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិនេះ ឡើងវិញ​ផង​៕

aunpoanmonyroath_polsaroeun-222x150