លោ​ក ​ឆា​យ ​សុ​ខា ​ហៅ​កុក​ព​ង្រាយ​មន្ត្រី​ដាក់​ប៉ុស្តិ៍​ជ​ជុះ

ប្រ​ជាព​លរដ្ឋ​​ជា​អ្នករ​កស៊ី​ដឹ​កជញ្ជូន​​ទំនិ​ញ​មួយចំ​នួន​​បាន​​ឲ្យ​ដឹងថា​​លោក​ ឆាយ​ សុ​ខា ហៅ​​កុក ដែល​មាន​​អំ​ណា​ច​ ​បាន​​ពង្រា​យ​ម​ន្ត្រី​ក្រោមឱ​វាទ​​ឲ្យ​ដា​ក់​ប៉ុស្តិ៍​ជជុះ  ​ចំនួន​៥​ក​ន្លែង រួម​មាន​ទី​១​ គល់ស្ពាន​​ជ្រាវ ​២.​ត្រពាំងថ្ម​ ៣.​​ឃុំ​ដា​រ ក្នុង​ស្រុក​មេ​មត់ ​៤.​ជិត​ផ្សារ​​សួង ​និង​៥ ​នៅលើ​​ផ្លូវជាតិ​​លេខ ​៦ ក្បែ​រ​ប្រជុំជន​​ស្គន់​។ ​ប៉ុស្តិ៍​ជ​ជុះ​រប​ស់​នគរ​បាល​សេ​ដ្ឋកិ​ច្ច​ខេត្តកំពង់ចាម ក្រោម​បញ្ជា​របស់លោក ឆាយ សុខា ហៅ​កុក ភាគច្រើន​មន្ត្រី​ស្លៀកពាក់​ជា​ជន​ស៊ីវិល ហើយ​ពេលខ្លះទៀត​បាន​ប្រើ​អ្នកភូមិ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ឡាន​ដឹកទំនិញ​ឡាន​ដឹកឈើ និង​ឡាន​ដឹក​កសិផល ដើម្បី​បន្លំ​ភ្នែក​សាធារណជន  ប៉ុន្តែ​រឿង​ពិត កម្លាំង​នគរបាល​សេដ្ឋកិច្ច​របស់លោក ឆាយ សុខា ហៅ​កុក ចេញទៅ​ប្រមូល​លុយ​ថ្លៃ​ក្បាល​ឡាន​ដឹកទំនិញ​គ្រប់​ប្រភេទ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​មួយថ្ងៃៗ​មិនដឹង​ជា​យក​ទៅណា​អស់​ទេ ហើយក៏​មិនដែល​មាន​នរណា​ហ៊ាន​សួរនាំ​ពី​បញ្ហា​នេះ​ក៏​ព្រោះតែ​លោក ឆាយ សុខា ហៅ​កុក មាន​ឥទ្ធិពល​ធំធេង​ណាស់​។​

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹងថា ក្រុមនគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ចាម មិនដែល​បង្ហាញ​ស្នាដៃ​អ្វី​ទេ ក្រៅពី​ការដាក់​ប៉ុស្តិ៍​ជជុះ​និង​រថយន្ត​សម្រាប់​ប្រដេញ​ឡាន​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ​ទៅតាម​តែ​អំពើ​ចិត្ត ហើយ​ប៉ុស្តិ៍​ជជុះ​របស់​នគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ចាម ដែល​មាន​ភាពអនាធិបតេយ្យ​ខ្លាំងជាងគេ គឺ​នៅ​ចំណុច​ជិត​ផ្សារ​សួង និង​នៅ​ចំណុច​ក្បែរ​ប្រជុំជន​ស្គន់ ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញ​និង​ឈើ​ខុសច្បាប់​ឆ្លងកាត់​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​មួយ​ថ្ងៃៗ​។ នគរបាល​សេដ្ឋកិច្ច​របស់លោក ឆាយ សុខា ហៅ​កុក​ក្តោប​ក្តាប់​មុខសញ្ញា​ក្រុម​ឈ្មួញ​បាន​យ៉ាងច្បាស់​ដូច​ថ្ងៃ​រះ ពោលគឺ​មន្ត្រី​ដែល​ឈរជើង​ដាក់​ប៉ុស្តិ៍​ជជុះ​គ្រាន់តែ​បង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់លុយ​ថ្លៃ​បាយ ថ្លៃ​ក្បាល​ឡាន​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​លុយដុំ​វិញ​ត្រូវ​យកទៅ​បង់​ជូន​លោក ឆាយ សុខា ហៅ​កុក ជាប្រចាំ​ខែ ទើប​គ្មាន​នរណា​កោសរូស​ប៉ះពាល់​ដល់​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ពួកគេ ដូច្នេះហើយ​ទើបបានជា​ក្រុម​ឈ្មួញ​ជាច្រើន រៀបចំ​បញ្ជីខ្មៅ​មួយ​ដើម្បី​បើក​ប្រាក់ខែ​ដល់​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​នាំគ្នា​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ​។​

ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ផងដែរ​ថា ពេលខ្លះ​គ្រាន់តែ​ដឹក​អាចម៍មាន់​យកទៅ​ធ្វើ​ជី ដាក់​ដំណាំ​ក៏​ក្រុម​របស់លោក ឆាយ សុខា ហៅ​កុក ចេញ​រថយន្ត​តាម​ប្រដេញ​ឲ្យ​ចូល​បង់លុយ​ចំនួន​២​ម៉ឺន​រៀល ឬ​៤​ម៉ឺន​រៀល​ផងដែរ បើទោះបីជា​ដឹងថា ប្រជាពលរដ្ឋ​ដឹក​ត្រឹម​អាចម៍មាន់ មិន​មែន​ជា​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ ឬ​ជា​ទំនិញ​ខុសច្បាប់​អ្វី​ក៏ដោយ​។ នគរបាល​សេដ្ឋកិច្ច​របស់​លោក ឆាយ សុខា ហៅ​កុក ដែល​ឈរជើង​តាម​ប៉ុស្តិ៍​ជជុះ​សុទ្ធ​តែមាន​ជំនាញ​ប្រដេញ​តាម​ឡាន​ដឹកឈើ និង​ឡាន​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ​ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​ញាក់សាច់ ហើយ​ពេលខ្លះ​នគរ​បាល​ទាំងនោះ​ដើរតួ​ជា​សមត្ថកិច្ច​ផង ដើរតួ​ជា​តុលាការ​ផង គឺ​ប្រដេញ​ចាប់​ឡាន​ដឹកទំនិញ​ឬ​ឡាន​ដឹកឈើ​ឲ្យ​ចូល​បង់លុយ​ស្ងាត់ៗ​ហើយក៏​ដោះលែង​ទៅវិញ ដោយ​មិនបាន​សុំ​យោបល់​ពី​ព្រះរាជអាជ្ញា ឬ​រាយការណ៍​ជូន​ថ្នាក់លើ​នោះទេ​។​ មន្ត្រី​មួយចំនួន​ក៏បាន​លើកឡើង​ផងដែរ​ថា ដើម្បី​លុបបំបាត់​ភាព​អសកម្ម និង​ស្តារ​កិត្តិយស​នគរបាល​ខេត្តកំពង់ចាម​ឡើងវិញ រឿង​ដែល​ត្រូវធ្វើ​មុនគេ គឺ​ការផ្លាស់ប្តូរ​តំណែង​លោក ឆាយ សុខា ហៅ​កុក ទើប​សង្ឃឹមថា​ការកែទម្រង់​អាច​ទទួលបាន​ជោគជ័យ​៕​

gh