ប្រភពពីខេត្តកំពង់ចាម បានឱ្យដឹងថា ទំនិញគ្រឿងជជុះ ដែលគេសង្ស័យផ្ទុកសារធាតុវិទ្យុសកម្ម ចំនួន ៣ទូ នៅមាត់ ច្រកត្រពាំងផ្លុងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជា បញ្ជាឱ្យក្រុមហ៊ុននាំចូលដឹកចេញទៅប្រទេសវៀតណាមវិញ ហើយ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៣កន្លងទៅនេះដើម្បីបិទបាំងរឿងអាស្រូវនោះ។ជុំវិញបញ្ហានេះគេនៅមិនទាន់ដឹងថាតើករណីឈ្មួញទុច្ចរិតលួចនាំចូលកាកសំណល់ ដែលមានជាតិវិទ្យុសកម្ម ខាងលើ នេះថា តើសមត្ថកិច្ចគយដែលជាម្ចាស់ករណី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការបែបណា ឬក៏បញ្ចប់ ត្រឹមឱ្យយក ចេញ ទៅវិញ ឬយ៉ាងណានោះទេ ? អ្នកដឹងរឿងបានអះអាងថា រឿងអាស្រូវនេះទំនងជាគយខេត្តកំពង់ចាម ធ្វើត្រឹមតែ ឱ្យឈ្មួញ អ្នកនាំចូលយកចេញទៅវិញតែប៉ុណ្ណោះ ដោយមិនមានចំណាត់ការ ប្តឹងទៅតុលាការនោះឡើយ ព្រោះតែ ឈ្មួញម្នាក់ ដែលគេស្គាល់ឈ្មោះ ហាក់ ប៊ុនវឌ្ឍ ក្នុងចំណោមឈ្មួញទាំងពីរនាក់ គឺជាប្អូនថ្លៃរបស់មន្ត្រីគយ ជាន់ខ្ពស់ មានឥទ្ធិពល មួយួរូបនៅទីចាត់ការគយធំឯភ្នំពេញដូចនេះហើយ ទើបគេសម្រួលគ្នាបញ្ចប់ត្រឹមសូកលុយបិទមាត់ និង អនុញ្ញាតឱ្យនាំចេញទៅវិញស្ងាត់ៗតែប៉ុណ្ណោះជាការស្រេច ។
រឿងអាស្រូវឈ្មួញលួចនាំចូលកាកសំណល់ ដែលគេសង្ស័យថា មានសារធាតុវិទ្យុសកម្មចំនួន ០៣ កុងតឺន័រ តាមមាត់ច្រកត្រពាំងផ្លុង កាលពីថ្ងៃភ្ជុំបិណ្ឌនោះ ឥឡូវនេះដោយសារបែករឿងអាចវ័ន.កដល់មេគយធំ ជាខ្នងបង្អែក នោះ ទើបគេរៀបឆាកចេញចំណាត់ការទំនងគេធ្វើត្រឹមត្រូវឱ្យឈ្មួញអ្នកនាំចូល យកកាកសំណល់ ៣ទូខាងលើនេះ ទៅវិញ ហើយបញ្ចប់សំណុំរឿងនេះ ដោយមិនមានកសាងសំណុំរឿង ធ្វើការចោទប្រកាន់ប្តឹងទៅតុលាការអ្វីនោះទេ ព្រោះតែគេដឹងថា ឈ្មួញម្នាក់ក្នុងចំណោមពីរនាក់ គឺជាប្អូនថ្លៃរបស់មន្ត្រីគយជាន់ខ្ពស់ នៅទីចាត់ការគយ ដ៏មានអំណាច មួយរូបអាចជាមេក្លោងធំ ។
គួររំលឹកថា កាលពីថ្ងៃទី ៤ ខែតុលា ដែលជាថ្ងៃភ្ជុំបិណ្ឌនេះ នៅចំណតរថយន្តរបស់ឧកញ៉ា លឹម ហុងឈាង ដែលស្ថិត នៅចំណុចតំបន់សព្រំដែនមាត់ច្រកត្រពាំងផ្លុង មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារតែគេឃើញ ឈ្មួញបាន យករថយន្តកូរ៉េទៅដឹកយកកាកសំណល់ចេញពីក្នុងទូកុងតឺន័រចំនួន ៣ទូ ដែលឈ្មួញដឹកយកមកទុកចោល នៅទីនោះ ហើយសមត្ថកិច្ចចម្រុះ ដែលរួមមាន គយ កាំកុងត្រូល និងនគរបាល ក៏នាំគ្នាចុះទៅត្រួតពិនិត្យ ហើយក្រោយពី សង្ស័យ ថា ជាប្រភេទទំនិញកាកសំណល់ ដែលច្បាប់ហាមមិនឱ្យនាំចូលនោះ សមត្ថកិច្ចក៏ឃាត់ទុក និងបញ្ជាឱ្យឈ្មួញ ប្រមូល ទំនិញកាកសំណល់ទាំងអស់ដាក់ចូលទៅក្នុងកុងតឺន័រវិញ រួចហើយចាក់សោបិទ ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់ ។
ដោយឡែកក្រោយសមត្ថកិច្ចឃាត់ទុកកុងតឺន័រ ៣គ្រឿងខាងលើនេះ ក៏លេចមុខឈ្មួញចំនួនពីរនាក់ ចេញមុខមកអន្តរា គមន៍សម្រូលដោយឈ្មួញម្នាក់ឈ្មោះ ស៊ឹមិ ផល ជាអគ្គនាយកក្រុមហ៊ុន អូប៊ីអេសគ្រុប ត្រេនឌីង ខូអិលធីឌី និងម្នាក់ ឈ្មោះ ហាក់ ប៊ុនវឌ្ឍ ជាអគ្គនាយក ម្នាក់ដែលត្រូវបានអះអាងថា ជាប្អូនថ្លៃរបស់មន្ត្រីគយជាន់ ខ្ពស់មានឥទ្ធិពលមួយ រូប នៅភ្នំពេញ ចេញមុខរត់ការ ។
ផ្ទុយទៅវិញដោយការចរចាគ្នារឿងលុយមិនត្រូវឯក្រុមសមត្ថកិច្ចនៅមាត់ច្រកត្រពាំងផ្លុង ក៏ដូចជា អាជ្ញាធរ កំពង់ចាម មិនយល់ព្រមតាមឡើយ ហើយចុងក្រោយដោយសារតែបែកការកាន់តែធំនោះ ទើប ឃុន រ៉ាន់ ដែលជាដើមចម និង ឈ្មួញក៏ សម្រេចឱ្យក្រុមហ៊ុនាំចូល ត្រូវតែនាំយកកុងតឺន័រទាំង ៣គ្រឿងខាងលើ ត្រឡប់ទៅប្រទេសដើម វិញ ជាដាច់ខាតរហូតដល់ថ្ងៃទី ១៧ ខែតុលា ដោយសារមិនអាចរកការអន្តរាគមន៍បាន ឈ្មួញអ្នកនាំចូល ក៏សុខចិត្តដឹក យក កុងតឺន័រផ្ទុកកាកសំណល់សង្ស័យផ្ទុកសារធាតុវិទ្យុសកម្មខាងលើនេះ ត្រឡប់ទៅវិញ ។
ពាក់ព័ន្ធទៅនឹងចំណាត់ការនេះ អ្នកតាមដានបានធ្វើការអះអាងថា សមត្ថកិច្ចគយ គួរតែកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ដើម្បីចាត់ការទៅតាមច្បាប់ មិនគួរណាត្រឹមឱ្យនាំចេញទៅវិញ និងបង់ផាកពិន័យតិចតួចរួចខ្លួន នោះទេ !។
ជាពិសេសករណីសង្ស័យរឿងនេះអាចមានការពាក់ព័ន្ធបើកភ្លើងខៀវពីមេគយធំរូបណានោះជា១ឈ្មួញ និងមេសាខា គយកំពង់ចាម ឃុន រ៉ាន់ ហើយដែលបញ្ហានេះមិនគួរបើអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងបញ្ហា នេះទេ ហើយ ដើមចម គឺ ឃុន រ៉ាន់ តែម្តង ។