អំ​ពើ​ពុក​រលួ​យ​កើត​ឡើ​ងជា​ចំហ​នៅ​កន្លែង​ធ្វើ​ស្លាក​លេ​ខរថ​យន្ត​ រ​បស់​ ​មន្ទីរ​សា​ធារ​ណការ ​រាជធានី

មា​ន​ម្ចាស់​​រថយ​ន្ត​១០០០​​នាក់​ រអ៊ូរ​ទាំ​ទាំ​ង​១០០​០​នាក់​ ហើ​យ​បាន​​ខ្សឹប​ខ្សៀ​​ឲ្យ​អ្នក​សា​រ​ព័ត៌​ដឹង​​ថា​ នៅ​​កន្លែង​​​ធ្វើ​ស្លា​ក​លេខ​រ​ថ ​យន្ត​រប​ស់​មន្ទី​រ​សា​ធា​រណ​​ការ​រាជ​​ធានី​ធ្វើ​​ស្អី​ប​ន្តិច​ក៏​​លុយ​​ដែរ​។​

ម្ចា​ស់​រថ​យន្ត​បា​ន​ខ្សឹ​ប​ថា ​លុយ​ទិញ ឯ​កសារ​បំពេញបែ​បបទសំ​រាប់ធ្វើ​ស្លាក​លេខរថ​យន្តមួ​យគ្រឿង​ដំបូង​បង់៩​០ដុល្លា ​បន្ទាប់​ម​ក​បង់លុយថ្លៃកាល់លេខម៉ាស៊ីន១០០០០រៀល។ បន្ទាប់​មក​ទៀត​ទៅ​បិទ​ស្លាក​លេខ​បណ្តោះ​អាសន្ន​បង់​១០០០០​រៀល​ទៀត​​ លុះពេលកឹបស្លាកលេខបង់២ម៉ឺនរៀលទៀត។

​និយាយរួមធ្វើស្អីតែបន្តិចក៏ត្រូវបង់លុយដែរ ធ្វើឲ្យអ្នកទៅធ្វើស្លាកលេខ ស្ទើរងងឹងមុខ ព្រោះទារលុយច្រើនកន្លែង ច្រើន​ប្រភេទ​​ពេក។ ហើយបើចង់បានស្លាកលេខប្រភេទវែងគឺបង់ថែម១២០ដុល្លា។​ ពួកគេបន្តថា ទម្រាំ​តែ​បាន​ស្លាក​លេខ​មក​ពាក់​រថ​យន្ត​ចង់ខ្យល់ចាប់ក្លាយទៅជាគ្រុនផ្តាសាយ  លេខរើស៩គ្រាប់តំលៃធម្មតា ក៏អស់ប្រមាណ១៥០ដុល្លាដែរ។

ម្ចាស់រថយន្តបានខ្សឹបឲ្យដឹងបន្តទៀតថា បើចង់រើសលេខ ឫអក្សរ X.Y.Z.AA.AB……ទៅតាមលេខល្អឫមធ្យមនោះ គឺ​ត្រូវ​បង់​លុយ​ពី៦៥០ ដុល្លា ដល់ ២០០០ដុល្លា។ដោយឡែកសំរាប់លេខតូ​(លេខផែ) គឺបង់២៥០០​ដុល្លា។ អ្វី​ដែល​កើប​លុយ​ស្រួល​ជាង​គេនោះគឺអតិថិថនចង់បាន លេខការ៉េ ឫលេខស៊្រុន គឺត្រូវបង់ពី៥០០០ដល់១០០០០ដុល្លា ឯណោះ។

ពុទ្ធោ អើយ! ពីមុនលឺតែគេថា ដល់​ពេល​មាន​រថយន្ត​ទៅ​ធ្វើ​ស្លាក​លេខ​ខ្លួន​ឯង​ទើប​ដឹង​ច្បាស់​ថា​អ្វីៗ​ដូច​គេ​និយាយ​ពី​មុន​មក​មែន​ គឺ​សំបុកពុករលួយធំតែម្តងនៅក្នុងមន្ទីរសារធារណការរាជធានីនេះ។ ម្ចាស់​យាន​យន្ត​ដែល​ទៅ​ធ្វើ​ស្លាក​លេខ​ទាំង​នោះ​បាន​ខ្សឹប​ទៀត​ថា​ បន្ទប់​រើស​លេខ​ល្អៗ​គឺ​ឡើង​ទៅ​ជាន់​ខាង​លើ​គេ​មាន​សៀវភៅ​ឲ្យ​រើស​លេខ​តាម​ស្រឡាញ់​ហើយ​ហាង​ឆេង​លេខ​មានពីររាប់រយដល់រាប់ពាន់និងធ្ងន់ដល់រាប់ម៉ឺនដុល្លា ពោលគឺកន្លែងចុះបញ្ជីយានយន្តឫធ្វើស្លាកលេខរថយន្តនោះ ប្រៀបដូចជាកន្លែងរកស៊ីដ៏ធំមួយរបស់រដ្ឋ តែមិនដឹងថា លុយទាំងនោះចូលថវិកាជាតិប៉ុន្មាននោះទេ។

ប្រជាពលរដ្ឋទាំងនោះបានខ្សឹបឲ្យឮទៀតថា ការ​ចុះ​បញ្ជី​យាន​យន្ត​ទាំង​ម៉ូតូ​និង​ឡាន​គេ​ត្រូវ​ចុះ​តាម​លេខ​រៀង​តាម​លំដាប់​លំ​ដោយ​ តែបែរជាអង្គភាពរបស់រដ្ឋមួយនេះចុះរំលងយកលេខនិងអក្សរមកលក់ដូរយ៉ាងចំហទៅវិញ។ ឧទាហរណ៏ លេខ​សេរី​អក្សរ​ទើបតែដល់ Y គេលក់ដល់លេខ AE. AH. ឯណាឯណោះទៅហើយ​ ដោយតំលៃចាប់ពីជាង ៣០០០ដុល្លាឡើងទៅ។

ប្រជាពលរដ្ឋខ្សឹបទៀតថា អ្នករង់ចាំសរសេរបែបបទ អង្គុយត្រៀបត្រានៅទីនោះមិនមែនជាមន្រ្តីនៃអង្គភាពនោះទេ គឹ​ជា​សាច់​ញតិ​សែស្រឡាយរបស់មន្រ្តីក្នុងនោះទៅជួយរកលុយ។ បើអតិថិជន ចង់​ទៅ​ធ្វើ​ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់​ច្បាស់​ជា​ដូច​ទៅ​សុំ​ភ្លើង​ពី​យក្សអឹចឹងតែបើឲ្យអ្នកទាំងនោះរត់ការគឺលឿនដូចកាំជ្រួច។ ពួក​គាត់​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​គិត​គួរ​​កែទម្រង់​នៅ​ស្ថាប័នមួយនេះផង បើកែមិនឡើងទេប្រាកដជាកាន់តែយ៉ាប់មិនខាន។

ទោះយ៉ាងណា ជុំវិញការខ្សឹបក្នុងន័យរិះគន់ខាងលើនេះយើងអាចទាក់ទងសុំការបំភ្លឺពីមន្រ្តីពាក់ពន្ធ័បានទេ។ ប៉ន្តែ​ទោះ​យ៉ាង​ណា​ សូមលោកប្រធានមន្ទីរសាធារណការរាជធានីពិនិត្យមើលករណីនេះផងថា ដូចប្រជាពលរដ្ឋគាត់ខ្សឹបឲ្យឮនេះដែរឫទេ? ហេះ! ហេ! ប្រហែល​ជា​លោក​ប្រធាន​មន្ទីរសាធារណការរាជធានី​បានលាភសក្ការៈ​ពី​អំពើពុករលួយ​ច្រើន​ទេ​ដឹងបាន​ជាមើល​មិន​ឃើញពីបញ្ហាលក់លេខយកលុយនេះ។​ ជុំវិញ​បញ្ហានេះមិន​គួរ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​មើល​រំលង​ឡើយ​ត្រូវ​មាន​វិធារ​ការណ៏តាមដានអង្កេតមើលថាតើដូចប្រជាពលរដ្ឋនិយាយទេ។​

aq