ជ​ញ្ជី​ង​ច​ល័ត​និ​ង​សម​ត្ថ​កិច្ច​ ច្រ​ក​ទ្វា​រអន្តរ​ជាតិ​ អូរ​​យ៉ាដាវ ​ត្រូ​វប៉ា​ន់

សេ​ចក្តី​រាយ​ការ​ណ៍ ​ពីក្រុ​មអាជី​វករ រ​ក​ស៊ីដឹ​កដំ​ឡូង ​ទៅលក់នៅ​ប្រ​ទេស​វៀត​ណា​ម ប្រា​ប់ឲ្យដឹ​ងថារបររ​ស៊ីរបស់ពួកគា​ត់ ​សព្វថ្ងៃ​មិន​សូវចំ​ណេញ​នោះទេ​  ​ព្រោះត្រូវចំ​ណាយបង់​ លុយ​ជូនក្រុម​ជញ្ជីងច​ល័ត ​រប​ស់ម​ន្ទីរសាធា​រណៈ​ការខេត្ត ដែ​លដឹក​នាំ ដោ​យ លោ​ក ខឹម រម​ណី និង​សមត្ថកិ​ច្ច ​ច្រកទ្វារ ​អន្តរ​ជាតិ អូរយ៉ាដាវ រួមមាននគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សាខាកាំកុង ត្រូល​ខេត្ត ​សាខាគ​យ និងរដ្ឋាករ​ខេត្ត និងប្រធាន​ស្នាក់​ការ ច្រកទ្វារអន្តរជាតិ។

យ៉ាងហោចណាស់ ក្នុង១ថ្ងៃៗ រថយន្តយីឌុប ដឹកដំឡូង ពី៥០ទៅ៧០គ្រឿង សម្រុកទៅប្រទេស វៀតណាម ហើយក៏ជាឱកាស ត្រូវប៉ាន់របស់ក្រុមជញ្ជីង ចល័ត មន្ទីរសារធារណៈការ ខេត្តរតនគិរី និងសមត្ថកិច្ច ប្រចាំការច្រកទ្វារ អន្តរជាតិអូរយ៉ាដាវផងដែរ។

សេចក្តីរាយការណ៍ ខាងលើបន្តឲ្យដឹងទៀតថា ក្នុងរថយន្តយីឌុប (ភ្លៅ៥)មួយគ្រឿង ត្រូវបង់ជូនក្រុមជញ្ជីង១០ ម៉ឺនរៀល និងក្រុមសមត្ថកិច្ច ច្រកទ្វារអន្តរជាតិ ត្រូវបង់១០ទៅ២២ម៉ឺនរៀល  ទៅតាមប្រភេទរថយន្តធុន តូចឫធំ។

សេចក្តីរាយការណ៍ ខាងលើបន្ថែមឲ្យដឹងទៀតថា បើទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការហាមមិនឲ្យក្រុមសមត្ថកិច្ច យកលុយពីថ្លៃដឹកកសិផល របស់ប្រជាពលរដ្ឋទៅលក់ នៅប្រទេសជិតខាងយ៉ាងណាក៏ដោយ ក៏ក្រុមសមត្ថកិច្ចទាំងនោះ មិន ស្តាប់ឡើយ ដោយអនុវត្តន៍ការងារ រំលោភបំពានអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

Pheak-0304