ភ្នំទ្រូង​អណ្តើក​ប្រឈមនឹងការ​រលាយដោយ​ស្នាដៃឧក​ញ៉ាអ៊ុនធី​

ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា  ភ្នំ​ទ្រូង​អណ្ដើក​  ស្ថិតនៅ ក្បែរ​ផ្លូវជាតិ  នៅ​ទល់មុខ​រោងចក្រ ពូ​ចិន  ខេ​ម​បូ​ឌា បច្ចុប្បន្ន  ត្រូវបាន​ឧក​ញ៉ អ៊ុត  ធី ជ្រក​ក្រោមលេស​ថា​មាន អាជ្ញាប័ណ្ណ ធ្វើ​ផ្លូវ បង្កើន​សកម្មភាព ជីក​កកាយ បំផ្លាញ​ភ្នំ ដែរ​ជា​សម្បត្តិ ធម៌​ជាតិ ពី​ដូនតា ។​
ប្រភព​ខ្លះ បាន​និយាយថា ភ្នំ​នេះ​មួយផ្នែក ត្រូវបាន លោក ឧកញ៉ា អ៊ុត ធី លក់​បន្ត ឬ​ក៍​ជួល អោយទៅ​ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង​បន្ត​។ ប៉ុន្មាន​ខែ ចុងក្រោយ​នេះ គេ​ឃើញថា ជនជាតិ​ចិន​បាន ដាក់​គ្រឿងចក្រ​ជីក​កកាយ​ភ្នុំ យ៉ាង​គគ្រឹកគគ្រេង ។​
ខេត្តកំពត​៖​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​កំពង់ត្រាច ក៍​ដូច​អាជ្ញាធរ​មូលដ្ឋាន មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ពី​សកម្មភាព ជីក​កកាយ​ភ្នំ ទ្រូង​អណ្ដើក​ ឋិត​នៅ​ភូមិ កណ្តាល​ទួល ឃុំ ដើម​ចារ ស្រុក កំពង់ត្រាច ខេត្តកំពត ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ខ្ទេច​ផ្លូវ​តែ គ្មាន​ថ្នាក់ដឹកនាំ ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ណា ចេញមុខ​មក​ពន្យល់​សោះឡើយ​។​
ប្រជាពលរដ្ឋ​ជាច្រើន​សង្ស័យ នឹង​រិះគន់ថា​វា ជាការ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ រវាង​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ ជាមួយ​ក្រុម​ឈ្មួញ មាន​លុយ​មានអំណាច ជ្រក​ក្រោម លេស អាជ្ញាប័ណ្ណ ផងដែរ​ហើយ ទើប​ឈ្មួញ​អាចធ្វើ​អា​ជី​កម្ម​ថ្មភ្នំ បាន​យ៉ាង​រលូន ជ្រក​ក្រោមលេស សិទ្ធិ​អាជ្ញាប័ណ្ណ ឃុបឃិត​គ្នា​បិទបាំង ថ្នាក់លើ ងាយស្រួល ចែក​ប្រយោជន៍​គ្នា ដាក់​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ជាមិនខាន​បានជា​គេ​រវល់​បែបនេះ ។​
ករណី​ក្រុមហ៊ុន​ចិន នឹង​ឈ្មួញ​ខ្មែរ ដ៍​មាន​ឥទ្ធិពល ជីក​កកាយ​ភ្នំ នឹង​ដឹក​ថ្មភ្នំ ធ្វើ​អាជីវ​កម្មនេះ កម្មករ​កម្ម​ការ​នី រោងចក្រ​ស្បែកជើង( ពូ​ចិន ខេ​ម​បូ​ឌា ) បាន​រអ៊ូ​ថា បាន​បំផ្លាញ​ផ្លូវ នឹងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ជាពិសេស នៅពេល​កម្មករ​កម្ម​កា​រ​នី សម្រាក​ហូបបាយ​ម្ដងៗ គឺ​ហុយ​រកមើល​អ្វី​មិនឃើញ ចូល​ពេញ​បាយ​ម្ហូប នេះ​មិន​និយាយ​ពី​បញ្ហា​ផ្លូវ​ខូច​ផង​។​
មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៍​ដូច​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ដំណាក់​ចង្អើ បាន​លើកឡើងថា អាជ្ញាធរខេត្ត នឹង​ថ្នាក់ដឹកនាំ ក្រសួង​ពាក់ព័ន្ធ គួរតែ​ពិចារណា ទៅលើ​បញ្ហា ឈ្មួញ​ឧកញ៉ា អ៊ុត ធី ជីក​កកាយ​ថ្មភ្នំ ទៅធ្វើជា​អាជីវ​កម្មនេះ ឡើងវិញ​ផង ព្រោះថា ឧកញ៉ា​រូបនេះ ហាក់ដូចជា មិនមាន​ឆន្ទ​: ទទួលខុសត្រូវ ទៅលើ​ការជួសជុល​ផ្លូវ​ខូច ដោយសា​រថយន្ត ដឹក​ផ្ទុក​លើស​ទម្ងន់​នេះ​ទេ ហើយក៍​មិនដែល​ឃើញ ចូលរួម​ចំណែង ជា​មនុស្សធម៌ កសាង​អភិវឌ្ឍន៍ ថែទាំ​ផ្លូវថ្នល់ នៅក្នុង​ឃុំ​/​ស្រុក​នេះដែរ ។​(មានត)

a oknha ut thy a oknha ut thy1 a oknha ut thy1 a oknha ut thy