មន្ត្រីសមត្ថកិច្ច មួយចំនួន ដែលឈរជើង នៅតាមផ្លូវជាតិលេខ៤ បានលួចបង្ហើប ឲ្យដឹងថា ក្នុងមួយខែៗ ក្រុមហ៊ុន គា ធី ធ្វើការនាំ ចូលទំនិញ ប្រភេទចាប់ហួយ ដែលភាគច្រើន ជាប់អត្រាពន្ធខ្ពស់ រាប់រយ រថយន្ត ជាប្រភេទរថយន្ត ៣-៥តោន ដោយទំនិញ នាំចូលភាគច្រើន បង់ពន្ធតែ ២០ភាគរយ ប៉ុណ្ណោះ។ ក្រុមហ៊ុន គា ធី រកស៊ី នាំទំនិញចូល ពីប្រទេសថៃ បង់ពន្ធតិចតួច ដោយ សា រមាន លោកផ្កាយ៣ មានឥទ្ធិពល ឈរកាង ពីក្រោយខ្នង។ ពាក់ព័ន្ធករណីនេះ អគ្គនាយកគយ គួរធ្វើការ ត្រួតពិនិត្យទំនិញ របស់ក្រុមហ៊ុន គា ធី ផង តើពិតជា នាំចូលបង់ពន្ធ គ្រប់ចំនួនពិតមែន ឬអត់ ? ព្រោះតាមការ លេចឮ ក្រុមហ៊ុននេះ សង្ស័យបង់ពន្ធ មិនគ្រប់នោះទេ ព្រោះគយ និងនគរបាលសេដ្ឋកិច្ច នៅតាមដងផ្លូវថា មិនសូវហ៊ាន ប៉ះចំពោះ ទំនិញដែល នាំចូល ដោយក្រុមហ៊ុន គា ធី នោះទេ ។
ក្រុមអ្នករកស៊ី នាំទំនិញ ពីប្រទេសថៃ ជាពិសេសទំនិញ ប្រភេទចាប់ហួយ បានសម្ដែង ការងឿងឆ្ងល់ ចំពោះ ក្រុមហ៊ុន រក ស៊ីដូចគ្នា មួយ ឈ្មោះ គា ធី ដែលមានអំណាច នាំទំនិញ បង់ពន្ធមិនគ្រប់ យកមកលក់ ចែកចាយនៅ ក្នុងទីក្រុង និងតា មបណ្តាខេត្ត មួយចំនួនទៀត ទើបបានជាលក់ ក្នុងតម្លៃថោកជាង ធ្វើឲ្យក្រុមហ៊ុន រកស៊ីនាំចូលទំនិញ ដែលបង់ពន្ធ ត្រឹមត្រូវ តាមច្បាប់ ពិបាកក្នុងការ ប្រកួតប្រជែង លើទីផ្សារ។ក្រុមអ្នករកស៊ី បានលើកឡើងថា ពួកខ្លួនមិនហ៊ាន ចោទប្រកាន់ថា ក្រុមហ៊ុន គា ធី រកស៊ីនាំចូលទំនិញ ពីប្រទេសថៃ ជាពិសេសទំនិញ ប្រភេទចាប់ហួយ បង់ពន្ធមិនគ្រប់នោះទេ ដោយគ្រាន់តែ មានការងឿង ឆ្ងល់ថា ទំនិញនាំចូល ពីប្រភពតែមួយ បង់ពន្ធជូនរដ្ឋដូចគ្នា ហេតុអ្វីបានជា ក្រុមហ៊ុន គា ធី លក់ក្នុងតម្លៃ ថោកជាង ដែល តាមការ បូកដកគុណចែក គឺមិនអាច ចំណេញឡើយ តែបែរជា ក្រុមហ៊ុន គា ធី លក់ថោក បាន។
អ្នករកស៊ី បានលួចបង្ហើបថា ក្រុមហ៊ុន គា ធី នេះដើមឡើយ គ្រាន់តែជាឈ្មួញ តូចតាចធម្មតា មានដេប៉ូស្តុកទំនិញ ប្រភេទចាប់ហួយ ហើយទិញទំនិញ ពីឈ្មួញផ្សេងៗ នាំចូលមក ដើម្បីធ្វើការ លក់ចែកចាយ ទៅឲ្យអ្នកលក់រាយ តែប៉ុណ្ណោះ។ ប៉ុន្តែប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុន គា ធី រកលោកផ្កាយ ៣ម្នាក់ ធ្វើជាខ្នងបង្អែកបាន ក៏ចាប់ផ្ដើម បើកក្រុមហ៊ុន នាំចូលទំនិញ ពីប្រទេសថៃ ដោយខ្លួនឯង ដោយមាន រថយន្តប្រភេទ ៣-៥តោន ដឹកនាំចូលពី តាមមាត់ច្រក ខេត្តកោះកុង យកមកស្តុកទុក នៅឃ្លាំង ក្នុងទឹកដី ខេត្តកំពង់ស្ពឺ និងមានឃ្លាំង ដ៏ធំមួយទៀត នៅស្ទឹងមានជ័យ ដើម្បីធ្វើការ លក់ចែកចាយ ទៅឲ្យដេប៉ូ លក់ដុំ -លក់រាយ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត មួយចំនួនទៀត។បឋម