លោ​ក​កឹម​សុ​ខា​ជួប​ស​ក​ម្មជន​នៅ​ខេ​ត្តកំព​ង់ចាម​ត្រូវ​បា​នរា​រាំង

ខេ​ត្តកំពង់​ចាម: ​​នៅ​ព្រឹក​​ព្រលឹម​ថ្ងៃ​​អាទិត្យ ទី​​២៦ ខែ​​មករា ឆ្នាំ​​២០១៤ ​មាន​ប្រ​ជាពលរដ្ឋ​ជា​ច្រើន បា​ន​ឡោម​ព័ទ្ធ​​សណ្ឋា​គារ លាភ វី​រក្សា ​នៅ​ទី​​រួម​ខេត្តកំ​ពង់ចាម ​ដែល​លោក​​កឹម​សុខា ​អនុប្រ​ធាន​គណ​បក្ស​ស​ង្គ្រោះ​ជាតិ បាន​​ស្នាក់នៅ​​។ ចំណែក​ប្រ​ជាពលរ​ដ្ឋ​មួយ​​ក្រុម​ទៀ​ត បាន​ទៅ​រា​រាំង​វេទិកា​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​រួម​ខេត្តកំពង់ចាម​។​នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​ប្រជាពលរដ្ឋ បាន​ទៅ​រារាំង វេទិកា​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លើកដំបូង កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៤ នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល​។​
ក្នុង​ពេល​លោក​សម​រង្ស៊ី កំពុងស្ថិត​នៅ​ក្រៅប្រទេស នាពេលនេះ លោក​កឹម​សុខា ត្រូវ​ចុះ​ខេត្ត​ជួប​សកម្មជន​។

kim sokha_0231ceb7cb78080df09c2041247162c1