ស​ម​ត្ថកិ​ច្ចច​ម្រុះ​បិទ​ផ្លូវ​ទីលា​ន​ប្រ​ជាធិប​តេ​យ្យ

នៅ​​ព្រលឹម​ស្រាង​ៗ​​ថ្ងៃ​​អាទិត្យ​​នេះ គេ​​សង្កេត​​ឃើញ​​ស​មត្ថកិច្ច​​ចម្រុះ​ជា​ច្រើ​ន​រយ​​នាក់​ ​មាន​ប៉ូ​លិស​ចរា​ចរណ៍ ​ក្រុម​ប​ង្ក្រាប​បា​តុកម្ម​ និង​​ក្រុម​ពាក់​អាវ​ស៊ីវិ​ល ដែល​​ពាក់មួ​ក​ខ្មៅ ​បាន​ឈរ​​ត្រៀប​​ត្រា និង​​ក់​រនាំង​ដែក​បិ​ទផ្លូវ​នៅ​ចំណុ​ច​ស្ពាន​នា​គ ក្នុង​សង្កា​ត់​វត្តភ្នំ ​និង​​ផ្លូវ​មួយ​ចំនួន​​ទៀត ជុំ​វិញ​ទីលាន​ប្រជា​ធិបតេយ្យ ដោយ​មិន​អនុញ្ញាត​ឲ្យ​នណាម្នាក់​ចូល​ទៅ​កាន់ទី​នោះ​ទេ​។​

សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ ត្រូវបាន​ដាក់ពង្រាយ និង​ដាក់រ​បាំង​បិទផ្លូវ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​នេះ ខណៈ​សហព័ន្ធ​សហជីព និង​សមាគម​​ទាំង​៩ គ្រោង​ធ្វើ​បាតុកម្ម​ទារ​ទារ​​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ​យ៉ាងតិច​១៦០​ដុល្លារ​ក្នុង​មួយខែ​។​ ​ការបិទផ្លូវ និង​ពង្រឹង​សន្តិសុខ​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ធ្វើឡើង​ខណៈ​ដែល​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ៩ ធ្វើការ​ជាមួយ​កម្មករ​គ្រប់​វិស័យ នៅ​ព្រឹក​នេះ គ្រោង​ធ្វើ​បាតុកម្ម​ដោយ​មាន​ការចូលរួម​ពី​កម្មករ អ្នករត់​ម៉ូតូឌុប អ្នក​រត់​ម៉ូតូ​កង់​បី អាជីវករ សិស្ស និស្សិត មន្ត្រីរាជការ និង​ពលរដ្ឋ​​ប្រមាណ​១០០០០​នាក់ តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ​យ៉ាង​តិច​​១៦០​ដុល្លារ​ក្នុង​មួយខែ​។​

police-close-road-freedom-park-theary-2014-01-26