លោក ប៉ុល សៀង ពង្រាយនគរបាល សេដ្ឋកិច្ច ក្រសួងដាក់ប៉ុស្ដិ៍ តាមផ្លូវជាតិនិងផែស្ងួត យកលុយធ្វើមាន ធ្វើបាន ខ្លួនឯង

ប្រពភពីអ្នក​​រត់​​ការ​​ឯក​​សារ​​បាន​​និយាយ​​ថា​​ សកម្មភាព​​​ដាក់​​​មន្ដ្រី​​​នគរបាល​​​ប្រឆាំង​​​បទ​​ល្មើស​​​សេដ្ឋកិច្ច​​ក្រសួង​មហា​ផ្ទៃ​​ឱ្យ​​ឈរ​ជើង​​តាម​​បណ្ដាល​ខេត្ដ​ ក្លាយជា​ទម្លាប់​ដ៏​អាក្រក់​ក្នុង​ការ​កៀបសង្កត់​ជំរិត​ឈ្មួញ​ ក្រុមហ៊ុន​ទាំង​អ្នក​រកស៊ី​ស្រប ច្បាប់​ និង​មិន​ស្របច្បាប់​ឱ្យ​បង់ប្រាក់​ តាម​រយៈ​យក​ លិខិត​បញ្ជា​បេសកកម្ម​របស់​ថ្នាក់លើ​ធ្វើ​ជា​ការ​គំរាម​កំហែង​​ ខណៈ​មាន​តួនាទី​ចុះ​ ស៊ើបអង្កេត​តាមដាន​រាល់​បទល្មើស​គេចពន្ធ​ ចំណីអាហារ​មាន​ជាតិពុល​ បទល្មើស​ ឈើ​ រំលោភ​កម្មសិទ្ធិបញ្ញា​ជាដើម​ ។​

​ពីមន្ដ្រីខ្លះ​បាន​លើក​ឡើង​ថា​ លោក​ ប៉ុ​ល​ សៀង​ នាយការិយាល័យ​រដ្ឋបាល​-​សរុប​នៃ​ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ទន្ទឹម​នឹង​យក​លិខិត​ បេសកកម្ម​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​ដូច​ជា​យកឈ្មោះ​ថ្នាក់លើ​មក​ប្រើ​ ប្រាស់​បាន​ក្លាយទៅជា​ករណី​ពង្រាយ​មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​នៅ​ផែស្ងួត​ជា​ច្រើន​ក្នុង​ រាជធានី​ភ្នំពេញ​ និង​ឱ្យ​មន្ដ្រី​ដាក់​ប៉ុស្ដិ៍​នៅ​ផ្លូវជាតិ​លេខ​១​ លេខ​២​ និង​លេខ​៣​ បង្ខំ​ឱ្យ​ រក​ប្រាក់​បង់​មក​ឱ្យ​ខ្លួន​ ហើយ​លោក​ ប៉ុ​ល​ សៀង​ ខ្លួនឯង​នេះ​ផង​ដែរ​ក៏​មាន​កាត​ព្វ​ កិច្ច​ប្រមូលប្រាក់​ពី​កូនចៅ​បង់​ឱ្យ​ក្នុង​រូបភាព​ជំរិត​ពី​ឈ្មួញ​ បង់​បំពេញតម្រូវការ​ ថ្នាក់លើ​ជា​រៀង​រាល់​ខែ​ ដើម្បី​តំណែង​ផង​ ប្រយោជន៍​ខ្លួនឯង​ផង​ ។​

​លោក​ ប៉ុ​ល​ សៀង​ ដែល​ដាក់​មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​ឱ្យ​ឈរជើង​នៅ​ផ្លូវជាតិ​ លេខ​១​ លេខ​២​ លេខ​៣​ និង​ផែស្ងួត​ បាន​រង​នូវ​ការ​រិះគន់​ថា​ សមត្ថកិច្ច​ទាំងនេះ​យក​ តែ​លិខិត​បេសកកម្ម​មក​បង្ខំ​ឱ្យ​ឈ្មួញ​បង់ប្រាក់​ខុស​ពី​ភារកិច្ច​សមត្ថកិច្ច​​ដទៃ​ទៀត​ ដែល​មាន​តួនាទី​នៅ​ក្នុង​អនុ​ក្រិ​ត្យ​ ហើយ​ទ​ង្វើ​ទាំង​អស់នេះ​បាន​និង​កំពុង​ជះ​ឥទ្ធិពល​ ដ៏​អាក្រក់​ប៉ះពាល់​សង្គម​ជាតិ​ ក៏​ដូច​ជា​កិត្ដិយស​ថ្នាក់ដឹកនាំ​ និង​សេចក្ដី​ថ្លៃថ្នូ​របស់​ មន្ដ្រី​នគរបាល​ជាតិ​ ។​ ក្នុង​មួយ​ខែៗ​លោក​ ប៉ុ​ល​ សៀង​ ប្រមូលប្រាក់​បាន​យ៉ាងច្រើន​ តាម​រយៈ​ការ​ពង្រាយ​កម្លាំង​ឱ្យ​កៀបសង្កត់​ឈ្មួញ​ដែល​ថ្នាក់លើ​ហាក់​ដូច​ជា​​ពុំ​ទាន់​ មាន​វិធានការ​ឬ​ជា​អំពើ​ពុក​រលួយ​កើតឡើង​លក្ខណៈ​ប្រព័ន្ធ​ ទើប​រយៈពេល​៣​ខែ​ម្ដង​ ថ្នាក់លើ​ចេញ​លិខិត​បេសកកម្ម​ដូច​ជា​ការ​យក​ទៅ​គំរាម​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​ ផ្ទុយ​ ពី​គោលការណ៍​ថ្នាក់លើ​ ។​

មួយ​រយៈ​នេះ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​មាន​បញ្ហា​កំណែទម្រង់​ស៊ីជម្រៅ​ ប៉ុន្ដែ​ក្រុម​នគរ​ បាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​​នៅ​តែ​គឃ្លើន​បង្កើត​ការ​ដាក់​ប៉ុស្ដិ៍​បង្ខំ​ឱ្យ​ឈ្មួញ​ឱ្យ​ បង់ប្រាក់​ដូច​ជា​ករណី​លោក​ ប៉ុ​ល​ សៀង​ ឈ្មួញ​ដឹក​ទំ​និញ​​តាម​ផែ​ស្ងួត​​ក៏​ដូច​ជា​ឆ្លង​ កាត់​ផ្លូវជាតិ​លេខ​១​ លេខ​២​ និង​លេខ​៣​បាន​ស្គាល់​ពី​ទ​ង្វើ​ពុករ​លួ​របស់​គាត់​យ៉ាង​ច្បាស់​ ៕

g90_bab0c6fb472b0ab0f04492cee6732fdc