លោក​ ហេង សំបូរ​ មេ​គយ​ខេត្តកំពត ​និង​លោក ​ញ៉ែម សេ​ង មេ​គយ​ច្រក​​ព្រែក​ចាក​ឃុប​​ឃិត​គ្នា​ប្រព្រឹ​ត្ត​អំពើ​ពុករលួយ​​មិនខ្វល់អង្គ​ភាពប្រ​ឆាំងអំពើ​ពុករ​លួយ​ ​

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  មួយរយៈ​ពេល​ចុង​ក្រោយ នេះ​លោក ហេ ង  សំបូរ មេ​គយ​ខេត្តកំពត និង​លោក  ញ៉ែម សេង ប្រធានការិយាល័យ​គ យ​ច្រកទ្វារ​ព្រែក​ចាក  ឃុបឃិត​គ្នា​ប្រព្រឹត្ត​ អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹងថា  លោក ញ៉ែម សេង ប្រធាន ការិយាល័យ​គយ​ច្រក​ព្រែក​ចាក បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ការដែល​លោក ញ៉ែម សេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ជា​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​សម្របសម្រួល ហើយ​លោក ហេង សំបូរ មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។

គួរ​រំលឹក​ដែរ​ថា​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ញ៉ែម សេង ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ក៏ដូចជា​អំពើពុករលួយ​របស់លោក ហេង សំបូរ មេ​គយ​ខេត្តកំពត ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មន្ត្រី​និង​ភ្នាក់ងារ​គយ​ខេត្តកំពត មួយចំនួន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង សំបូរ និង​លោក ញ៉ែម សេង ជាបន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​លោក ហេង សំបូរ មេ​គយ​ខេត្តកំពត និង​លោក ញ៉ែម សេង ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។

បើតាម​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក គឺ​បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក ញ៉ែម សេង យ៉ាង​សុខ​ស្រួល​។ ផ្ទុយទៅវិញ​លោក ញ៉ែម សេង ប្រើ​អំណាច​គាបសង្កត់​ទៅលើ​ឈ្មួញ​តូចតាច​និង​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​ពី​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក ដោយ​គ្មាន​យោគយល់​បន្តិច​ណា​ឡើយ​។ មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពត បាន​លើកឡើងថា លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហេង សំបូរ និង​លោក ញ៉ែម សេង ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ ព្រោះ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ម្យ៉ាងទៀត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក ហេង សំបូរ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន។បឋម

01-08-2017-k1-Copy 41257842_2108162619228920_3070610675555368960_n 01-08-2017-k1