លោក​ ឱម យ៉ិន​ទៀងប្រធានអង្គ​ភាពប្រឆាំងអំ​ពើពុករលួយគួរបើក​ការសើបអង្កេតឲ​ស៊ីជ​ម្រៅ លោក​ អ៊ុក​ កុសលស្នងការន​គរបាល​ខេត្តកំ​ពង់ធំនិងប​ក្ខពួក​ប្រព្រឹត្តអំពើពុករ​លួយេជិះសេះ​លែង​ដៃ

ប្រភព​ដែល​ស្និទ្ធ​លោក  អ៊ុក កុសល បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​ស្នង ការ​នគរបាល​ខេត្តកំពង់ធំ  គឺ​លោក  អ៊ុក កុ សល ប្រើ​អំណាច​ប្រមូល​លុយ​ តាមរបៀប​ពុករលួយ​ស្រេច​តែ ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ ដឹង​ទៀតថា  លោក អ៊ុ ក កុសល ពង្រាយ​មនុស្ស​ជំនិ ត​របស់ខ្លួន​ឲ្យ​ចាំ​រាប់​ក្បាល​រថយន្ត​ ដឹកទំនិញ​និង​ដឹកឈើ​ឆ្លង កាត់​ខេត្តកំពង់ ធំ យក លុយ​តាមរបៀប​ពុករលួយ​ដោយ​ក្នុង​រថយន្ត​មួយគ្រឿង​ត្រូវ​បង់លុយ​ពី​២០​ដុល្លារ​ទៅ​៥០​ដុល្លារ​រហូតដល់​១០០​ដុល្លារ​ទៀតផង?​។ ក្រុមមនុស្ស​ជំនិត​របស់លោក អ៊ុក កុសល បានបង្ហាញ​នូវ​ភាព​ក្រអឺតក្រទម​យ៉ាងខ្លាំង ព្រោះ​ពួកគេ​ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់លោក អ៊ុក កុសល ហើយ​គ្មាន​ឈ្មួញ​ឈើ​ឬ​ឈ្មួ​ញឹ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តកំពង់ធំ ណា​ម្នាក់​ហ៊ាន​តវ៉ាឡើយ ​។

តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការប្រឡង​ចូល​ក្របខ័ណ្ឌ​នគរបាល​ក្នុង​ខេត្តកំពង់ធំ នាពេល​កន្លងមក​ពោរពេញ​ទៅដោយ​អំពើពុករលួយ ហើយ​មាន​បេក្ខជន​ខ្លះ​ចំណាយលុយ​ពី​៥០០០​ដុល្លារ​រហូត​១០០០០​ម៉ឺន​ដុល្លារ​ដើម្បី​អាច​ប្រឡង​ចាប់​?។ បញ្ហា​នេះ​គឺជា​រឿង​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន មិនគួរ​មើលរំលង​តទៅទៀត​នោះទេ ហើយ​ក្រុមអធិការកិច្ច​របស់​ក្រសួងមហាផ្ទៃ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ទៅលើ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក អ៊ុក កុសល ព្រមទាំង​បក្ខពួក​ឲ្យ​បាន​ស៊ីជម្រៅ​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​ទុក​ឲ្យ​លោក អ៊ុក កុសល ព្រមទាំង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព។

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​លាតត្រដាង​ជា​បន្តបន្ទាប់​នូវ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​។ ទន្ទឹមនឹងនេះ​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ មួយចំនួន​ក៏បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ជាបន្ទាន់​។

​សេចក្ដីរាយការណ៍​ពី​មន្ត្រីនគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ រួចមក​គឺ​លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គ្រប់​ប្រធានការិយាល័យ​ជំនាញ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ត្រូវបាន​លោក អ៊ុក កុសល ប្រើ​អំណាច​គាបសង្កត់​សព្វបែបយ៉ាង​តែម្តង​។ ជាងនេះទៅទៀត​សូម្បីតែ​អធិការនគរបាល​ក្រុង​ស្ទឹងសែន និង​អធិការនគរបាល​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តកំពង់ធំ ក៏ត្រូវ​លោក អ៊ុក កុសល ប្រើ​អំណាច​គាបសង្កត់​យ៉ាង​កំរោល​ផងដែរ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ អត់ធ្មត់​តទៅទៀត​លែង​បាន​ហើយ​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក អ៊ុក កុសល ដើម្បី​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។(មានតភាគ)

46665332_334347317361635_3673928962167275520_n