បទ​​ល្មើស​នេ​​សាទកក្រើ​ក​ផ្ទៃទឹក​នៅចំ​ណុច​(វត្ត​កោះ​កែវ)​និងចំ​ណុច​(វត្តថ្ន​ល់តា​សែ​ង​)រ​ហូ​តដល់​​វត្តកំព​ង់រាំង​ឃុំ​ស្វាយ​ជ្រុំ​ស្រុករលា​ប្អៀរខ​ណៈ​​ស​មត្ថ​កិច្ចប​ង្ក្រាបបានតែ​អ្នកមិនអោ​យ​លុយ​តែប៉ុ​​ណ្ណោះ

ខេត្តកំពង់ឆ្នាំង៖តាមការរៀបរាប់ ពីប្រជាពលរដ្ឋដែលមានមុខរបរនេសាទ លក្ខណៈគ្រួសារនៅតាម ដងទន្លេសាបស្ថិតក្នុង ឃុំ ស្វាយ ជ្រុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានមានប្រតិកម្មទៅលើ មន្ត្រីជំនាញរដ្ឋបាលជលផល ពីថ្នាក់សង្កាត់ផ្នែកខណ្ឌមន្ទីរ កសិកម្មដែលមិនបានយកចិត្តទុកដាក់និងខ្វាយខ្វល់ចំពោះ  អនុសាសន៏៧ចំណុចរបស់សម្តេច ប្រមុខរាជ រដ្ឋាភិបាល ដែល ហា មដាច់ខា តចំពោះ ការប្រើឧបករណ៍នេសាទខុសច្បា ប់ដែលមានដូចជារបាំង លប(បរណរ៉ាវ)ធ្វើអំពី សាច់អួនទំនើប បែប ថ្មី។ តែប ច្ចុប្បន្នបែរជាប ទល្មើសខាង លើកើនឡើងទ្វេដង ទៅវិញដោយឃើ ញបទល្មើសនៅតែកើនឡើងដូ ច្នេះប្រជាពលរ ដ្ឋដែល ប្រកបរ បជាលក្ខណៈគ្រួសារ បានសំណូមពរ ដល់យើងអោយជួយធ្វើការចុះផ្សព្វ ផ្សាយត្រង់ ចំណុចមួយ ចំនួនដែល គេកំពុងតែប្រើ ឧបករណ៍នេសាទខុសច្បាប់ដូចជានៅចំណុច (វត្តកោះកែវ) និងចំណុច(វត្តថ្នល់តាសែង)រហូ តដល់វត្ត កំពង់រាំ ងឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេ ត្តកំពង់ឆ្នាំងត្រូ វគេមើលឃើញថានៅតែមានប ទល្មើសនេសាទខុស ច្បាប់ខណៈដែលក្រុម ជនល្មើសនៅតែប្រើប្រាស់ឧបករណ៍របាំងលប(បរណរ៉ាវ)រាប់រយម៉ែត្រដែលក្រុមជនល្មើសដាក់កាត់វាលទំនាប កាត់ឆ្លង ព្រែកនិ ងក  ន្លែងខ្លះដាក់ស្របតាមមាត់ទ ន្លេធ្វើឲ្យប៉ះពាល់ចរាចរត្រីចេ ញចូលពីក្នុងព្រៃរនាមចូលបឹងទន្លេសាប នៅរដូវទឹ កស្រកនេះ។ប្រភពដដែលបានបន្តទៀតថានៅ ឃុំស្វាយជ្រុំស្រុករលាប្អៀរបទល្មើសនេ សាទត្រូវគេមើល ឃើញថានៅតែ កើតមា នរៀងរាល់ខែឆ្នាំដែល  ក្រុមបទល្មើសនេសាទ ប្រើឧបករណ៍ ខុសច្បាប់ខាងលើនេះ ធ្វើអោយទិន្នផលត្រីបានធ្លាក់ ចុះជាខ្លាំង។កន្លងមកមន្ត្រីរដ្ឋបាលជល ផលខេត្តកំពង់ឆ្នាំងធ្លាប់បានធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសមួយចំនួនផង ដែរខណៈ ដែល គេសង្កេតឃើញមន្ត្រីជលផលបានចុះ ធ្វើការបង្ក្រាបរបាំងលប(បរណរ៉ាវ)នោះដែលតែ បើប្រៀបធៀប ទៅនិងលទ្ធផ លនៃកា របង្ក្រាបកន្លងមកគឺគេបង្ក្រាបបានតែអ្នកមិនអោយលុយតែប៉ុណ្ណោះ។ជុំវិញករណីខាងលើនេះដែ រប្រជាពល រដ្ឋស្នើសុំដល់លោកអេងជាសានប្រធានរដ្ឋបាលជលផលម៉ាស្រុកខ្មែរ!មេត្តាចុះពិនិត្យមើលដោយផ្ទាល់និងចា ត់វិធានការអោយបានហ្មឺងម៉ាត់ចំពោះ មន្ត្រីគ្រាប់ល្ពៅផងបើមិនអ៊ីចឹងទេបទល្មើ សនេសាទក្នុងស្រុករលាប្អៀរនិងស្រុ កជលគីរីក្លាយទៅជាដំបៅមហា រីកមិនអាចព្យាបាលឲ្យជាបានឡើយ៕

FB_IMG_1518078008587 FB_IMG_1514986840059