ប្រភពដែលស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយនិង រដ្ឋាករច្រកទំនប់រលក បានឲ្យដឹងថា លោក ណុប សំអាន បានប្រើអំណាចគាបយកលុ យពីឈ្មួញច្រើនដំណាក់ការ ស្រេចតែអំពើចិត្តរប ស់ខ្លួនដោយ គ្មានញញើ តអ្វី ឡើយ។ អ្វីដែលធ្វើឲ្យឈ្មួញមួយចំនួន បញ្ចេញប្រតិកម្មនោះ គឺបើទោះបីពួក គេនាំចូលទំនិញបង់ ពន្ធត្រឹមត្រូវយ៉ាង ណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយក្បាល រថយន្តក្នុងមួយគ្រឿងពី៣០០ទៅ៥០០ ដុល្លារនោះទេ។ ជាងនេះទៅទៀតលោក ណុប សំអាន បានតម្រូវឲ្យឈ្មួញបង់លុយក្រោមតុក្នុងមួយឯកសារយ៉ាងតិចពី៧០ដុល្លារឬជាង១០០ដុល្លារ? ហើយគ្មានឈ្មួញណាអាចតវ៉ាបានឡើយ។ ហេតុនេះហើយទើបឈ្មួញមួយចំនួនបានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន មេគយច្រកទំនប់រលកផងដែរ ព្រោះបច្ចុប្បន្ននេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កំពុងបណ្ដែតបណ្ដោយឲ្យលោក ណុប សំអាន ព្រមទាំងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីក្រុមឈ្មួញនាំចូលទំនិញតាមទូក តាមកប៉ាល់ មកឡើងនៅច្រកកំពង់ផែទំនប់រលក បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន មេគយច្រកទំនប់រលក កំពុងតែប្រើអំណាចគាបយកលុយពីពួកគាត់កាន់តែច្រើនឡើងៗទៅតាមល្បិចកលរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថាលោក ណុប សំអាន បានបង្ខំឲ្យពួកគាត់បង់លុយក្រៅផ្លូវការឬរាប់ក្បាលរថយន្តដឹកជញ្ជូនទំនិញពីផែទំនប់រលក យកលុយដោយមិនចេញវិក្កយបត្រនោះទេ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិនិត្យឡើងវិញទៅលើរឿងអាស្រូវតាមច្រើនរូបភាពរបស់លោក ណុប សំអាន ជាបន្ទាន់។
ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា ឈ្មួញជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទំនប់រលក កាន់តែច្រើនឡើងៗដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ណុប សំអាន និងលោក កែវ អង្កាម មន្ត្រីគយចល័តប្រចាំច្រកទំនប់រលក។ ប្រភពបានឲ្យដឹងទៀតថា ទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ដែលឈ្មួញសម្រុកនាំចូលតាមច្រកទំនប់រលក មានដូចជាស្ករស ទំនិញចាប់ហួយ ស្រាបៀរ សំបកកង់រថយន្ត ដែក ស៊ីម៉ងត៍ គ្រឿងសំណង់ ព្រមទាំងប្រេងសាំងផងដែរ។ ឈ្មួញទាំងនោះមានដូចជា ឈ្មួញឈ្មោះ តាធី ឈ្មួញឈ្មោះ ចែរ៉ា ឈ្មួញឈ្មោះ ចែរី ឈ្មួញឈ្មោះ ណុប ឈ្មួញឈ្មោះ កូ ឈ្មួញឈ្មោះ សុខុម និងឈ្មួញឈ្មោះ ហួត ជាដើមហើយឈ្មួញទាំងអស់នេះ គឺជាឈ្មួញជើងចាស់យូរឆ្នាំមកហើយ។បឋម