លោក​ ណុប​ សំអានមេគយច្រ​កទំនប់​រលក​ចាស់វ​ស្សាឃុ​បឃិតជាមួយ​ឈ្មួញនាំ​ចូលទំនិ​ញគេចពន្ធ​កាន់តែ​ច្រើនឡើ​ង​ៗ​ធ្វើឲបាត់​ចំណូលរដ្ធ​ជាច្រើ​នក្នុ​ងមួយ​ខែៗ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ណុប សំអាន ប្រធានការិយាល័យ​គយ ​ច្រក​ទំនប់រលក បាន​ឲ្យ​ដឹងថា  លោក ណុប សំ អាន ចំណាយ​ដើមទុន​យ៉ាងច្រើន ​សម្រាប់​តំណែង​មួយ​នេះ  ដូច្នេះហើយ​ទើប​គាត់​ខំប្រឹង​ ប្រមូល​លុយ​តាម របៀប​ពុករលួយ​ច្រើន​រូបភាព ជាពិសេស​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទំនប់រលក បង់ពន្ធ​ចូល​រដ្ឋ​ត្រឹម​២៥​ឬ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការបែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ ជាមួយ​លោក ណុប សំអាន និង​លោក ផាត់ សំណាង យ៉ាង​សុខ​ស្រួល​។ បច្ចុប្បន្ន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ច្រើនជាងគេ គឺ​ឈ្មួញ​ឈ្មោះ ចិត្រ ដែលជា​សាច់ញាតិ​មន្ត្រី​យោធា​ជាន់ខ្ពស់​មានអំណាច​ខ្លាំង ហើយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក ផាត់ សំណាង អនុប្រធាន​ការិយាល័យ​គយ​ច្រក​ទំនប់រលក ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទំនប់រលក មានដូចជា ឈ្មោះ ចិត្រ​, ឈ្មោះ តា​ធី​, ឈ្មោះ ចែ​រ៉ា និង​ឈ្មោះ ចែ​រី ជាដើម​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ណុប សំអាន និង​លោក ផាត់ សំណាង ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។ ការដែល​លោក ណុប សំអាន និង​លោក ផាត់ សំណាង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ណុប សំអាន និង​លោក ផាត់ សំណាង ខ្លះ​ផង​ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ ហាក់ ម៉ៅ គឺជា​អ្នកម៉ៅការ​ដឹកជញ្ជូន​ទំនិញ​ចេញពី​ច្រក​ទំនប់រលក យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ក្នុងខណៈដែល​លោក ផាត់ សំណាង ជា​អនុប្រធាន​ការិយាល័យ​គ​យ​ច្រក​ទំនប់រលក តម្រូវ​ឲ្យ​ឈ្មួញ​បង់ថ្លៃ​ក្បាល​រថយន្ត​១​គ្រឿង​ពី​៣០០​ទៅ​៥០០​ដុល្លារ ហើយ​គ្មាន​ឈ្មួញ​ណា​អាច​តវ៉ា​បានទេ​។ លើស​នេះ​ទៅទៀត​សម្រាប់​ទំនិញ​មួយ​រថយន្ត​ដែល​ឈ្មួញ​ដឹក​ចេញពី​ខេត្ត​ទំនប់រលក ត្រូវ​បង់លុយ​ក្នុង​មួយ​ឯកសារ​ពី​៧០​ដុល្លារ​ទៅ​១០០​ដុល្លារ បើ​មិន​ដូច្នេះ​ទេ​ឈ្មួញ​ត្រូវ​ប្រឈម​នឹង​ការលំបាក​ជាមិនខាន​។បឋម

48359406_1860503424061153_2354237373560127488_n 49899579_344203106307978_1475090888425209856_n 49949449_539564159874129_1457590232428838912_n