លោ​ក ​ម៉ៅ ​ចា​ន់​វិជ្ជា ​មេ​ប៉ូ​លិ​សសេ​ដ្ឋកិ​ច្ចទ​ទួ​លផែន​កោះ​កុង ​គ្រប់​ទឹក​ពីទំ​និញ​បទ​ល្មើ​ស​សេ​ដ្ឋកិច្ច

រថ​យន្តកំ​ពុងដឹ​ក​សាច់​មាន់ ​និ​ងជង្គ​ង់មា​ន់ពី​ប្រទេ​សថៃ​តាម​ច្រក​កោះ​កុង​ត្រូវ​ប្រជា​ពលរ​ដ្ឋបា​នរាយ​ការ​ណ៍​ថា​ ជា រប​ស់​ឈ្មួ​ញម្នាក់​​ឈ្មោះ ម៉ែ ​អាម៉េ​ង ដែ​លមាន​ខ្នងបង្អែ​កយ៉ាង​ក្រាស់ឃ្មឹក​នៅពីក្រោយនៃកា​រដឹកជញ្ជូននេះមិនដែ​លមាន សមត្ថកិច្ចណាចាប់​ ឬហ៊ា​នឃាត់​ឡើយ ​។

ក្រៅ​ពី​នោះក្រុម​អាជ្ញា​ធរក៏បា​នអះ​អាង​ថា ក្រុម​ប៉ូលិ​សក្រ​សួង​ដែលមា​នឈ្មោះ ​ម៉ៅ ​ចាន់វិ​ជ្ជា ជាមេទទួលផែនបង្ក្រាប និងទប់ស្កាត់បទល្មើសសេដ្ឋកិច្ចទិសកោះកុងក្លាយជាអ្នកមើលផ្លូវ និងជាខ្នងបង្អែកឱ្យឈ្មួញយ៉ាងកាក់កបបំផុត ។

សាច់ និងជង្គង់​មាន់ខូច​គុណភាព​ដឹកតាម​រថយន្ត​ពីប្រទេស​ថៃ​ត្រូវ​បាន​គេ​ដឹងថា ក្នុងមួយ​ថ្ងៃៗ​មិន​តិច​ជាង ២០ តោន​ទេ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច និងជំនាញ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដែល​មើលការ​ខុស​ត្រូវតាំង​ពីព្រំដែន​ខេត្ត កោះកុង រហូតមក ដល់ក្រុង​ភ្នំពេញ​បន្តបើក​ដៃឱ្យ មេឈ្មួញធំៗដឹកយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដែលមេឈ្មួញ ទាំងនោះត្រូវ បាន គេដឹងថា មានខ្នងបង្អែកធំៗនៅ ពីក្រោយ ។ប្រភពបានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃៗរថយន្តរបស់មេឈ្មួញខាងលើបានដឹកសាច់មាន់ និងជង្គង់មាន់មិនតិច ជាង ២០តោនឡើយនោះទេ ហើយរថយន្តនេះក៏មិនដែលបង់ពន្ធចូលរដ្ឋឱ្យបាន ១០០ភាគរយនោះដែរ ពោលក្នុង ជាង ២០ តោន ក៏បង់ត្រឹម ៦ ទៅ ៧តោនតែប៉ុណ្ណោះ ដោយមានមេប៉ូលិសនៅច្រកព្រំដែនម្នាក់ជាអ្នកចេញមុខរត់ការឱ្យផង។សេចក្តីរាយការណ៍ថាមេឈ្មួញដ៏ធំមួយនេះនៅពេលចេញដំណើរពីខេត្តកោះកុងមកកាន់ក្រុង ភ្នំពេញគេបានរត់ការបង់លុយទៅឱ្យកាំកុងត្រូលគយ និងប៉ូលិសសេដ្ឋកិច្ចដែលនៅតាមផ្លូវគ្រប់ៗគ្នា ទើបការដឹកបាន ប្រព្រឹត្តទៅ ជារៀងរាល់យប់គ្មានឈឺក្បាលដល់អស់លោកណាមួយឡើយ នៅពេលដែលរដ្ឋាភិបាលកំពុងតែជម្រុញឱ្យ មានការ ប្រ មូលពន្ធ ១០០% ចូលរដ្ឋនោះ ។ ពីព្រោះតែគេបានត្រូវុរ៉ូវគ្នាយ៉ាងស្អិតរមួតបំផុត ។

ក្រុមអ្នកប្រជាពលរដ្ឋរកស៊ីតូចតាចបានលើកឡើងថា តើមានមូលហេតុណាដែលក្រុមសមត្ថកិច្ចទាំងនោះ ហ៊ានបើកដៃ ឱ្យដឹកសាច់មាន់ពីប្រទេសថៃយ៉ាងគក្រឹកគគ្រេងយ៉ាងនេះ ជាពិសេសគឺមេប៉ូលិសសេដ្ឋកិច្ចម៉ៅ ចាន់វិជ្ជា តែម្តងបាន សម្រប ក្លាយខ្លួនទៅជាអ្នកមើលផ្លូវ និងការពារឱ្យឈ្មួញធ្វើអាជីវកម្មនាំទំនិញខុសច្បាប់ចូលស្រុក និងទៅកាន់ទីផ្សារ ភ្នំពេញយ៉ាងសុវត្ថភាពបំផុត ។ មិនតែប៉ុណ្ណោះ បានទាំងកិបកេងការបង់ពន្ធចូលរដ្ឋថែមទៀត ដែលក្នុងនោះ មានប្រ ធាន ច្រកព្រំដែនដែលជាចំណុចក្តៅក្នុងការនាំចូលសម្ភារៈទាំងនោះមកកាន់ប្រទេសកម្ពុជា ។

សូមរំលឹកថា ក្នុងពេលបច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិថ្មីកំពង់ប្រយុទ្ធ ក្នុងការកែទម្រង់បានផ្តោតជាសំខាន់ លើវិស័យធំៗ ជាចម្បងក្នុងនោះការបាត់បង់ពន្ធគយ ដែលធ្វើឱ្យប្រទេសជាតិខាតបង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹក សន្ធាប់ បណ្តាល មកពីរត់ការក្រៅប្រព័ន្ធមិនបានបង់លុយចំណូលពន្ធទាំងនោះ ឱ្យចូលរដ្ឋឱ្យបានគ្រប់ ១០០ ភាគរយ តាម ច្បាប់នោះទេ !។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហានេះមិនគួរបើក្រសួងមហាផ្ទៃមើលរំលងជំនាញតាមដងផ្លូវ និងក្រុមប៉ូលិសសេដ្ឋកិច្ច ម៉ៅ ចាន់វិជ្ជា ទេ ៕

g90_bab0c6fb472b0ab0f04492cee6732fdc