លោក​ ឱម យ៉ិនទៀង​ ប្រធានអង្គភា​ពប្រឆាំងអំពើពុ​ករលួ​យគួរបើក​​ការស៊ើបអង្កេត​ឲស៊ីជ​ម្រៅរឿងអា​ស្រូវពុករ​លួយរ​បស់លោក អោក​ បូរ៉ា អគ្គនា​យក​ប្រៃសណី​យ៍កម្ពុជា

ប្រភព​ពី​មន្ត្រី​បុគ្គលិក​នៃ​ក្នុង​ស្ថាប័ន​ប្រៃសណីយ៍​​ ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨​កន្លង ទៅ​ប្រៃសណីយ៍​ក ម្ពុជា បាន​ចំ ណាយ​ថវិកា​របស់ខ្លួន​ក្នុង​ការទិញ​សម្ភារៈ​និ ង​ការងារ​ជួសជុល​អស់​មិន​ ក្រោម​៩០០០​លាន​រៀល​ ស្មើនឹង​ជាង​២​លាន​ដុល្លារ​នោះទេ​?។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការចំណាយ​ថវិកា​៩០០០​លាន​រៀល​គឺ​ការចំណាយ​លើ​ផ្នែក​ខ្លះ​មានតែ​លើ​ក្រដាស ហើយ​ការពិត​ចំណាយ​ជាក់ស្ដែង​មិន​ដល់​៥០​ភាគរយ​នោះទេ​ដោយ​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា និង​បក្ខពួក​បំប៉ោង​តួលេខ​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការចំណាយ​នៅក្នុង​អង្គភាព​ប្រៃសណីយ៍​កម្ពុជា ទៅលើ​ប្រេងឥន្ធនៈ​កាលពី​ឆ្នាំ​២០១៨ អស់​ថវិកា​១៧០០​លាន​រៀល ការចំណាយ​ទៅលើ​សំបកបាវ​អស់​ថវិកា​១០០០​លាន​រៀល និង​ការចំណាយ​លើ​មុខទំនិញ​ព្រមទាំង​គ្រឿងសំណង់​ជាច្រើន​មុខ​ទៀត​សរុប​ខ្ទង់​ប្រមាណ​៩០០០​លាន​រៀល?​។

ប្រភពពី​មន្ត្រី​បុគ្គលិក​ក្នុង​អង្គភាព​ប្រៃសណីយ៍​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ដែលមាន​ខ្នងបង្អែក​រឹងមាំ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មន្ត្រី​បុគ្គលិក​ក្នុង​ស្ថាប័ន​ប្រៃសណីយ៍​កម្ពុជា អំពាវនាវ​ឲ្យ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ជាបន្ទាន់​។ ទន្ទឹមនឹងនេះ​ក៏មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ឲ្យ​បាន​ស៊ីជម្រៅ​និង​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

​មន្ត្រី​បុគ្គលិក​ក្នុង​ស្ថាប័ន​ប្រៃសណីយ៍​កម្ពុជា បានលើកឡើង​ថា​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា និង​បក្ខពួក​ឃុបឃិត​គ្នា​បំប៉ោង​តួលេខ​ចំណាយ​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យក​ធ្វើ​មាន​ធ្វើបាន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​លោក អោក បូរ៉ា មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ហើយ​លោក អោក បូរ៉ា ចេះ​បែងចែក​ផលប្រយោជន៍​តាម​លំដាប់លំដោយ​។ ជាងនេះទៅទៀត​សម្រាប់​ក្រុមអធិការកិច្ច​ឬ​ក្រុម​សវនកម្ម​មិនដែល​រកឃើញ​កំហុស​របស់លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ព្រោះ​លោក អោក បូរ៉ា ចេះ​យល់ចិត្ត​មន្ត្រី​ទាំងនោះ​ជាប្រចាំ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត។បឋម

50420023_376708246445645_7687793942883991552_n 50835159_274788249856089_4190483128374001664_n