លោក ម៉ឹង​ យូឡេង​ប្រធានមន្ទីរ​សាធារណកា​រខេត្តកណ្ដាលនិ​បក្ខពួកប្រព្រឹ​ត្តអំពើ​ពុករលួ​យលោក​ ស៊ុន ចាន់​ថុលរដ្ឋ​ម​ន្ត្រីក្រសួងសាធារណកា​រនិងដឹកជ​ញ្ជូនរក្សាភាព​ស្ងៀមស្ងា​ត់

មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​និង ​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក  ម៉ឹង យូ​ឡេង  ប្រធាន​មន្ទីរ​សា ធារ ណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល  គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ ជញ្ជីង​ថ្លឹង​រថយន្ត​ លើផ្លូវ​ជាតិ​លេខ​២១ ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​​។ ដូច្នេះ​លោក សេង ឈួន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ជា​ប្រធាន​ត្រួតពិនិត្យ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​ដល់​ឆ្អឹង​របស់​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២១ នោះទេ​។ ជាងនេះទៅទៀត​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ឡើយ​។ ដោយហេតុថា មិនមែន​តែ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២១ នោះទេ​ដែល​ប្រែក្លាយ​ជញ្ជីង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ គឺ​នៅលើ​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ក៏​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១ ពី​ក្រុង​តាខ្មៅ ឆ្លងកាត់​ស្រុក​ស្អាង ស្រុក​កោះធំ ដល់​ច្រក​ជ្រៃ​ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​តោន​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២១ តាម​អំពើ​ចិត្ត​ធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​បាក់ស្រុត​ស្ពាន​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២១ មិន​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុម​ឈ្មួញ​ដែល​ប្រើប្រាស់​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នោះទេ​។ ចំណែក​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២១ ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល​។

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុងស្រុក​ស្អាង ក៏ដូចជា​ស្រុក​កោះធំ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ជាច្រើន​របស់​មេ​ឈ្មួញ​មានអំណាច​ខ្លាំង​បាន​ប្រើប្រាស់​រថយន្ត​ធំៗ​សណ្ដោង​កន្ទុយ​វែងៗ​ដឹកជញ្ជូន​ទំនិញ​លើស​ចំណុះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២១ ពី​ច្រក​ជ្រៃ​ធំ ចូលដល់​ក្រុង​តាខ្មៅ យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ផ្លូវជាតិ​លេខ​២១ និង​ស្ពាន​លើផ្លូវ​នេះ​ត្រូវ​ខូចខាត​ជា​បន្តបន្ទាប់​ដោយសារ​រថយន្ត​ផ្ទុកទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​រាប់រ​យ​គ្រឿងក្នុង​មួយថ្ងៃៗ​។ ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២១ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ផ្ទុក​ទម្ងន់​លើស​ទម្ងន់​បណ្ដាល​ឲ្យ​ខូច​ផ្លូវជាតិ​លេខ​២១ ជា​បន្តបន្ទាប់​ហើយ​ស្ពាន​ច្រើន​កន្លែង​ត្រូវ​បាក់ស្រុត​ជា​បន្តបន្ទាប់​។បឋម

50183062_220900535485182_5743103983287795712_nimages-119964662_337230690031231_38031640_n