ការដឹកជញ្ជូនឈើខុសច្បាប់ តាមម៉ូតូជាច្រើនរយគ្រឿងក្នុងមួយថ្ងៃៗ ក៏ពិតមែនប៉ុន្តែវាប្រៀបដូចជា កណ្តៀរ ដឹកពូនបើ និយាយ ពីរបៀបដឹកតានម៉ូតូវិញខ្លាំង ជាងឡានសាំងយ៉ុងទៅទៀតម៉ូតូទាំងអស់ នេះគឺជាប្រភព សេដ្ឋកិច្ចដ៏ស ម្បើមរ បស់លោក មេប៉ុស្តិ៍ងឹន ស័ក្តិ ដែលចំណុះឲ្យវរសេនាធំ៦២៣ ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ប្រភពរាយការណ៍ថាក្រៅពីម៉ូតូរាប់រយ គ្រឿងក៏មានរថយន្តម៉ាកបាឡែន ឡង់គ្រីសឺសរនិងសាំងយ៉ុងជាច្រើនគ្រឿង ដឹកឈើ ពេញៗ ចេញតាមច្រកនេះដោយសេរី ។ រថយន្តរបស់ឈ្មួញមាន ឈ្មោះ អាទី អាញ៉ា អានិត គឹជាប្រភពហិរញ្ញវត្ថុ ដ៏សំខា ន់របស់ លោក ងឹន ស័ក្តិ ។ គេរាយការណ៍ថា សកម្មភាពដឹកជញ្ជូនឈើបានធ្វើឡើងជាចំហរទាំង យប់ទាំងថ្ងៃ ទាំងតាមម៉ូតូ និងរថយន្តជាច្រើនម៉ាក់ ។
សកម្មភាពដឹកជញ្ជូនឈើនេះ បានកើតមានកាន់តែខ្លាំងឡើង ហើយលោកមេប៉ុស្តិ៍ភូមិឡុំ ជាអ្នកដែលបានជួយ សម្រប សម្រួ ល ឲ្យមានបទល្មើសនេះឡើង ។ គេរាយការណ៍ថា លោកងិន ស័ក្តិ អាចរកចំណូលបានក្នុងមួយថ្ងៃៗរាប់ពាន់ដុល្លារ បន្ទាប់ ពីការចែក រំលែកឲ្យមេវរៈ៦២៣ ដែលទើបតែងតាំងថ្មី។បឋម