លោក​ គួន សុភាពប្រ​ធានការិយាល័យ​គយច្រកអូរស្មាច់​នៅឃុបឃិតជា​មួយឈ្មួញ​នាំចូលទំ​និញគេច​ពន្ធជាច្រើន​ប្រភេទ​ខ្លាំងក្លា​ជាង​មុ​ន

នៅពេលថ្មីៗនេះការប្រកាស​ចូលកាន់​តំណែង​ ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ  កាលពី​រសៀល​ថ្ងៃទី ​២២ ខែមករា  ឆ្នាំ​២០១៩ លោក ឈុន សុភមង្គល  បាន​ប្ដេជ្ញា​អនុវត្តន៍​តាម​បាវចនា​២  និង​អភិក្រម​៥ ដែលជា ​យុទ្ធសាស្ត្រ​ឈ្នះៗ​រ បស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​។ ដូច្នេះហើយ​ទើប​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តឧត្ដរមានជ័យ រំពឹងទុក​ថា​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ មិន​ទុក​ឲ្យ​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​នោះទេ​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ បានលើកឡើង​ទៀតថា មិនមែន​តែ​ច្រក​អូរ​ស្មាច់ មួយ​ប៉ុណ្ណោះ​ទេ​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក គឺ​នៅ​ច្រក​ជាំ ស្រុក​អន្លង់វែង និង​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពឹ​ល ក៏​មេ​គយ​ច្រក​ទាំង​២​នេះ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើង

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក យូ ហេង កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក គួ​ន សុភាព ខ្លះ​ផង​។ បើ​មិន​ដូច្នេះ​ទេ​លោក គួ​ន សុភាព ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក គួ​ន សុភាព ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ហើយ​នៅពេលដែល​លោក យូ ហេង កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ បាន​ឃុបឃិត​បើកដៃ​ឲ្យ​លោក គួ​ន សុភាព ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ឥឡូវនេះ​លោក យូ ហេង ត្រូវបាន​ទៅធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ហើយ​លោក ឈុន សុភមង្គល មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ វិញ​ដូច្នេះ​សង្ឃឹមថា​លោក ឈុន សុភមង្គល មិន​បណ្ដោយ​ឲ្យ​លោក គួ​ន សុភាព ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តទៅទៀត​ឡើយ​។ ជាពិសេស​លោក គុណ ញឹម ដែលជា​មេ​គយ​ធំៗ​មិនគួរ​ទុក​ឲ្យ​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ធ្វើ​អ្វីៗ​ដូច​ពេលកន្លងមក​នោះទេ​ព្រោះ​ទង្វើ​របស់លោក គួ​ន សុភាព ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​។បឋម

50523411_1230219870435995_731857221738037248_n