លោក​ យី ថុល​ប្រធាន​ការិយាល័យ​គយច្រក​ព្រែកចាកនិ​ងបក្ខពួកប្រ​ព្រឹត្តអំ​ពើ​ពុក​រលួ​យេ​ជាប្រ​ពន្ធ័

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល បាន​ឲ្យ​ដឹងថា  ពេល​មក​ធ្វើជា​មេ​គយ​ច្រក​ព្រែក​ ចាក​ភ្លាមនោះ គឺ​លោក  យី ថុល បាន ​បញ្ជា​ឲ្យ​លោក រស់ សាត ដែលជា​ អនុប្រធាន​ស្នាក់ការ ព្រមទាំង ​បក្ខពួក​២​នាក់​ទៀត​ពិនិត្យ មើល​ឡើងវិញ​ចំ ពោះ​កា រ​នាំចូល​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​។ ក្រោយពេល​ទទួលបញ្ជា​នេះ​លោក រស់ សាត និង​បក្ខពួក​បាន​រឹតបន្តឹង​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​ព្រែក​ចាក​យ៉ាង​កំរោល​តែម្តង ហើយ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បន្ត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យឡើងវិញ​ជាបន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក យី ថុល ព្រមទាំង​បក្ខពួក​ខ្លះៗ​ផង​។

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា គ្រាន់តែ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក មិនទាន់បាន​មួយខែ​ផង​ស្រាប់តែ​លោក យី ថុល ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គ្រាន់តែ​មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ភ្លាម គឺ​លោក យី ថុល បាន​ចាត់តាំង​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​ព្រែក​ចាក យ៉ាង​គឃ្លើន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក យី ថុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ហេង សំបូរ ដែលជា​មេ​គយ​ខេត្តកំពត ផងដែរ​។

មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក យី ថុល ល្បីល្បាញ​តាំងពី​នៅ​ធ្វើជា​មេ​គយ​ច្រក​៤០០ ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង ហើយ​នៅពេល​ប្ដូរ​មក​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជំនួស​លោក ញ៉ែម សេង គឺ​លោក យី ថុល ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្តកំពត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក គឺ​បង់ពន្ធ​ត្រឹមតែ​៣០​ភាគរយ​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​លោក យី ថុល ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​ឈ្មួញ​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់​ព្រោះ​គ្រាន់តែ​មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក មិនទាន់​មួយខែ​ស្រួលបួល​ផង​បែរជា​លោក យី ថុល និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព។បឋម

51030761_387216792041879_7525912364890193920_n 50758765_536759316817686_4150088278055321600_n