បនល្បែ​ងស៊ីសងក្នុង​ភូមិអន្លង់​ជ្រៃបើកលែ​ងម៉ាសេរីលោក​ ជាម ច័ន្ទសោភ័​ណ​អភិបា​លខេត្តត្បូ​ង​ឃ្មុំនិងលោកបែន រ័ត្ន ស្នងការនគរបាលខេត្តរ​ក្សាភាព​ស្ងៀម​ស្ងាត់

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក  ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​ក្នុង​បន​ល្បែង ស៊ីសង​របស់លោក  ស្រ៊ុន មាន​បើក​លេងល្បែង​ភ្នាល់​ ច្រើន​ប្រភេទ​ជាពិសេស​ល្បែង​ បញ្ជល់មាន់ បៀ​អាប៉ោង  ជា ដើម​ហើយ ​មាន​អ្នក​ចូល​លេង​កាន់តែ​ច្រើនឡើងៗ​ជា​រៀងរាល់ថ្ងៃ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កក់ បាន​ឲ្យ​ដឹងថា អ្នកគ្រប់គ្រង​បន​ល្បែង​គឺ​លោក ស្រ៊ុន ហើយ​មាន​មេការ​ឈ្មោះ ណា​ង ជា​អ្នកកាង​បន​ល្បែង​នេះ​យ៉ាង​ក្រអឺតក្រទម​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ដោះស្រាយ​។ អ្នកចូលរួម​លេងល្បែង​មាន​មន្ត្រីរាជការ​ធំៗ និង​ឧកញ៉ា ក៏ដូចជា​អ្នកមាន​ជីវភាព​ធូរធារ​ជិះ​រថយន្ត​ទំនើបៗ ហើយ​ក៏មាន​មន្ត្រី​យោធា មន្ត្រី​អាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​ចូល​លេងល្បែង​ស៊ីសង​ក្នុង​បន​ល្បែង​របស់លោក ស្រ៊ុន ផងដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ស្រ៊ុន បាន​ចំណាយលុយ​ប្រចាំខែ​រាប់ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទើប​អាច​បើក​ល្បែងស៊ីសង​ប្រកបដោយ​សុវត្ថិភាព​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បន​ល្បែងស៊ីសង​របស់លោក ស្រ៊ុន ក្រោយ​ផ្ទះសំណាក់​ភូមិ​យើង ត្រូវបាន​ពង្រីក​កាន់តែ​ធំ​ឡើងៗ​ហើយក៏​មាន​អ្នក​ចូល​លេង​កាន់តែ​ច្រើនឡើងៗ​ផងដែរ​។ ករណី​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅក្នុង​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ចុះផ្សាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

​ប្រភពពី​អ្នក​ធ្លាប់​ចូលទៅ​ដល់​បន​ល្បែង​របស់លោក ស្រ៊ុន នៅ​ខាងក្រោយ​ផ្ទះសំណាក់​ភូមិ​យើង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ស្រ៊ុន ពង្រីក​ល្បែងស៊ីសង​កាន់តែខ្លាំង​ឡើងៗ​ព្រោះ​អាង​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជា​បង្អែក​រឹងមាំ​របស់ខ្លួន​។ ជាការ​ពិត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក វ៉ា សារិទ្ធ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​លោក ជាម ច័ន្ទ​សៅ​ភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេបន​ល្បែង​គឺ​លោក ស្រ៊ុន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ធំៗ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទេនោះ​គឺ​លោក ស្រ៊ុន និង​លោក ណាន មិនអាច​បើក​ល្បែងស៊ីសង​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។បឋម

50989337_1187176664769956_2364610982300352512_n 51178870_385909912219467_3286807174478561280_n