យោធាក​ងពលលេ​ខ៩កំពុង​បំផ្លាញ​ព្រៃឈើក្នុង​តំបន់ព្រៃ​ព្រះរកាជិត​រលាយអស់​ហើយលោក​ អ៊ុនចាន់ដា​អភិបាលខេ​ត្តព្រះវិហារនិង​ប្រធានម​ន្ទីរខេ​ត្តកសិកម្មបែរជារក្សា​ភាពស្ងៀម​ស្ងា​ត់

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ ព្រៃ​ព្រះ​រកា ក្នុងភូមិ​រុងរឿង​២  ឃុំ​ទឹក​ក្រហម បាន​ឲ្យ​ដឹងថា  ម៉ាស៊ីន​អារ ឈើ​ខ្នាត​ ធំ​មួយកន្លែង​ក្នុងភូមិ​រុងរឿង​២  ក្បែរ​តំបន់​ព្រៃ​ព្រះ​រកា កំពុង​ធ្វើ​អាជីវកម្ម​អារ ឈើ​យ៉ាង​ពេញបន្ទុក​ហើយ ​ឈើ​ ទាំង នោះ​ត្រូវគេ​ដឹក​ចេញពី​ចំណុច​ត្រពាំង​ព្រះ​រកា​។ ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​ក្នុង​កងពល​លេខ​៩ មួយក្រុម​ដែល​ពួកគាត់​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ហើយ​ដើម​ច្បោះ​ជ័រ​ដែលជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​កួយ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​ នាពេល​ឆាប់ៗ​ខាងមុខ​ចៀស​មិន​ផុត​ឡើយ​។  មន្ត្រី​អង្គការក្រៅរដ្ឋា ភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ព្រៃ​ព្រះ​រកា ដែល​មន​ទំហំ​ជាង ៩៦០០០​ហិកតា កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ហើយ​បច្ចុប្បន្ននេះ​មន្ត្រី​យោធា​កងពល​លេខ​៩ មួយក្រុម​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​ព្រោះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ក្នុង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រី​យោធា​ក្នុង​កងពល​លេខ​៩ មួយក្រុម​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ក្នុងព្រៃ​ព្រះ​រកា ហើយ​មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះទេ​។ សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ឃុំ​ទឹក​ក្រហម បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​យោធា​កងពល​លេខ​៩ មួយក្រុម​នោះបាន​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ក៏ដូចជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ករណី​មន្ត្រី​យោធា​កងពល​លេខ​៩ បំពាន​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា ជាបន្ទាន់​។ ជាពិសេស​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា កើតឡើង​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នោះទេ​។

​ប្រជាពលរដ្ឋ​៤​ភូមិ នៅក្នុង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​ព្រះ​រកា នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​យោធា​មួយក្រុម​ក្នុង​កងពល​លេខ​៩ បានធ្វើ​សកម្មភាព​កាប់​ដើមឈើ​ធំៗ​ក្នុងព្រៃ​ព្រះ​រកា ហើយ​ដឹក​ចេញ​យ៉ាង​រលូន​សូម្បីតែ​ដើម​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​ត្រូវបាន​កាប់រំលំ​ដឹក​ចេញ​ជា​បន្តបន្ទាប់​ដែរ​។ ចំណែក​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​មន្ទីរ​កសិកម្ម និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា ដែល​កំពុង​កើតឡើង​យ៉ាងពេញបន្ទុកបឋម

50936758_308273043205783_8701332535986094080_n 50946070_2244841619175683_1833765256581611520_n 51116998_316749138946377_321838787300687872_n 201712-1-2064