លោ​ក​ស្រី ​ងួន ​ធារី ​ប្រ​ធា​នកា​រិ​យាល័​យគ​ណនេ​យ្យប​ក្ខពួ​កនិ​យម​និងប្រ​ព្រឹត្ត​អំពើ​ពុក​រលួ​យ

ខេត្តក្រចេះ ៖ មន្ត្រី​​ជាច្រើននាក់ បាន​លើកឡើងថា នៅក្នុង​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ តាំងពី​អំឡុង​ឆ្នាំ​២០១២ រហូតមកដល់ ពេលបច្ចុប្បន្ន​នេះ លោកស្រី ងួន ធា​រី បាន​ឡើង​កាន់តំណែង​ជា ប្រធានការិយាល័យ​គណ​នេ​យ្យ គឺ​គាត់​បាន​យក​បក្ខពួក​របស់ខ្លួន ដែល​បម្រើ​ការងារ ជា​សន្តិសុខ​របស់​មន្ទី​រ​ឈ្មោះ តយ អេង​គីន មក​ធ្វើជា​អ្នក​កាន់ ឯកសារ​លុយកាក់ និង​រត់​សំបុត្រ​ផ្សេងៗ ក្នុង​ការិយាល័យ​គណនេយ្យ ដើម្បី​ប្រមូល​ផលប្រយោជន៍ យកមកចែក​គ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ដោយ​សារ​​អត់​ទ្រាំ​​មិន​បាន ចំ​ពោះ​​ភាព​​អ​ស​កម្ម និង​​អំ​ពើ​ពុក​រ​លួយ របស់​​ថ្នាក់​ដឹក​នាំ មន្ទីរ​​សុ​ខា​ភិ​បាល​​ខេត្ត​ក្រ​ចេះ មន្ត្រី​​តូច​តាច​​ធ្លាប់​បាន ដាក់​ពាក្យ​​ប្តឹង​លោក ឈ្នាង សុ​​វុត្ថា ទៅ​កាន់​​អង្គ​ភាព​​ប្រ​ឆាំង​​អំ​ពើ​ពុក​រលួយ និង​​សុំ​​កិច្ច​​អន្ត​រាគ​មន៍​​ពី​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ទាក់ទិន​នឹង​ការ​កិបកេង​ថវិកាជាតិ យកទៅ​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ក្រោយមក ក្រុមអធិការកិច្ច​បាន​ចុះទៅ​ស៊ើបអង្កេត លើ​បញ្ហា​នេះ ក៏​ស្ងាត់​សូន្យឈឹង មិនដឹង​ជា​ទទួលបាន​លទ្ធផល បែបណា​នោះទេ​។ ហើយ​កាលពីពេល​ថ្មីៗ​នេះ មន្ត្រី​ក្នុង​មន្ទីរ​សុខាភិបាល ខេត្តក្រចេះ ជាច្រើន​ទៀត បាន​ប្រតិកម្ម​ចំពោះ​ករណី ដែល​លោកស្រី ងួន ធា​រី ជា​ប្រធានការិយាល័យ​គណនេយ្យ បាន​បន្ត​យក​បក្ខពួក​របស់ខ្លួន មកកាន់​ការងារ គ្រប់គ្រង​លុយកាក់ តាមតែ​ទំនើងចិត្ត ដែល​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជួយ​ពិនិត្យមើល​ភាព​អសកម្ម ទាំងអស់នេះ​ឡើងវិញ​ផង​។​

​ ​រឿង​ដែល​លោកស្រី ងួន ធា​រី បាន​ប្រព្រឹត្ត​ក្នុងការ យក​បុគ្គលិក​សន្តិសុខ មកកាន់​ការងារ​គ្រប់គ្រង​លុយកាក់ បានធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន ដែលមាន​ឈ្មោះ​ក្នុង​ក្របខ័ណ្ឌ បំពេញ​តួនាទី​ការងារ ក្នុង​ការិយាល័យ​គណនេយ្យ មានការ​ខឹងសម្បា​យ៉ាងខ្លាំង ព្រោះ​ចំណាត់ការ របស់លោក​ស្រី ងួន ធា​រី បានធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន អត់​មាន​ការងារ​ធ្វើ បែរជាយក​បុគ្គលិក​សន្តិសុខ មកកាន់​ការងារ​លុយកាក់​ជំនួស​មន្ត្រី​ជំនាញ ដែលមាន​ការតែងតាំង ក្របខ័ណ្ឌ​ត្រឹមត្រូវ​។ លើស​នេះ​ទៅទៀត សម្រាប់​ករណី​ដែល​យកឈ្មោះ បុគ្គលិក​ក្របខ័ណ្ឌ ទៅ​ដា​ក់លើ​បេសកកម្ម​ក្លែងបន្លំ ឬ​លិខិត​បេសកកម្ម​សេះ​ហោះ  ដើម្បី​យកលុយ​ទៅ​បើក ឲ្យ​ឈ្មោះ តយ អេង​គីន គឺជា​អំពើពុករលួយ​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​ករណី​បទល្មើស​ព្រហ្មទណ្ឌ នៃ​ការ​ក្លែង​លិខិត និង​ការរំលោភ​លើ​ទំនុកចិត្ត ​។​

​រឿងរ៉ាវ​មួយទៀត​នោះ គឺ​កើតមាន​នៅក្នុង មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ គឺ​លោកស្រី​ឱសថការី យាវ ចាន់​ណាវី មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក បាន​ជួល​ឈ្មោះ គូ សុខ​ភឿន ដែល​មិនមាន សញ្ញាបត្រ​អ្វី​សោះ​មក​ធ្វើការ និង​យាម​ជំនួស ដែល​ត្រង់ចំណុច​នេះ មន្ត្រី​ក្នុង​មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ មួយ​ចំនួន បាន​លើក​ជា​សំណួរ​ថា តើ​មន្ទីរពេទ្យ ជាទី​ទុកចិត្ត​របស់​ប្រជាជន​ទេ បើ​គ្រូពេទ្យ​កាន់​ផ្នែក​ឱសថការី ជួល​មនុស្ស​អត់​មាន​សញ្ញាបត្រ មក​ធ្វើ​ការជំនួស និង​គ្មាន​ជំនាញ​ត្រឹមត្រូវ​។ មានការ​បញ្ជាក់​ផងដែរ​ថា ក្នុង​មន្ទីរពេទ្យបង្អែក ខេត្តក្រចេះ មាន​អ្នកជំងឺ​ជាច្រើន ដែល​គ្មាន​លទ្ធភាព ចេញទៅ​ព្យាបាល​នៅ​ស្រុក​យួន ឬ​ឡើងមក​ភ្នំពេញ ក៏​ទ្រាំ​សម្រាក​ព្យាបាល​ជំងឺ ទៅតាម​យថាកម្ម នៅក្នុង​មន្ទីរពេទ្យ ខេត្តក្រចេះ បើទោះបីជា​គ្មាន​ជំនឿ​ចិត្ត ក៏​ចេះតែ​ទ្រាំ​ទៅ ដោយសារតែ​ពួកគាត់​គ្មាន​ជម្រើស។ ​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជួយ​ដឹងឮ ដោះស្រាយ​រក​យុត្តិធម៌​ជូន​មន្ត្រី​តូចតាច ដែល​ត្រូវបាន​ថ្នាក់លើ ជាពិសេស​ផ្នែក​គណនេយ្យ កិបកេង​ប្រាក់ឧបត្ថម្ភ ឬ​ប្រាក់​របប​បេសកកម្ម របស់​ពួកគាត់ តាមតែ​អំពើ​ចិត្ត​។ ហើយ​រឿងរ៉ាវ​អស់ទាំង​នេះ គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត ស្រាវជ្រាវ​ឡើងវិញ​ផង ព្រោះ​អំពើពុករលួយ និង​គ្រួសារនិយម នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ ៕

277