មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ

ក្រុមអាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា ពួកគាត់​ដឹកទំនិញ​តាម​រថយន្ត​តូចធំ​ និង​តាម​រ៉ឺម៉ក​ម៉ូតូ ​ចេញចូល​តាម ​ច្រក​តំបន់​បឹង​ត្រកួន សព្វថ្ងៃនេះ ​គឺ​ត្រូវ​ចំណាយ​យ៉ាងច្រើន​សម្រាប់ ​ក្រុមមន្ត្រី​គយ​និង ​សមត្ថកិច្ច​ពុក រលួយ ហើយ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ដោយហេតុថាសម្រាប់​រថយន្ត​ដឹកទំនិញ​ប្រភេទ​ហុក​ឡ ត្រូវ​បង់លុយ​ឲ្យ​ខាង​សមត្ថកិច្ច​ទំនាក់ទំនង​ព្រំដែន​៥​ម៉ឺន​រៀល បង់​ឲ្យ​នគរបាល​វរ​ការពារ​ព្រំដែន​៨០៧ លោក ឡុង សំណាង ៥​ម៉ឺន​រៀល បង់​ឲ្យ​មន្ត្រី​អាវុធហត្ថ​ឈ្មោះ ចេក សោម ៥​ម៉ឺន​រៀល បង់​ឲ្យ​គណៈកម្មការ​ច្រកព្រំដែន​ចំនួន​៥​ម៉ឺន​រៀល នេះ​មិនទាន់​គិតដល់​បង់​ឲ្យ​មន្ត្រី​គយ​នៅឡើយ​ទេ​។

ប្រភពពី​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​តំបន់​បឹង​ត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ទៀត​គាប​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​។

តាម​ការអះអាង​របស់​អាជីវករ​និង​ពលរដ្ឋ​ដែល​ដឹកជញ្ជូន​ទំនិញ​ចេញចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​ឬ​ទំនិញ​ខុសច្បាប់ គឺ​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់​ស​ម​ត្ថ​កិច្ច​ច្រើន​ស្ថាប័ន​ដូច​រៀបរាប់​ពី​ខាងលើ​។ ក្នុង​មួយថ្ងៃៗ​មាន​អាជីវករ​និង​ពលរដ្ឋ​ដឹកជញ្ជូន​ទំនិញ​ចេញចូល​តាម​រ៉ឺម៉ក​ម៉ូតូ ក៏ដូចជា​រថយន្ត​ទាំង​ធុន​ធំ​និង​ធុន​តូច​រាប់សិប​គ្រឿង ដូច្នេះ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ លើស​នេះ​ទៅទៀត​ក្រុម​ឈ្មួញ​ដែល​ដឹក​ធ្យូង​ចូលទៅ​ស្រុក​សៀម​តាម​ច្រក​បឹង​ត្រកួន ក៏ដូចជា​ដឹក​កសិផល​ផ្សេងៗ​ចេញទៅ​ស្រុក​សៀម សុទ្ធតែ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុម​សមត្ថកិច្ច​ពុករលួយ​មិនអាច​តវ៉ា​បានទេ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ដឹកទំនិញ​ចេញចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន បាន​អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ពិនិត្យឡើងវិញ​ជាបន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​។ ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គាប​យកលុយ​ពី​ពួកគាត់​ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ ប៉ុន្តែ​ពួកគេ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ម៉ូតូ​គេចពន្ធ​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​។បឋម

a horn gate1 a horn gate4