ខេត្តកំពង់ឆ្នាំង៖ប្រភពពីមន្ត្រីរាជការនៅ ក្នុងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ចាប់តាំងពីលោកលី ឡាទទួលបានតំណែង ជានាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំងជំនួសលោក សោម ភិរុណរួចមកគឺបទល្មើសនេសាទ ប្រើឧបករណ៍ខុស ច្បាប់ពុំមានការថយ ចុះគួរឲ្យកត់សម្គាល់ នោះទេខណៈប្រជានេ សាទលក្ខណៈ គ្រួសារបានរិះគន់ថា លោកគឺជាមេខ្លោង បង្កើត ឲ្យមានបទល្មើស ។អង្គភាពយើងក្រោយពីបាន ទទួលព័ត៌មានថាមា នអាជ្ញាធរឃុំផ្លូវទូកលោក ចេងភាគនិង លោកគ ង់គន់ មេឃុំប្រឡាយមាស និងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំងឈ្មោះ លោកលីឡា បានរៀបចំគំរោងអោយ មេឈ្មួញ ទូកឌុក ដែលមានឈ្មោះ.១ (ជ្រុយអន្លង់កញ្ចុះ)២.(រឹម)(ស្វាយកាបនិងស្លាបកុក) .(ប្រុស)(ក្រម៉ាល់ ).(ភាព)(ខ្សាច់ស្ពៃ).(ច ន សា រឿន)(ថ្នល់ឈើទាល)នៅមានជាច្រើន ទៀតហ៊ុំសម្រាស់និងដាក់សម្រាស់បំ ផ្លាញធនធានជលផលក្នុងបឹងអភិរក្ស សម្រាប់ពូជត្រីពងកូនជាច្រើនកន្លែង ដោយមិនខ្លាចនិងញញើ តច្បាប់ដាក់ទោស ឡើយ។ហើយក្រុមនេះនៅតែបន្តដើររុក្ខរា នទន្ទ្រាន កាប់ព្រៃ លិចទឹកទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ គេពុំដែលឃើញ មន្ត្រីជំនាញណាមកបង្ក្រាបឡើយ។ប្រជាពលរដ្នរក ស៊ីលក្ខណៈគ្រួសាររស់នៅឃុំប្រឡាយ មាសនិងរស់នៅឃុំផ្លូវទូក ស្រុកកំពង់លែងបានរិះគន់ ថាអាជ្ញា ធរឃុំ ប្រ ឡាយមាសនិងខណ្ឌរដ្ឋបាលជល ផលខេត្តកំពង់ឆ្នំាងឈ្មោះ លោកលីឡាបាន ឃុបឃិតបើកដៃឱ្យក្រុម មេឈ្មួញទូកឌុកនិង បក្ខពួកអោយ មានរត់ការហ៊ុំ សម្រាស់និងកាប់ព្រៃលិច ទឹកយកមកដាក់សម្រាស់ តាមព្រែកគូរ)(ព្រែក ក្រម៉ាល់)(ព្រែកសាច់ស្ពៃ ឡូតិ៍លេខ៤)(ព្រែកអន្លង់កញ្ចុះ) (ស្វាយកាប)(ស្លាបកុក )(ព្រែកតាភោគក្រៅ )(ព្រែកបែកក្អម)(កោះបា យក្រៀ ម)(ព្រែកតាក្លេ)នេះនិយាយ តែឃុំប្រឡាយមាស ។រីឯចំណែកឃុំផ្លូវទូកវិញបទល្មើស កាប់ព្រៃលិចទឹកយកមកទំលាក់ក្នុង ព្រែកនិងតាមទន្លេក្រៅដើម្បី ហ៊ុំសម្រាស់ពេលខាងមុខនេះមិនចាញ់ឃុំប្រឡាយមាសប៉ុណ្ណាដែរ។ក្រោយពីបានទទួលព័ត៌មាន ខាងលើនេះនៅព្រឹក ថ្ងៃទី០៧ខែ កុម្ភៈឆ្នាំ២០១៩ក្រុមអ្នក យកព័ត៌មានបានចុះទៅទីនោះ សង្កេតឃើញថាមានបឹងនិងព្រែ កច្រើនដែលជាបឹងអភិរក្សពូជ ត្រីត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំ នាញផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ឈ្មោះលោកតាត សីហាក់ ឃុបឃិ តនិ ងបើកដៃឲ្យក្រុមមេឈ្មួញល្មើសច្បា ប់កាប់ព្រៃលិចទឹកយក មកទម្លាក់តាមព្រែកនិ ងទន្លេក្រៅហើ យអោយ មានរ ត់ការហ៊ុំសម្រាស់ទៀតផង។លោកឈួរច័ន្ទឌឿនអ ភិបាលខេត្តនៃគណៈ បញ្ជាការឯកភាពខេ ត្តកំពង់ឆ្នាំង គួរមានវិធានការចុះត្រួតពិនិត្យមើលចំណុចដែលប្រជាពលរដ្ឋរាយការណ៍ថា មានអាជ្ញាធរឃុំប្រឡាយមាស និង មន្ត្រី ជំនាញខណ្ឌរដ្ឋបាល ជលផលថាបានរៀបចំគំរោង និងមេខ្លោងអោយមេឈ្មួញទូ កឌុកដែលមានឈ្មោះដូចខា ងលើនិង មានរត់កា រហ៊ុំសម្រា ស់យកលុយទៅអោយមន្ត្រីជំ នាញនិងសមត្ថកិច្ចមួយចំនួនតូចក្នុងខេត្តទៀតផង។បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះ បានធ្វើអោយមានផលប៉ះ ពាល់ច្រើនយ៉ាងដល់ធនធា នជលផលជាតិ និងបើគិត ពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធ នាគា រពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លានទៅ៥លានរៀល ២.ដឹកជញ្ជូនសម្រាស់ មាត្រា១០១ មានទោសនិ ងពិន័យប្រា ក់ដូចគ្នា ៣.ដាក់ សម្រាស់ហ៊ុំចាប់ត្រី មាត្រា១០០ ដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំពិន័យប្រាក់ពី៥លានទៅ៥០លានរៀល។ចលនាសង្គម