លោ​ក​ស្ន​ង​ការរ​ង តូ​ច យ​ន់ នៅ​ប្រមូ​លលុ​យពី​អ្នក​ដឹកជ​ញ្ជូ​ន​ឈើខុ​ស​ច្បាប់

សេចក្តីរាយការណ៍​ពី​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្នុងភូមិ​សាស្ត្រ​ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក នៅតែមាន​សកម្មភាព​លួច​នាំ​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប និង​រថយន្ត​កែច្នៃ ឆ្លងកាត់​ព្រំដែន​គ្មាន​ការ​ក្រែង​ញញើត​អ្វី​នោះទេ ហើយ​លោក តូច យន់ ជា​ស្នងការរង​ទទួលបន្ទុក​ការងារ​ព្រំដែន​មានសិទ្ធិ​ធំធេង​ក្នុងការ​បង្ក្រាប​ឬ​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​នាំចេញ​ឈើ​ខុសច្បាប់​គ្មាន​នរណា​ហ៊ាន​ មាត់​ឡើយ ។ ហើយ​ពេលខ្លះទៀត​លោក តូច យន់ ដើរតួ​ជា​នគរបាល​យុត្តិធម៌​ផង ជា​តុលាការ​ផង តាមរយៈ​ការចាប់​ឡាន​ដឹកឈើ ហើយ​គោះ​យកលុយ​ស្ងាត់ៗ​ក៏​ដោះលែង​ទៅវិញ មិនដែល​ខ្វល់ខ្វាយ​ពី​សេចក្តីណែនាំ របស់​អភិបាលខេត្ត​លោក អេង ប៊ុន​ហៀ​ង  ដែល​តែងតែ​ប្រាប់​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ជាន់ថ្នាក់​ទាំងអស់ សហការ​ជាមួយ​ព្រះរាជអាជ្ញា​ក្នុងការ​បង្ក្រាប​បទល្មើស ឬ​ការដោះលែង​វត្ថុតាង​នៃ​បទល្មើស​ទេ​។រឿង​ដែល​លោក​ស្នងការរង តូច យន់ ធ្លាប់បាន​ប្រព្រឹត្ត​ក្នុង​ការប្រមូល​ផលប្រយោជន៍​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​ឡើង​ដុះ​ស្លែ​ទៅហើយនោះ នៅតែ​អនុវត្តន៍​ដដែល​គ្មាន​ការកែទម្រង់​នោះទេ ជាពិសេស​ការណែនាំ​រប​ស់លោក អេង ប៊ុន​ហៀ​ង ជា​អភិបាលខេត្ត​មណ្ឌលគិរី ត្រូវបាន​លោក​ស្នងការរង តូច យន់ យកទៅ​ទ្រាប់​អង្គុយ​មិនដែល​អនុវត្តន៍​តាម​ទេ​ហើយ ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​នាំចេញ​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹក​គគ្រេង ដោយ​ប្រើប្រាស់​ស្បែក​និង​តួនាទី​ជា​នគរបាល​។ គេ​ចង់ឃើញ​លោក ញែ​ម វ៉ាន់​នី ចាត់វិធានការ​ស៊ើបអង្កេត ដើម្បី​រាយការណ៍​មក​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​ភាព​អសកម្ម​របស់​លោក​ស្នងកា​រ​រង តូច យន់ ប្រសិនបើ​គ្មាន​ការ​ជំពាក់ជំពិន​ជាមួយ​បញ្ហា​ផលប្រយោជន៍​ណាមួយ​ទេនោះ ប៉ុន្តែ​គេ​ជឿថា ភាព​ស្ងៀមស្ងាត់​របស់លោក ញ៉ែម វ៉ាន់​នី ពោរពេញ​ដោយ​អាថ៌កំបាំង ទំនងជា​ផលប្រយោជន៍​ដែល​លោក តូច យន់​រកបាន​មានការ​បែងចែក​ជូន​លោក ញែ​​ម វ៉ាន់​នី ខ្លះ​ដែរ​ហើយ​មើលទៅ ទើប​អ្វីៗ​មាន​ភាព​ស្ងៀមស្ងាត់​និង​រលូន​ល្អ​បែបនេះ​។​ ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​មិន​ចង់​ឲ្យ​មាន​ឧបសគ្គ​តាម​ដងផ្លូវ បាន​ពឹង​អាស្រ័យ​ឲ្យ​លោក តូច យន់ ជួយ​រត់ការ​សម្របសម្រួល​បើកផ្លូវ សម្រាប់​ជំនួញ​ឈើ​ខុសច្បាប់​របស់ ពួកគេ​ព្រោះ​លោក តូច យន់ មាន ស្នាដៃ​ល្អ បើ​គាត់​យល់ព្រម​រត់ការ​ឲ្យ​ឈ្មួញ​ណា​ម្នាក់​ហើយ​នោះ​ការ ដឹកជញ្ជូន​ឈើ​នឹង​រលូន​ល្អ គ្មាន ឧបសគ្គ​ទេ ហើយ​ចំណាយ​ប្រាក់ អស់​តិច​ផងដែរ​។ យូរៗ​ទៅ​លោក តូច យន់ ក៏បាន​បែកគំនិត​រកស៊ី ដឹកជញ្ជូន​ឈើ​ផ្ទាល់ខ្លួន​ចេញទៅ ស្រុក​យួន បន្ថែម​ពីលើ​អាជីព​ជា​អ្នករ​រត់ការ​ឈើ​ខុសច្បាប់ដែរ៕

279