លោក​ អូន ​ព័ន្ធមុនីរ័ត្នរ​ដ្ឋមន្ត្រីក្រសួងហិរ​ញ្ញវត្ថុនិង​លោក គុណ​ ញឹម មិ​នគួរមើល​រំលងអំ​ពើពុករលួយ​ លោក ​យី ថុ​ល​ និងបក្ខ​ពួកមេគយ​ច្រកទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ ​ដឹងថា​លោក យី ថុល កំពុង​ប្រព្រឹត្ត​អំពើពុករ លួយ​តាម ច្រើន​ រូបភាព​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ក្នុង​មួយខែៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ សូម្បីតែ​ទឹក​ស៊ុប​ក៏​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាកដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ គឺ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា​លោក យី ថុល អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ ដែលជា​មេ​គយ​ខេត្តកំពត ផងដែរ​។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា លោក យី ថុល ដែល​មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក កាលពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក យី ថុល បាន​យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​ធ្វើជា​មេ​គយ​នៅ​ច្រក​៤០០ ស្រុក​សំឡូត ខេត្តបាត់ដំបង មក​អនុវត្តន៍​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ។​

​ ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​តិចតួច​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក និង​បក្ខពួក​ឈ្មោះ រស់ សាត ព្រមទាំង​បរិវារ​២​នាក់​ទៀត​កំពុង​គាប​យកលុយ​ពី​ពួកគាត់​។ ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​បញ្ជាក់ថា មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃនេះ​ស្ទើរតែ​គ្មាន​សល់​កម្រៃ​ព្រោះ​លោក យី ថុល គាប​យកលុយ​លើ​តុ​ក្រោម​តុ​ច្រើនពេក​។ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ជា​មេ​គយ​ធំៗ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យី ថុល និង​បក្ខពួក​ជាបន្ទាន់​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។បឋម

ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ ទេនោះ​គឺ​លោក យី ថុល និង​បក្ខពួក​បរិវារ​មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​ទុក​ឲ្យ​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត។បឋម 

53111167_366166143976853_1502704272553279488_n 53287818_560844751079975_1887550019632889856_n 53421321_628417077610279_6809154199465492480_n