ខេត្តពោធិសាត់៖ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋា ននិងប្រជាពលរដ្ឋក្នុ ងស្រុកវាលវែង ខេត្តពោធិសាត់ បាន ឲ្យដឹងថា បច្ចុប្ប ន្នឧកញ៉ា តាំង អៀង បានចំណាយលុយរាប់ សែនដុល្លារដើម្បីប្រមូល ទិញឈើនិងដឹកជញ្ជូ នឈើចេញពីស្រុក វាលវែង ខេត្តពោធិ សាត់ យ៉ាងពេញបន្ទុកដោ យគ្មានមន្ត្រីជំនាញឬសម ត្ថកិច្ចពាក់ព័ន្ធណាហ៊ាន ប៉ះពា ល់ឡើយ ។ ប្រភពបានឲ្យដឹងទៀតថា ការដែលមេឈ្មួញ តាំង អៀង អាចធ្វើអ្វីៗតាមអំពើចិត្តគឺដោ យសារមាន ការឃុបឃិ តបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នដែលគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ចំណែកលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិសាត់ ក៏ដូចជាលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិសាត់ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ នាំគ្នាសម្ងំស្ងៀមក្នុងខណៈដែលមេឈ្មួញ តាំង អៀង បំផ្លាញព្រៃឈើក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងរាលដាល។ប្រភពដែលស្និទ្ធនឹងមេឈ្មួញ តាំង អៀង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញរូបនេះបានចំណាយលុយរាប់សែនដុល្លារឲ្យបក្ខពួករបស់ខ្លួនប្រមូលទិញឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល យ៉ាងពេញបន្ទុក។ ឈើដែលមេឈ្មួញ តាំង អៀង និងបក្ខពួកកំពុងប្រមូលទិញភាគច្រើនជាឈើប្រភេទធ្នង់ គ្រញូង បេង នាងនួន និងឈើរាជកុលជាដើម គឺសុទ្ធតែជាឈើមានតម្លៃខ្ពស់ក្នុងទីផ្សារស្រុកយួន។ ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញ តាំង អៀង បានប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនអឹមឌីអេស (MDS) របស់មេឈ្មួញ ទ្រី ភាព ដែលហួសសុពលភាពជាយូរមកហើយនោះ ដើម្បីដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ តាមអំពើចិត្តរបស់ខ្លួនដោយគ្មានញញើតអ្វីឡើយ។មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិសាត់ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិសាត់ និងពីសំណាក់មេរដ្ឋបាលព្រៃឈើខេត្តពោធិសាត់ ទេនោះគឺមេឈ្មួញ តាំង អៀង មិនអាចបន្តប្រមូលទិញឈើដឹកចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះទេ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទើបមេឈ្មួញ តាំង អៀង អាចបន្តប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ទៅដល់គោលដៅយ៉ាងសុខស្រួល។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងតំបន់អភិរក្សនៃស្រុកវាលវែង និងស្រុកភ្នំក្រវាញ កំពុងប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ។ ចំណែកលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមេឈ្មួញ តាំង អៀង បំផ្លាញព្រៃឈើក្នុងខេត្តពោធិសាត់ យ៉ាងមហន្តរាយ។ពត៌មានខាងលើនេះអង្គភាពយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទ។
គួររំលឹកថារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានស្នើ ទៅអភិបាលខេ ត្តចំនួន ២១ឲ្យអនុវត្តវិ ធានកា រច្បា ប់ ដើម្បីទប់ស្កាត់និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិនៅក្នុងតំបន់អភិរក្ស ។ក្នុងលិខិតចុះថ្ងៃទី០៩ ខែធ្នូ ដែល ត្រូវបានផ្ញើជូនទៅអភិបា លខេត្តចំនួន ២១ នៅទូទាំងប្រទេសកម្ពុជា លោក សាយ សំអាល់ បា នលើកឡើង ថា ក្រសួង បានពិនិត្យឃើញថា ករណីបទ ល្មើសធនធានធម្មជាតិក្នុងតំបន់ ការពារធម្មជា តិ តែងតែ កើតមា នឡើង ច្រើនជាងធម្មតា នៅរដូវប្រាំងរៀងរាល់ឆ្នាំ។ រដ្ឋមន្ត្រីបរិស្ថានរូបនេះ បានបន្តថា ដើម្បីបង្កើនប្រសិទ្ធភាព នៃការការ ពា រ និងអភិរក្សធនធានធម្មជាតិ លោកស្នើទៅអភិបាលខេត្ត ឲ្យពិនិត្យតា មដាន និងចាត់វិធាន ការបង្ការ ទប់ស្កា ត់និងប ង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកើតនៅក្នុងតំបន់អភិរក្ស។ គួរបញ្ជាក់ថាសំណើរបស់ លោក សាយ សំអា ល់ បានកើតឡើង ២ថ្ងៃក្រោយពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែនបានសម្រេច បង្កើតគណៈកម្មា ធិការជា តិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធា នធម្មជាតិ ក្រោមការដឹកនាំប ញ្ជាពីលោក សៅ សុខា មេប ញ្ជាការ កងរាជអាវុធហត្ថ លេខផ្ទៃប្រទេស។លោក សៅ សុខា ដែលជាអគ្គមេបញ្ជាការរងកងទ័ពផងនោះ ក៏ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់តាំងឲ្យដឹកនាំ ការបង្ក្រាបបទល្មើ សព្រៃឈើនៅទូទាំ ងប្រទេសផងដែរ កាលពី ប៉ុន្មានខែកន្លងមកនេះ។ ជាងនេះទៅទៀតនោះកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នាយឧត្ត មសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយក៏មានឋានៈជាអគ្គមេ បញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទដែរនោះ បានចេញផែនការថ្មីមួយ ស្តីពីការទប់ស្កាត់និងការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។លោក សៅ សុខា បញ្ជាក់ក្នុងផែនការថា គោលបំណងនៃការដាក់ចេញនូវផែនការនេះ គឺដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពលើបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់បំផ្លាញ ការដឹកជញ្ជូន និងការនាំចេញព្រៃឈើ, ការបាញ់ និងការនាំចេញសត្វព្រៃ, ការរុកទន្ទ្រាន និងការកាន់កាប់ដីរដ្ឋ, និងការរុករករ៉ែដោយខុសច្បាប់។ផែនការនេះ ក៏បានកំណត់ផងដែរ ពីវិធានការស្រាវជ្រាវ ស្វែងរក និងតាមចាប់ជនល្មើស និងអ្នកពាក់ព័ន្ធក្នុងបទល្មើសធនធានធម្មជាតិ។ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ទៅមន្ត្រីក្រោមឱវាទយ៉ាងដូច្នេះថា៖«អង្គភាព ដែលពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងចាត់គ្រប់វិធានការ ដើម្បីចូលរួមអនុវត្តផែនការនេះ ឲ្យសម្រេចបានជោគជ័យ»។សមាសភាពដឹកនាំបញ្ជា ដែលកំណត់ក្នុងផែនការនេះ មាន៣ទិស គឺទិសទី១ មានត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង រតនគិរី ដោយមានឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន, ទិសទី២ មាន កំពង់ធំ ព្រះវិហារ សៀមរាប និង ឧត្តរមានជ័យ ដោយមានឧត្តមសេនីយ៍ឯក អន សាខុន មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន, និងទិសទី៣ មាន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង កោះកុង ដោយមានឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន។កម្លាំងសរុបក្នុងទិសទាំង៣ មាន៦៩០នាក់ ដែលត្រូវបានបង្កើតឡើងតាមផែនការនេះ ដើម្បីត្រៀមចេញបង្ក្រាបនិងទប់ស្កាត់បទល្មើសផ្សេងៗពាក់ព័ន្ធនឹងការបំផ្លាញធនធានធម្មជាតិ។ សូមបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ ប្រមុខរដ្ឋាភិបាល បានបង្កើតក្រុមការងារមួយ ហៅថា «គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ» ដោយតែងតាំងលោក សៅ សុខា ជាប្រធាន។
សូមជម្រាបផងដែរថា សម្ដេចហ៊ុនសែនបានបញ្ជា ក់ថាអាណត្តិនេះជាអាណ ត្តិមួយដែលរាជរដ្ឋាភិបាល កម្ពុជា កំណែ ទម្រង់ស៊ីជ ម្រៅបំផុតដើម្បីបម្រើសេច ក្ដីត្រូវការរបស់ពលរដ្ឋដែ លជាម្ចាស់ឆ្នោត។បើតាមការចុះផ្សាយ លើទំព័ រហ្វេ សបុករប ស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី ០១ ខែមីនាការបង្ហាញនូវជំហរអនុត្តន៍តាមអភិក្រមទាំង៥ម្ដងទៀតនេះ គឺធ្វើឡើងក្រោយពេលដែលមានការដកដំណែងមន្ត្រីអាជ្ញាធរមួយចំនួន ។សម្ដេចបញ្ជាក់ថាមន្ត្រីរាជកា រកងកម្លាំ ងប្រដាប់អាវុធនឹងទទួលការដកដំណែង ឬផ្ដន្ទាទោសតាមច្បាប់ ចំពោះអ្នកណាដែលរំខានដល់ពលរដ្ឋ ។
នាយករដ្ឋ មន្ត្រីកម្ពុជាថាខ្លួនបានដើ រមកដល់ដំណាក់កាលនៃកា រអនុវត្តន៍អភិក្រមទី៥ ហើយដំណាក់ កាលនេះ ជាការវះកាត់។សម្ដេចថាសម្ដេចច ង់ឱ្យមានការអភិវឌ្ឍ ទៅមុខឱ្យលឿនជា ទីបំផុតដោយគ្មាន ការរំខានពីមន្ត្រីដែ លស៊ីប្រាក់ខែរដ្ឋបា នមកពីការបង់ពន្ធពីពល រដ្ឋឡើយ ។ អភិក្រមទាំង ៥ មានដូចជា ១-ឆ្លុះក ញ្ចក់, ២-ងូតទឹក ៣-ដុសក្អែល, ៤-ព្យាបាល និង ៥-វះកាត់ ។នៅថ្ងៃទី១ មីនា ឆ្នាំ ២០១៩ នេះ នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រិត្យ ស្ដីពីការបញ្ចប់មុខដំ ណែងមន្ត្រីរាជការចំនួនពីររូបផងដែរ។តួយ៉ាងអ្នកទាំងពីរនាក់ នោះគឺអភិបាលរងនៃគ ណៈអភិបាលខេត្តព្រះសី ហនុលោក ស្រ៊ុន ស្រ៊ន់ ឋានន្តរស័ ក្ដិមន្ត្រីថ្នាក់លេខ ៣ និងលោក ឆៃ ប៊ុនវណ្ណៈ ឋានន្តរស័ក្ដិមន្ត្រីថ្នាក់លេខ៥ ។នៅក្នុងឱកាសពិធីអបអរសាទរថ្ងៃជ័យជម្នះ៧ មករា លើកទី៣៨ ( ៧ មករា ១៩៧៩- ៧មករា២០១៧) សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបញ្ជាក់ថា៖«គណបក្សប្រជាជនក ម្ពុជាជំរុញការអនុវត្ត នូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្រ្កាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់ អាវុធ, គ្រឿងញៀន, ការកាប់ឈើខុ សច្បាប់, ការទន្រ្ទាន យក ដីធ្លីខុ ស ច្បាប់, បទ ល្មើសនេសា ទខុស ច្បា ប់ ,អាជីវក ម្មរ៉ែខុសច្បាប់,អា ជីវកម្ម ខ្សាច់ខុសច្បាប់និ ងការដាក់កុង ត្រូលយក លុយខុស ច្បាប់ជនណា ដែល ប្រព្រឹ ត្តខុស បទល្មើសត្រូវតែទទួលទោសតាមច្បាប់»។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយ ករដ្ឋមន្ត្រីនៃ ព្រះរាជាណាច ក្រកម្ពុជាធ្លាប់មានប្រសាសន៍ជាសាធារ ណៈហើយថា សម្តេចតេជោ ត្រូវការតែមន្ត្រី ប្រភេទ គ្រាប់ ល្ពៅ ទី៤ ។ក្រៅពីនេះសម្តេចតេជោ មិនត្រូវការឡើយ។ជាពិសេសគឺ មន្ត្រីគ្រាប់ល្ពៅប្រ ភេទទី១តែម្តង ជាមន្ត្រីដែ លអាក្រ ក់បំផុត បើតាមចិត្តខឹងវិញគួរតែ “សេះ៥បំបែកសាកសព”ទើបត្រូវ៕ចលនាសង្គម